Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តោះមក​ដឹងថា ប្រទេស​ក្នុង​តំបន់​អាស៊ាន​ណាខ្លះ មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​លេង​ច្រើន​ជាង​គេ ក្នុង​ឆ្នាំ ២០១៧?

spot_img

​វិស័យ​ទេសចរណ៏​គឺជា​ឧហ្សាហកម្ម​គ្មាន​ផ្សែង ដែល​អាច​រាល់​ចំណូល​ឲ្យ​ប្រទេស​នី​មួយៗ​ក្នុង​តំបន់​អាស៊ាន (ASEAN) រាប់​ពាន់​លាន​ដុល្លា​រក្នុង​មួយឆ្នាំៗ និង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​ផង​​ដែរ​។​

​សំរាប់​កម្ពុជា​វិញ វិស័យ​នេះ​គឺជា​ប្រភព​ចំណូល​យ៉ាង​សំខាន់​សំរាប់​ជាតិ និង​ជួយ​បង្កើត​ការងារ​ដោយ​​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជាង ៦​សែន​នាក់​។ ក្នុង​ឆ្នាំ​២០១៧ កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ អន្តរជាតិ​ចំនួន​ជាង ៥,៦​លាន​នាក់​។​

​ខាងក្រោម​នេះ​ជា​ចំនួន​ភ្ញៀវទេសចរ​ដែល​មក​លេង​ប្រទេស​ក្នុង​តំបន់​អាស៊ាន ក្នុង​ឆ្នាំ ២០១៧៖
១/ ប្រទេស​ថៃ (៣៥.៣៨១.២១០ នាក់​)
២/ ប្រទេស​ម៉ាឡេស៊ី (២៥.៩៤៨.៤៥៩)
៣/ ប្រទេស​សិង្ហ​បុរី (១៧.៤២២.៨២៦)
៤/ ប្រទេស​ឥណ្ឌូនេស៊ី (១៤.០៣៩.៧៩៩)
៥/ ប្រទេស​វៀតណាម (១២.៩២២.១៥១)
៦/ ប្រទេស​ភី​លី​ពី​ន (៦.៦០២.៩០៨)
៧/ ប្រទេស​កម្ពុជា (៥.៦០២.៩០៨)
៨/ ប្រទេស​ឡាវ (៣.៨៦០.០០០)
៩/ ប្រទេស​មី​យ៉ាន​ម៉ា (៣.៤៤០.០០)
១០/ ប្រទេស​ប្រុយ​ណេ (២៣៨.១៥០)
១១/ ប្រទេស​ទី​ម័រ (៦៦.០០០)​។​

​ប្រភព​៖ (reuters, Phnompenh Post, tourism.gov.my, stb.com.sg, detik.com, Laotiantimes.com, Vietnamtourism.com.vn, thescoop.co)​

spot_img
×