Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក ដាក់ទណ្ឌកម្មជនជាតិកូរ៉េខាងជើង ពាក់ព័ន្ធនឹងកម្មវិធីអា.វុធមហាប្រ.ល័យ លោករបស់ក្រុងព្យុងយ៉ាង

spot_img

រដ្ឋធានីព្យុងយ៉ាង ៖ ក្រោយពេលកូរ៉េខាងជើង បានបាញ់មីស៊ីលបាល្លីស្ទិក (Ballistic) ជាបន្តបន្ទាប់ចំនួន៦លើក ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១ ដែលរំលោភទៅលើបម្រាមរបស់ក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិនោះមក នៅទីបំផុត ក្រសួងរតនាគារសហរដ្ឋអាមេរិក បានសម្រេចដាក់ទណ្ឌ.កម្មដល់ជនជាតិកូរ៉េខាងជើង ចំនួន៨រូប ដែលពាក់ព័ន្ធនឹងការទិញសម្ភារ ពីរុស្ស៊ី និង ចិន យកមកផលិតអា.វុធមហាប្រ.ល័យលោក នៅក្នុងប្រទេសកូរ៉េខាងជើង។

បើតាមបណ្ដាញទូរទស្សន៍ CNN បានចេញផ្សាយ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ថាសហរដ្ឋអាមេរិក បានប្រកាស កាលពីថ្ងៃពុធ ទី១២ ខែមករា ស្ដីពីការដាក់ទណ្ឌកម្មទៅលើបុគ្គលជនជាតិកូរ៉េខាងជើង និងរុស្ស៊ី ចំនួនប្រាំនាក់ ដែលពាក់ព័ន្ធនឹងការជួយគាំទ្រ ដល់កម្មវិធីមីស៊ីលបាល្លីស្ទិករបស់ប្រទេសកូរ៉េខាងជើង។ ទណ្ឌ.កម្មនេះបានកើតឡើង ក្រោយពេលកូរ៉េខាងជើង បន្ដបា.ញ់សាកល្បងមីស៊ីលថ្មី ចំនួន២គ្រាប់ កាលពីសប្ដាហ៍កន្លងទៅនេះ។

ក្រសួងរតនាគារសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា សកម្មភាពរបស់សហរដ្ឋអាមេរិក បានធ្វើឡើង ក្រោយពេលកូរ៉េខាងជើង បានបាញ់មីស៊ីលបាល្លីស្ទិក (Ballistic) ជាបន្តបន្ទាប់ចំនួន៦គ្រាប់ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ។ សកម្មភាពរបស់កូរ៉េខាងជើង កំពុងតែ «រំលោភបំពានទៅលើដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSCR)» យ៉ាងខ្លាំង។ ដោយឡែក អ្នកដែលរងនូវទណ្ឌកម្មទាំងនេះ នឹងត្រូវបង្កកទ្រព្យសម្បត្ដិរបស់ពួកគេ នៅលើទឹកដីរបស់សហរដ្ឋអាមេរិក ហើយហាមឃាត់ពួកគេ មកជាន់ទឹកដីរបស់មហាអំណាចកំពូលនេះថែមទៀតផង។

លោក Brian E Nelson អនុរដ្ឋមន្រ្ដីក្រសួងរតនាគារសហរដ្ឋអាមេរិក ទទួលបន្ទុកភេ.រវកម្ម និងហិរញ្ញវត្ថុ បានបញ្ជាក់ថា «សកម្មភាពថ្ងៃនេះ ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់សហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងកម្មវិធីអា.វុធមហាប្រ.ល័យលោក និងកម្មវិធីមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។ សហរដ្ឋអាមេរិក នឹងកំណត់គោលដៅបន្ត ចំពោះការប្រើប្រាស់អ្នកដែលជាតំណាងនៅក្រៅប្រទេស ដើម្បីទិញទំនិញខុសច្បាប់ សម្រាប់ផលិតអា.វុធមហាប្រ.ល័យលោក។ រីឯការបា.ញ់កាំ.ជ្រួចចុងក្រោយរបស់កូរ៉េខាងជើង ជាភស្តុតាងមួយបន្ថែមទៀតថា កូរ៉េខាងជើងនៅតែបន្តជំរុញកម្មវិធីហាមឃាត់ បើទោះជាសហគមន៍អន្តរជាតិ មានការអំពាវនាវឱ្យមានការចរចាការទូត និងការរំសាយអា.វុធនុយក្លេអ៊ែរក៏ដោយ»៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×