Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មក​ស្គាល់​អ្នកជំងឺ​ទី១ ដែល​ទើប​វះកាត់​ប្តូរ​ដាក់ «បេះដូង​​ជ្រូ​ក» ដោយ​ជោគជ័យ ខណៈ​គ្រូពេទ្យ​ប្រាប់​ថា ដំណើរការ​ដូច​បេះដូង​មនុស្ស ព្រោះថា…

spot_img

យោងតាមរបាយការណ៍មួយ បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្ត និងគ្រូពេទ្យមកពីសកអ្នកវិទ្យាសាស្ត្រ និងគ្រូពេទ្យ មកពីសាកលវិទ្យាល័យ Maryland សហរដ្ឋអាមេរិក បានគ្រប់គ្រងប្តូរ «បេះដូងជ្រូក»​ ដោយជោគជ័យ ទៅលើមនុស្សវ័យចំណាស់ម្នាក់ កាលពីពេលថ្មីៗនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ សាកលវិទ្យាល័យបាននិយាយថា ខ្លួនបានអនុវត្តចំពោះអ្នកជំងឺអាយុ ៥៧ ឆ្នាំ ម្នាក់ ដែលមានជំងឺបេះដូងដំណាក់កាលចុងក្រោយ ដោយទទួលបានបេះដូងជ្រូក ដែលបានកែប្រែហ្សែន ព្រោះវាជាជម្រើសតែមួយគត់ដែលអាចប្រើបាននាពេលនេះ។

អ្នកជំងឺត្រូវបានគេរាយការណ៍ថា នៅតែដំណើរការល្អ៣ថ្ងៃក្រោយមក ហើយការប្តូរសរីរាង្គបានបង្ហាញជាលើកដំបូងថា បេះដូងសត្វដែលត្រូវបានកែប្រែហ្សែន អាចដំណើរការដូចបេះដូងមនុស្ស ដោយគ្មានការ «ច្រានចេញ» ភ្លាមៗពីរាងកាយនោះទេ។

អ្នកជំងឺ David Bennett ជាអ្នករស់នៅរដ្ឋ Maryland បាននិងកំពុងត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ អស់រយៈពេលជាច្រើនថ្ងៃសប្តាហ៍មកហើយ ដើម្បីកំណត់ថាតើការប្តូរនេះ នឹងផ្តល់អត្ថប្រយោជន៍សង្គ្រោះជីវិតគាត់ឬអត់។

លោក Bennett អ្នកជំងឺបាននិយាយមួយថ្ងៃមុនពេលការវះកាត់ត្រូវបានធ្វើឡើងរយៈពេល ៧ ម៉ោង យ៉ាងដូច្នេះថា៖​ «មួយជំហានស្លាប់មួយជំហានរស់ ផ្លាស់ប្តូរក៏ផ្លាស់ទៅ ព្រោះខ្ញុំចង់រស់។ ខ្ញុំដឹងថាវាជាការបាញ់ក្នុងទីងងឹត ប៉ុន្តែវាជាជម្រើសចុងក្រោយរបស់ខ្ញុំ»។

គាត់ក៏បានឲ្យដឹងផងដែរថា «ខ្ញុំបានសម្រាកនៅ​មន្ទីរពេទ្យ និងដេកលើ​គ្រែ​អស់​រយៈពេលប៉ុន្មានខែ​កន្លងមកហើយ ហើយនៅពេលនេះ ខ្ញុំទន្ទឹងរង់ចាំក្រោកចេញពីគ្រែ បន្ទាប់ពីខ្ញុំជាសះស្បើយ»។

យោងតាមរបាយការណ៍ ជនជាតិអាមេរិកប្រហែល ១១០,០០០ នាក់ បច្ចុប្បន្នកំពុងរង់ចាំការប្តូរសរីរាង្គ ខណៈដែលអ្នកជំងឺជាង ៦,០០០ នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×