Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លឹមសារ​នៃ​ជំនួប​កំពូល ជា​ប្រវត្តិសាស្ត្រ​របស់​កូរ៉េ​ទាំង​ពីរ ត្រូវបាន​បង្ហើប

spot_img

តាម AFP Yonhap នៅ​ថ្ងៃ ២៧ ខែ​មេសា អ្នកនាំពាក្យ​របស់​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង Yoong Young-chen ឲ្យដឹងថា ប្រធានាធិបតី​កូរ៉េខាងត្បូង Moon និង​មេដឹកនាំ​កូរ៉េខាងជើង Kim បាន​ពិភាក្សា​អូសបន្លាយ​ចំនួន ១០០​នាទី ដោយ​បាន​លើកឡើង​ដោយ​បញ្ហា​រំសាយ​នុយក្លេអ៊ែ​រ សន្តិសុខ​យូរអង្វែង​នៅ​ឧបទ្វីប​កូរ៉េ និង​របៀប​កែសម្រួល​ទំនាក់ទំនង​អន្តរ​កូរ៉េ ។​

ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in (​ស្តាំ​) ទទួល​ស្វាគមន៍​មេ​ដ​កឹ​នាំ​កូរ៉េខាងជើង Kim Jong-un នៅ​បន្ទាត់​បែងចែក​ព្រំដែន​រវាង​កូរ៉េ​ទាំង​ពីរ​នៅ​ភូមិ​ផ្អាក​សង្គ្រាម Panmunjom ។

​លោក Yoon ឲ្យដឹងថា ភាគី​ទាំងសងខាង​នឹង​រួមគ្នា​ប្រកាស​លទ្ធផល នៃ​ជំនួប​នេះ គ្រា​ដែល​មន្ត្រី​ថ្នាក់​អ្នកឯកទេស​ឈាន​ដល់​កិច្ចព្រមព្រៀង​ចុងក្រោយ ។​

​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន លោក Yoon និយាយថា ៖ “​នៅក្នុង​ជំនួប​នេះ មេដឹកនាំ​ទាំង​ពីរ​មានការ​ពិភាក្សា​យ៉ាង​ម៉ឺងម៉ាត់ និង​ស្មោះត្រង់​អំពី​របៀប​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ បង្កើត​សន្តិភាព​យូរអង្វែង និង​អភិវឌ្ឍន៍​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំងពីរ​។​

​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​បន្ត​កិច្ច​ពិភាក្សា​នៅ​ថ្នាក់​អ្នកឯកទេស ។ ហើយ​នៅពេល​ដែល​បណ្តា​មន្ត្រី​ទាំងនេះ ទទួលបាន​ការព្រមព្រៀង​ចុងក្រោយ នោះ​បណ្តា​មេដឹកនាំ​ទាំង​ពីរ​ប្រទេស​នឹង​ជួប​គ្នា​ឡើងវិញ​ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ព្រមទាំង​លើកឡើង​នូវ​សេចក្តីថ្លែងការណ៍​រួម​។​

​លោក Yoon ឲ្យដឹង​បន្ថែម​ថា ជំទាវ​របស់​លោក​គីម អ្នកស្រី Ri Sol-Ju នឹង​ទៅ​កាន់​ទីកន្លែង​ប្រព្រឹត្ត​ទៅ​ជំនួប​កំពូល​នេះ​វេលា​ម៉ោង ១៨​និង​១៨​នាទី ម៉ោង​នៅ​កូរ៉េ (​ម៉ោង​ប្រមាណ ១៦​និង​១៥​នាទី​នៅ​កម្ពុជា​) ដើម្បី​ចូលរួម​ពិធីជប់លៀង​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង និង​ភរិយា ក្រោយ​ជំនួប​កំពូល​ប្រវត្តិសាស្ត្រ ៕ សូ​យ​ន​

spot_img
×