Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិតណាស់! ប្តី​ប្រពន្ធ​ចំណាស់​បដិសេធ​ចាកចេញ ខណៈ​ពួក​អ្នក​អភិវឌ្ឍ​ជីក​ប្រឡាយ​ជុំវិញ​ផ្ទះ ដើម្បី​បង្ខំ​ពួកគាត់លក់​ផ្ទះ​ដែល​ឲ្យ​តម្លៃថោក​បំផុត​

spot_img

​មាន​មនុស្ស​ដែលមាន​បំណង​ចង់​នៅ​រហូត​ចាស់​ស្លាប់ នៅក្នុង​ផ្ទះ​ដែល​ពួកគេ​បានរស់នៅ សម្រាប់​ពេលវេលា​ពេញ​មួយជីវិត​របស់​ពួកគេ ។ ទោះបី​ការអភិវឌ្ឍ​ល្អប្រសើរ សម្រាប់​ការកើនឡើង​នូវ​ចំនួន​ប្រជាពលរដ្ឋ​ដែល​មិនមាន​ការងារ​ធ្វើ​ក៏ដោយ តែ​ការដកហូត​ផ្ទះ​របស់​នរណាម្នាក់ ដែល​ជាការ​ប្រឆាំងនឹង​គោលបំណង​របស់​ពួកគេ នឹង​មិនមែនជា​ចម្លើយ​នោះឡើយ ។​

​លោក Yin Yangju អាយុ ៥២ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ Xiao Ming បាន​កំពុង​រស់នៅ និង​ជា​កសិករ​នៅក្នុង​តំបន់​នេះ អស់​រយៈពេល​ជាង ៣០ ឆ្នាំ មកហើយ ។ ប្តី​ប្រពន្ធ​ចំណាស់​នេះ រស់នៅ​ខេត្ត Wuhan ប្រទេស​ចិន ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​រកឃើញ​មាន​ការជីក​ប្រឡាយ​ដ៏​ធំ​នៅ​ជុំវិញ​ផ្ទះ​របស់​ពួកគេ ។ យោងតាម​ពួកគាត់ បុរស​ម្នាក់​បានមក​កាន់​ផ្ទះ​របស់​ពួកគាត់ ជាមួយ​គ្រឿងចក្រ​អ៊ិ​ច​ស្កា​វ៉ា​ទ័​រ​១​គ្រឿង និង​ចាប់ផ្តើម​ជីក​ប្រឡាយ​ក្រឡឹង​ជុំវិញ​ផ្ទះ​របស់​ពួកគាត់​តែម្តង ។ ប្រឡាយ​នោះ​មាន​ប្រវែង​ទទឹង​១​ម៉ែត្រ និង​ជម្រៅ ១.៥ ម៉ែត្រ ។​

​ជាក់ស្តែង បុរស​នោះ​កំពុងធ្វើការ​ឲ្យ​អ្នក​អភិវឌ្ឍ​ដែល​បានស្នើ​ទិញ​ដី​របស់​ពួកគាត់ ប៉ុន្តែ ពួកគាត់​បាន​បដិសេធ​លក់​ទេ ។ យោងតាម​ប្តី​ប្រពន្ធ​នេះ ការស្នើ​ទិញ​របស់​អ្នក​អភិវឌ្ឍ​នោះ​គឺ​ឲ្យ​ថ្លែ​ទាប​ពេក ដែល​ពុំ​អាច​ប្រៀប​នឹង​តម្លៃពិត​នៃ​ទ្រព្យសម្បត្តិ​របស់​ពួកគាត់​ឡើយ ។​

​សម្រាប់​គម្រោង​របស់​អ្នក​អភិវឌ្ឍ​នោះៗ ផ្ទះសម្បែង ៥៤៥ ខ្នង ត្រូវបាន​គាស់​កំ​ទេ​ចោល​ហើយ និង​សល់​តែ ៤ ខ្នង ទៀត​ប៉ុណ្ណោះ រួមទាំង​ផ្ទះ​របស់​ប្តី​ប្រពន្ធ​ខាងលើនេះ  ៕ ចន្ទី

​តើ​ប្តី​ប្រពន្ធ​នេះ​គួរ​លក់​ផ្ទះ​របស់​ពួកគាត់ ឬ ពួកគាត់​គួរតែ​រឹងទទឹង​ជាមួយ​ការសម្រេចចិត្ត​មួយ​នេះ​របស់​ពួកគេ ?​

spot_img
×