Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​ប្លង់ អនុវត្ត​លើ​ការអភិវឌ្ឍ​នគរូបនីយកម្ម និង​សំណង់ ក្នុង​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ​ ៖ ​រដ្ឋបាល​រាជធានី​នឹង​ដាក់​ចេញ​ជា​យន្តការ​កែប្រែ​បឹង​មួយចំនួនឲ្យ​ក្លាយ​ជា​បឹង​ធម្មជាតិ ការពារ​បណ្តាញ​ប្រឡាយ បណ្តាញ​បង្ហូរទឹក សាងសង់​ផ្លូវ​ថ្មើជើង សួនច្បារ​និង​សំណង់​សាធារណៈ​នានា រួម​និង​ការរៀបចំ​ចិញ្ចើមផ្លូវ​ដើរ អោយមាន​សណ្តាប់ធ្នាប់​ល្អ ភ្ជាប់​ជាមួយ​បណ្តាញ​រថយន្តក្រុង​សាធារណៈ​។​

​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​មេសា ឆ្នាំ​២០១៨ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រារព្ធ​ពិធី​បិទ​សិក្ខាសាលា​ស្តីពី ការបង្ហាញ​លទ្ធផល និង​វឌ្ឍនភាព​គម្រោង​សហកា​រលើ​ការអភិវឌ្ឍ​នគរូបនីយកម្ម រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​សាលាក្រុង​ប៉ារីស ក្រោម​អធិបតីភាព លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី EVA NGUYEN BINH ឯកអគ្គរដ្ឋទូត​បារាំ​ង ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ រយៈពេល​ពេញ​មួយថ្ងៃ ។​

​ក្នុង​ពិធី​បិទ​សិក្ខាសាលា លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រដ្ឋធានី​ក្រុងប៉ារីស និង​ស្ថានទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​លោក​ស្រី Eva NGUYEN BINH ឯកអគ្គរដ្ឋទូត​បារាំ​ង​តែម្តង ដែល​តែងតែ​ជួយ គាំទ្រ​កិច្ចសហប្រតិបត្តិការ ដល់​សាលា​រាជធានី​ភ្នំពេញ និង​បាន​បញ្ជូន​អ្នកជំនាញ មក​សិក្សា​ពី​ការអភិវឌ្ឍ​របស់​រាជ​ធានី​ភ្នំពេញ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ថែមទៀត នៃ​កិច្ច​ប្រតិបត្តិកា​រលើ​ការរៀបចំ​អភិវឌ្ឍ ជាពិសេស​តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ដូចជា បណ្តាញ​ធារាសាស្ត្រ សំណង់​ធំ​តូច លំហូរ​ចរាចរណ៍ និង​គម្រោង​ប្លង់ បណ្តាញ​ផ្លូវ​ឱ្យ​កាន់តែ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ព្រមទាំង​បន្ត​ចូលរួម​អនុវត្ត​លើ​ការអភិវឌ្ឍ​នគរូបនីយកម្ម និង​សំណង់​ក្នុង​រាជធានី​ភ្នំពេញ កាន់តែ​ស៊ីជម្រៅ ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ឲ្យ​ស្រស់បំព្រង ដើម្បី​ឆ្លើយតប​ទៅ​នឹង​បរិការណ៍​ថ្មី​នៃ​សង្គម សេដ្ឋកិច្ច​កម្ពុជា និង​បរិការណ៍​នៃ​តំបន់​ទាំងមូល​ផង​ដែរ​។​

​លោក​ឃួង ស្រេង បាន​មានប្រសាសន៍ថា តាមរយៈ​សិក្ខាសាលា​នេះ យើង​មិន​ត្រឹមតែ​អាច​ពិនិត្យ​លើ​លទ្ធផល​ការងារ​ជា​មោទនៈ ដែល​ថ្នាក់ដឹកនាំ​និង​អ្នកចូលរួម​ទាំងអស់​ស​ម្រេច​បាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​ឱសថ​មួយ​សម្រាប់​ថ្នាក់ដឹកនាំ អង្គភាព​ជំនាញ​និង​អ្នកពាក់ព័ន្ធ​ទាំងអស់​បាន​ផ្លាស់ប្តូរ​បច្ចេកទេស វិធីសាស្ត្រ​ថ្មីៗ បទពិសោធន៍​និង​ការអនុវត្ត​ល្អៗ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ថែម​ទៀត​នៃ​កិច្ចសហប្រតិបត្តិការ​លើ​ការរៀបចំ​អភិវឌ្ឍន៍​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ ដូច​ជា​បណ្តាញ​ធារាសាស្ត្រ សំណង់​តូចធំ លំហូរ​ចរាចរណ៍​និង​គម្រោង​ប្លង់​បណ្តាញ​ផ្លូវ​ឲ្យ​កាន់តែ​ទទួល​បាន​លទ្ធផល​ល្អប្រសើរ​ក្នុង​ឆ្នាំ​ខាង​មុខ ព្រមទាំង​បន្ត​ចូលរួម​អនុវត្តន៍​លើ​ការអភិវឌ្ឍ​នគរូបនីយកម្ម​និង​​សំណង់​នៅក្នុង​រាជធានី​ភ្នំពេញ កាន់តែ​ស៊ីជម្រៅ ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ឲ្យ​ស្រស់បំព្រង ដើម្បី​ឆ្លើយតប​ទៅ​នឹង​បរិការណ៍​ថ្មី នៃ​សង្គម​សេដ្ឋកិច្ច​កម្ពុជា​និង​បរិការណ៍​នៃ​តំបន់​ទាំងមូល​ផងដែរ​។​

លោក​ឃួង ស្រេង បាន​បន្តថា ការសិក្សា​នៅ​តំបន់​ប៉ែក​ខាងត្បូង​និង​ការសិក្សា​តិរវិថី​ព្រះស៊ីសុវត្ថិ បាន​បង្ហាញឲ្យឃើញ​ពី​ការអ​ភិ​វ​ឌ្ឍ​យ៉ាង​ឆាប់រហ័ស ជាពិសេស​ការប្រែប្រួល​ដល់​ធម្មជាតិ​ក្នុង​តំបន់​នេះ ដូច​ជា​បណ្តាញ​ធារាសាស្ត្រ នៅ​តំបន់​ប៉ែក​ខាងត្បូង​និង​តិរវិថី​ព្រះស៊ីសុវត្ថិ មាន​ភាព​តូចចង្អៀត ដោយ​មាន​ការចត​យានយន្ត​គ្មាន​សណ្តាប់ធ្នាប់ ការលក់ដូរ​លើ​ចិញ្ចើម​ផ្លូវ​និង​ផ្លូវ​ទៅកាន់​មាត់​ទន្លេ​ត្រូវបាន​រាំងស្ទះ​ដោយសារ​សកម្មភាព​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​។ ដើម្បី​គ្រប់គ្រង​ស្ថានភាព​ខាងលើនេះ រដ្ឋបាល​រាជធានី​នឹង​ដាក់​ចេញ​ជា​យន្តការ​កែ​មួយចំនួន ដូចជា យន្តការ​កែប្រែ​បឹង​មួយចំនួនឲ្យ​ក្លាយ​ជា​បឹង​ធម្មជាតិ ការពារ​បណ្តាញ​ប្រឡាយ បណ្តាញ​បង្ហូរទឹក​នានា​និង​ដី​បម្រុង​ទុក​សម្រាប់​​សាងសង់​ផ្លូវ​ថ្មើជើង សួនច្បារ​និង​សំណង់​សាធារណៈ​នានា រួម​និង​ការរៀបចំ​ចិញ្ចើមផ្លូវ​ដើរ ឲ្យមាន​សណ្តាប់ធ្នាប់​ល្អ ភ្ជាប់​ជាមួយ​បណ្តាញ​រថយន្តក្រុង​សាធារណៈ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

 

spot_img
×