Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​ថៃ​ឆ្មក់​ផ្ទះ​មួយ​កន្លែង ចាប់​មនុស្ស ៣​នាក់ និង​រឹបអូស​បាន​ស្រា​វី​ស្គី​ក្លែងក្លាយ​ជាច្រើន​ឡាំង តម្លៃ​ជាង ៣​សែន​ដុល្លា (​មាន​វីដេអូ​)

spot_img

​ប៉ូលិស​ថៃ បាន​ឆ្មក់​ចូល​ក្នុង​ផ្ទះ​មួយ​ខ្នង​ស្ថិត​ក្នុង​ស្រុង​មឿង ខេត្ត​ផា​ធំ ថា​នី (Phathum Thani) និង​​បាន​ចាប់​ជនជាតិ​មី​យ៉ាន​ម៉ា​ចំនួន ៣​នាក់ ដោយ​រក​ឃើញ​ស្រា​វី​ស្គី​ជាច្រើនឡាំង​តម្លៃ ១០​លាន​ថៃ​បាត (​ជាង ៣១០.០០០​ដុល្លា​អា​មេ​រិច​)​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​ការ​សែត​ថៃ Bangkok Post​។​

​ប្រតិបត្តិការ​ឆែកឆេរ​នេះ​ធ្វើឡើង​តាម​ដី​ការ​របស់​ស្ថាប័ន​កម្ម​សិទ្ធ​បញ្ញា​មជ្ឈិម (Central Intellectual Property) និង​តុលាការ ពាណិជ្ជកម្ម​អន្តរជាតិ​។ ប៉ូលិស​ថៃ​បាន​រឹបអូស​ស្រា​ក្លែងក្លាយ​ចំនួន ២០០​ឡាំង ដែល​មាន​ស្លាក​សញ្ញា​ឈ្មោះ​ជា​ច្រើន​ប្រភេទ និង​ចំនួន ១.០០០​ដប ដោយ​មិន​ទាន់​បិទ​ស្លាក​ឈ្មោះ​។​

​ជនជាតិ​មី​យ៉ាន​ម៉ា​ទាំងនោះ​មាន​ឈ្មោះ Kuanou អាយុ ២៣​ឆ្នាំ Leng អាយុ ២៣​ឆ្នាំ និង​ម្នាក់​ទៀត​​ឈ្មោះ Pae អាយុ ២១​ឆ្នាំ​។ អ្នក​ទាំង ៣ ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពី​បទ​រក្សាទុក​ផលិតផល​​ដែល​មាន​ស្លាក​សញ្ញា​ពាជិណ្ជកម្ម​ក្លែងក្លាយ ក្នុង​គោលបំណង​ធ្វើ​ពាណិជ្ជកម្ម​។​

​ជន​ទាំង ៣​នេះ អាច​ប្រឈម​នឹង​ការ​ជាប់គុក​រយៈពេល ៥​ឆ្នាំ ឬ​ត្រូវ​ពិន័យ​ជា​ប្រាក់​គុណ​នឹង ៤ លើ​តម្លៃ​ផលិតផល​ពិត​។​

​ប៉ូលិស​ថៃ​ម្នាក់​ឈ្មោះ Surachet បានបញ្ជាក់​ថា ស្រា​វី​ស្គី​ទាំងនោះ គេ​មាន​បំណង​ដាក់លក់​អន​ឡាយ ឬ​លក់​ទៅឲ្យ​ភោជនីយដ្ឋាន​៕ សុភ័ក្ត្រ​

spot_img
×