Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ម៉ែន សំអន បាន​មានប្រសាសន៍ថា ៖ បងប្អូន​អតីតយុទ្ធជន​បាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​បុព្វហេតុ​តស៊ូ​រំដោះ​ជាតិ​មាតុភូមិ​

spot_img

ស្វាយរៀង​ ៖ ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​ថ្លែង​យ៉ាងច្បាស់​ថា បងប្អូន​អតីតយុទ្ធជន​ព្រមទាំង​ក្រុម​គ្រួសារ​ទាំងអស់​នៅ​ទូទាំងប្រទេស​បាន​ចូលរួម​លះបង់​អាយុ​ជីវិត​ប្ដូរ​សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​បុព្វហេតុ​តស៊ូ​រំដោះ​ជាតិ​មាតុភូមិ​អោយ​រួចផុត​ពី​របប​បន​ប្រល័យ​ពូជសាសន៍​ប៉ុលពត​រហូត​ធ្វើអោយ​ប្រទេសជាតិ​មាន​សុខសន្តិភាព​និង​ការ​អភិ​វឍ្ឍន៍​ដូច​សព្វថ្ងៃនេះ​។

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​បាន​ថ្លែង​បែប​នេះ​ខណៈ​ដែល​លោកស្រី​ជា​តំណាង​ដ៍​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​បំពាក់​មេដាយ​ការពារ​ជាតិ​ជូន​អតីតយុទ្ធជន​កម្ពុជា ស្រុក​ស្វាយទាប​,​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង​ជិត​១០០០​នាក់​នា​ព្រឹក​ថ្ងៃទី​២៧​មេសា​ឆ្នាំ​២០១៨​នៅ​សាលប្រជុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ស្វាយរៀង​។​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត បាន​ពាំនាំ​ការផ្ដើម​ផ្ញើ​សួរសុខទុក្ខ​ពី សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា និង សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​ជូន​ដល់​អង្គពិធី​ទាំងមូល ដោយ​លោក​ជំទាវ​បាន​លើកឡើង​អំពី​គម្រូ​វីរភាព​របស់​សម្តេច​ទាំង​ទ្វេរ ដែល​ជា​និច្ច​ជា​កាល តែងតែ​គិតគូរ​ដល់​សុខទុក្ខ​អតីតយុទ្ធជន​របស់​យើងទាំងអស់គ្នា ដែល​ឆ្លុះបញ្ចាំង​តាមរយះ​ការគិតគូរ​អំពី​របប​សន្ដិសុខ​សង្គម​ប្រចាំខែ​ជូន​អតីតយុទ្ធជន គិតគូរ​ពី​ការបាត់បង់​សមត្ថភាព​ការងារ និង​ពិការភាព និង​ការគិតគូរ​អំពី​ប្រសិទ្ធភាព នៃ​នីតិវិធី​ផ្ដល់ប្រាក់​របប​ឧបត្ថម្ភ​ផ្សេងៗ​ឱ្យបាន​ឆាប់រហ័ស​ប្រកបដោយ​តម្លាភាព សំដៅ​លើក​កំពស់​ជីវភាព​បងប្អូន អតីតយុទ្ធជន​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ក៏ដូចជា​ការលើកទឹកចិត្ត​ដល់​អតីតយុទ្ធជន​ទាំងអស់ ដែល​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការការពារ​បូរណភាព​ទឹកដី និង​ការពារ​ប្រជាជន​កម្ពុជា​។

​ក្នុង​ពិធី​នោះ​ផង​ដែរ​ក៏​មាន​បំពាក់​មេដាយ​ការពារ​ជាតិ​ជូន​អតីយុទ្ធជន​កម្ពុជា​ទាំងនេះ​កាន់តែ​បង្ហាញ​ច្បាស់​ថា រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន សម្ដេច​តេជោ ជា​នាយករដ្ឋមន្ដ្រី និង​ប្រធាន​សមាគម​អតីយុទ្ធជន​កម្ពុជា មិនដែល​បំភ្លេច​គុណ​បំណាច់​របស់​បងប្អូន​អតីតយុទ្ធជន​ទាំងអស់​ដែល​បាន​លះបង់​ពេលវេលា សេចក្ដីសុខ សុភមង្គល​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ​ដើម្បី​បុព្វហេតុ​រំដោះជាតិ និង​ប្រជាជន​ឱ្យមាន​សុខសន្ដិភាព និង​ការអភិវឌ្ឍន៍​។ សន្ដិភាព​ដែល​នាំឱ្យ​កម្ពុជា មាន​ការអភិវឌ្ឍន៍​ដូច​សព្វថ្ងៃនេះ គឺជា​ស្នាដៃ​ដ៏​ធំធេង​របស់​យុទ្ធជន​យើង ដែល​គុណូបការៈ​នេះ​យើង​ម្នាក់ៗ មិនអាច​បំភ្លេច​បាន​ទេ ។​

សម្រាប់​អតីតយុទ្ធជន​ទាំងអស់​ដែល​បាន​មក​ចូលរួម​ក្នុង​កម្មវិធី​នោះ ក៏​បាន​ទទួល​នូវ​ប្រាក់​ឧបត្ថម្ភ​ពី​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុង​ម្នាក់ៗ ៥​ម៉ឺន​រៀល​ផងដែរ​ ​៕ ​វ៉ៃកូ​

spot_img
×