Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុអ្វី​ក៏​រឿង ប្រមាថមើលងាយ ដូច្នេះ​ចេះតែ​កើតឡើង​ម្ដង​ហើយ​ម្ដងទៀត​នៅ​ទីសក្ការៈ ប្រាសាទ​ជា​ដួងព្រលឹង​របស់​ជាតិ​យើង​!?

spot_img

​អ្នកណា​ជា​អ្នកទទួលខុសត្រូវ​!?

​នេះ​បើតាម​ដឹង​គឺជា​លើក​ទី​៤​ហើយ ដែល​រឿង​របៀបនេះ​បានកើត​ឡើង​ទៅលើ​ប្រាសាទ ជាទី​សក្ការៈ​របស់​យើង​។​

​បរទេស​មួយចំនួន​តូច​ដែល​មិន​យល់​ហើយ​មិន​ព្យាយាម​យល់​អំពី ប្រពៃណី ទំនៀម​ទំលាប់ របស់​តំបន់​ដែល​ខ្លួន​បាន​ទៅនោះ វា​បាន​បង្ករ​អោយមាន​ទំនាស់ សាសនា​និង​ជាតិ​សាស្ត្រ ជារឿយៗ ដោយ​គាត់​មិន​ព្យាយាម​សិក្សា​អោយបាន​ជ្រៅជ្រះ​ជាមុន វា​ជា​ទង្វើ​ដែល​គ្មាន​ខួរ ទើប​មិនមាន​អ្វី​យកមក​គិត​អោយ​ល្អិតល្អន់​។​

​ដូច​ក្នុងករណី​មួយ​នេះ account Instagram របស់ Elena Levon ដែល​គាត់​តាំងខ្លួន​ថា​ជា “Artist” អ្នកសិល្បៈ ដែលមាន website មួយ​ហៅថា www.elena-levon.com និង​មួយទៀត​ជា website សំរាប់​អ្នកដើរ​កម្សាន្ត www.mselenalevontraveling.com ដោយមាន​រូបអាក្រាត​ទាំងនេះ​បានដាក់​ឡើង​ដើម្បី​ទាក់ទាញ​អ្នកតាមដាន (follower) ដោយ​គាត់​មិនបាន​យល់ថា​ទង្វើ​គ្មាន​ខួរ​របស់គាត់ ជា​ទង្វើ​ជាន់ឈ្លី​ដល់​ប្រជាជាតិ​មួយ​ទាំងមូល​។

​បន្ទាប់ពី​មានការ​ជេរ​ស្ដីពី​មនុស្ស​ជាច្រើន​ទៅលើ instagram របស់គាត់ គាត់​បាន​បិទ​មិនអោយ comment បាន​បន្តទៀត​តែ​បន្ទាប់ពីនោះ​គាត់​បាន សរសេរ ដៀល​មក​អ្នក​ដែល​បាន​ចូលទៅ​ស្ដីអោយ​គាត់ ដោយ​ពាក្យ​ដែល​គាត់​ប្រើ ហាក់បីដូចជា​ការមើល​ងាយ​ថា អ្នក​ដែល​គិតថា​ទង្វើ​គាត់​គឺ​មិន​ខុស​តែ​មកពី​អ្នក​ទាំងនោះ​មិនបាន​យល់​ពី​ការងារ​សិល្បៈ “This is Art and Freedom of Artistic Expression” ហើយ​គាត់​បាន​និយាយទៀតថា​រូបអាក្រាត​នេះ​មិនបាន​ថត​នៅ អង្គរវត្ត “to all those who say that this is Angkor Wat – prove it. Prove that this is a working temple in Angkor Wat. It is not” ។​

​បន្តទៀត​គាត់​ថែមទាំង​ប្រាប់​អោយ​ទៅរក​ស្លាក​សញ្ញា​ណា​ដែល​បានដាក់​ថា​នេះ​ជា​ប្រាសាទអង្គរវត្ត​?! ហើយ​ឯណា​ទៅ​ស្លាក​បំរាម​ដែល​បាន​ហាម​ឬ​ប្រាប់ថា​ត្រូវតែ​ស្លៀកពាក់​អោយ​គត់មត់​?! “Go find it and show me at least one sign next to it, that say I have to wear certain attire” គាត់​នៅតែ​និយាយ​យកឈ្នះ​ថា​រូបនេះ​មិនបាន​ថត​នៅ​អង្គរវត្ត ហើយក៏​គ្មាន​ស្លាក​បទបញ្ជា​រហាម​មួយណា​នៅ​ជិត​នោះដែរ “There was no sign with Rule next to it” ហើយ​គាត់​បាន​ចោទសួរ​មកវិញ​ថា អ្នក​ដែល​មិន​យល់ស្រប​នឹង​គាត់​វិញ​ថា អ្នកឯង​មិនដែល​ដឹង​ទេ​អី​ថា រូបចម្លាក់​នៅលើ​ប្រាសាទ​ទាំងនោះ​គឺ​មិនបាន​ពាក់អាវ​?! “Besides, are you not aware that carved out figures on temples are actually not clothed?!”

ដោយ​បន្ថែម​ជាមួយនិង​សំដី​មួយ​ឃ្លា​ថា ពុតត្បុត​ពេក​ហើយ “Hypocrisy is overflowing” .. . . នឹងមាន​ពាក្យ​តិះដៀល​ជាច្រើន​ទៀត ដែល​អាច​មើល​បាន​ក្នុង​រូប​ទាំងនេះ​ឬក៏​ចូលទៅក្នុង instagram របស់គាត់​មើល​ផ្ទាល់ តែបើ​យក​ល្អ​គឺ​យើង​ជួយ​គ្នា report រូបអាក្រាត​ទាំងនោះ​ដើម្បី​អោយគេ​បិទ​វា​ចោល​៕ ដោយ ៖ ក្ខិ​ណី​

 

spot_img
×