Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការណាតូ និងរុស្ស៊ី ជាប់គាំងក្នុងការចរចា ចំពេលមានហានិភ័យពិតប្រាកដ សម្រាប់សង្គ្រាមអ៊ុយក្រែន

spot_img

បរទេស ៖ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ «ណាតូ ឬអូតង់» បានព្រមានដល់រស្ស៊ី ថា ណាតូ (NATO) នឹងមិនសម្រុះសម្រួល លើគោលការណ៍សម្ព័ន្ធភាពនោះទេ ប៉ុន្តែណាតូ បានអញ្ជើញមន្រ្ដីរដ្ឋាភិបាលក្រុងមូស្គូ មកពិភាក្សាបន្ថែមទៀត ជុំវិញការភ័យខ្លាច ចំពោះសន្តិសុខ នៅក្នុងអ៊ុយក្រែន ក្រោយពេលមានសេចក្ដីរាយការណ៍ អំពីរុស្ស៊ីបញ្ជូនកងទ័ព ប្រហែល១០០ ០០០នាក់ ទៅដាក់ពង្រាយ នៅតាមព្រំដែន ក្នុងគោលបំណងវា.យលុយឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន នៅចុងខែមករា នេះ។

បើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ថា អង្គការណាតូ និងសហរដ្ឋអាមេរិក បានច្រានចោលការទាមទារសន្តិសុខសំខាន់ៗរបស់រុស្ស៊ីសម្រាប់ការបន្ធូរបន្ថយភាពតានតឹង មកលើអ៊ុយក្រែន។ ប៉ុន្តែណាតូ និង សហរដ្ឋអាមេរិក បានបើកឱកាស នៃកិច្ចពិភាក្សា នាពេលអនាគតជាមួយទីក្រុងមូស្គូ ស្តីពីការគ្រប់គ្រងអា.វុធ ការដាក់ពង្រាយកាំជ្រួច និងវិធីសាស្រ្ដ ដើម្បីការពារឧបទ្ទវហេតុយោធា រវាងរុស្ស៊ី និងលោកខាងលិច។

កិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា NATO (ហៅតាមភាសាអង់គ្លេស) ឬ OTAN (ហៅតាមភាសាបារាំង) និង រុស្ស៊ី បានចាប់ផ្តើមប្រព្រឹត្តទៅ កាលពីថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា ជុំវិញស្ថានការណ៍តានតឹងកាន់តែខ្លាំងឡើង រវាងរុស្ស៊ី និងអ៊ុយក្រែន។ នៅក្នុងកិច្ចប្រជុំនេះ បានធ្វើឡើង ក្រោមការសម្របសម្រួល ពីលោក ជែនស៍ ស្តូលធិនប៊ឺក (Jens Stoltenberg) ប្រធានអង្គការ NATO បានកើតមានឡើង នៅអំឡុងងពេល១សប្តាហ៍ នៃការជំរុញល្បឿនដោះស្រាយបញ្ហានានា តាមរយៈការទូត ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់នូវអ្វី ដែលមហាអំណាចលោកលិចនេះ ជឿជាក់ថា ប្រទេសរុស្ស៊ីកំពុងតែត្រៀមកម្លាំង នៅក្នុងការវាយលុកចូលឈ្លានពាន មកលើប្រទេសអ៊ុយក្រែន នៅចុងខែមករា ឆ្នាំ២០២២។

បើទោះជាបណ្ដាប្រទេសមហាអំណាចលោកខាងលិច បានចោទប្រកាន់ជាដដែលបែបនេះក្ដី ប៉ុន្ដែរដ្ឋាភិបាលទីក្រុងមូស្គូ នៅតែច្រានចោលនូវការអះអាងខាងលើនេះ។ ប៉ុន្ដែបើផ្អែកលើប្រវត្ដិសាស្រ្ដពិតប្រាកដវិញ រុស្ស៊ីធ្លាប់ប្រើកម្លាំងយោធា វាយប្រហារទៅលើអ៊ុយក្រែន កាលពីឆ្នាំ២០១៤ និង ហ្សកហ្ស៊ី (Georgia) កាលពីឆ្នាំ២០០៨។ សកម្មភាពយោធារបស់រុស្ស៊ី ធ្លាប់ធ្វើមកលើប្រទេសជាអតីតរដ្ឋរបស់អតីសហភាពសូវៀតទាំងនេះ នៅតែធ្វើឲ្យអង្គការ NATO ចងចាំមិនភ្លេចនោះឡើយ។

សូមជម្រាប់ថា គណៈប្រតិភូរបស់ស្ស៊ី ទៅចូលរួមកិច្ចប្រជុំនេះ ដឹកនាំដោយលោក អាឡិចហ្សានដឺ ហ្គ្រូសកូ (Alexander Grushko) អនុរដ្ឋមន្ត្រីក្រសួងការបរទេស និង លោក អាឡិចហ្សានដឺ ហ្វូមីន (Alexander Fomin) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ។ ដោយឡែកគណៈប្រតិភូរបស់សហរដ្ឋអាមេរិកវិញ ដឹកនាំដោយលោកស្រី វិនឌី ហ្សឺមែន (Wendy Sherman) អនុរដ្ឋមន្ត្រីការបរទេស ជាអ្នកចូលក្នុងកិច្ចប្រជុំ ដែលបាននិងកំពុងប្រព្រឹត្តទៅ នៅឯទីស្នាក់ការកណ្តាលរបស់អង្គការ NATO នៅក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ (វេលានៅទីក្រុងប៊្រុចសែល)៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×