Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​ម៉ូតូ បុក​រថយន្ត ស្លាប់​ខ្លួនឯង​

spot_img

​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ដោយ​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​រថយន្ត​កុងតឺន័រ ចត​នៅ​ចិញ្ចើមផ្លូវ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ជិត​ក្រុមហ៊ុន​ម៉ូតូ​ហុងដា តាម​បណ្តោយ​ផ្លូវវេង​ស្រេង ស្ថិតក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​មានឈ្មោះ វ៉េង សម្បត្តិ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​ជា​តន្ត្រីករ ស្នាក់នៅ​ភូមិ​សាមគ្គី​៤ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ចំណែក​ម្ចាស់​រថយន្ត បាន​រត់គេចខ្លួន​បាត់​។​

​នៅ​មុនពេល​កើតហេតុ គេ​បាន​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក គុប​ជ្រុង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ទ​-០៩៨៩ ភព​១ ដែល​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវវេង​ស្រេង ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​។ ខណៈ​មក​ដល់​ចំណុចកើតហេតុ គេ​ឃើញ​ជនរងគ្រោះ​លូក​ទូរស័ព្ទ​យក​មក​និយាយ ស្រាប់តែ​ជ្រុល​ទៅ​បុក​រថយន្ត​កុងតឺន័រ ពាក់​ស្លាក​លេខ ភ្នំពេញ 3C-7333 ដែល​ចត​ទុកចោល​លើផ្លូវ បណ្តាលឲ្យ​បោកក្បាល​នឹង​កន្ទុយរ​ថយ​ន្ត បែកក្បាល​និង​រយះ​មុខ​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម​នៅ​កន្លែងកើតហេតុ​តែ​ម្តង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×