Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​ស្នងការរង​នគរបាល​ខេត្ត​ស្វាយរៀង​៤​រូប ឲ្យ​កាន់​មុខតំណែង​និង​ប្រកាស​ស្នងការរង​៣​រូប ឲ្យចូល​និវត្តន៍​នៅ​ស្នងការ​នគរបាល​ខេត្ត​

spot_img

​ស្វាយរៀង ៖ លោកនាយ​ឧត្តមសេនីយ៍​ប៉ែន​វិបុល​អគ្គស្នងការរងន​គ​របាល​ជាតិ​ជា​ប្រធាន​នាយដ្ឋាន​បុគ្គលិក​តំណាង​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​អញ្ជើញ​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង បំពាក់​ឋានន្តរស័ក្កិ គ្រឿងឥស្សរយស​និង​ប្រគល់​ប័ណ្ណសរសើរ លិខិត​សរសើរ​ជូន​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០១៨។

​ក្នុងនោះ​ស្នងការរង​៣​រូប ត្រូវបាន​ប្រកាស​អោយ​ចូល​និវត្តន៍ និង​ប្រកាស​ស្នងការរង​៤​រូបឲ្យ​ចូលកាន់​មុខតំណែង​ផងដែរ​។​

​នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល បាន​ថ្លែង​នូវ​ការ​ផ្តាំផ្ញើ​សាកសួ​រសុខ​ពី​សំណាក់​សម្តេច​ក្រឡាហោម​ស ខេង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​និង​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត​នេត​សាវឿ​ន​អគ្គស្នងការន​គរបាល​ជាតិ​ជូន​មន្ត្រីនគរបាល​ទាំងអស់​នៅ​ខេត្ត​ស្វាយរៀង​។​

​លោកនាយ​ឧត្តមសេនីយ៍បាន​ថ្លែង​បន្តទៀតថាៈ​ជា​ការ​ធម្មតា​ទេ​សំរាប់ម​ន្ត្រី​នគរបាល​ជាតិ​យើង​ដែល​ដល់​អាយុ​ដាក់​អោយ​ចូល​និវត្តន៍​នោះ​គឺ​ដើម្បី​ដាក់​អោយ​មន្ត្រីនគរបាល​ជំនាន់​ក្រោយ​កាន់​នូវ​មុខ​តំណែង​បើ​ទោះបីជា​មន្ត្រីនគរបាល​ចូល​និវត្តន៍​ក៏​ពិតមែនតែ​រាជរដ្ឋាភិបាល​នៅតែ​គិតគូរ​ជា​និច្ច​ចំពោះ​ជីវភាព​រស់នៅ​មិន​អោយ​មន្ត្រី​ចូលនិវត្តន៍​ណា​ម្នាក់​ឯកោ​នោះទេ​។​

​ចំណែក​មន្ត្រី​នគរបាល​ដែល​ចូល​កាន់​មុខតំណែង​ថ្មី​ត្រូវតែ​ខិតខំ​យកចិត្តទុកដាក់​បំពេញ​ការងារ​អោយបាន​ល្អ​ប្រសើរ​បន្ថែម​ទៀត​និង​ទទួលយក​បទពិសោធន៍​ល្អៗ​ពី​រៀមច្បង​ដែល​ចូល​និវត្ត​មក​អនុវត្តន៍​ការងារ​ផងដែរ​។​

​សូមបញ្ជាក់​ថា ៖ ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ដែល​ដាក់​អោយ​ចូល​និវត្តន៍​នោះ​មាន​ចំនួន​បី​រូប​គឺ ៖ មាន​ទី​១.​លោក​ឧត្តមសេនីយ៍ត្រី ណុប គឹម​ហេង ទី​២.​ឧត្តមសេនីយ៍ត្រី ហែម សា​បាន ទី​៣.​ឧត្តមសេនីយ៍ត្រី ឡឹ​ក ចំរើន​។ ចំណែក​នាយ​នគរបាល​ដែល​ត្រូវ​ប្រកាស​ជា​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ថ្មី ទី​១ លោក​វរៈសេនីយ៍ឯក កែវ សុថា ទី ២​លោក​វរៈសេនីយ៍ទោ ម៉ែន កល្យាណ ទី​៣.​វរៈសេនីយ៍ត្រី ហូ សុង​រចនា និង​ទី​៤.​លោក​ឧត្តមសេនីយ៍ត្រី​ប្រាក់ សុជាតិ ៕ វ៉ៃកូ​

  

spot_img
×