Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិត​ទេ!? ក្រោយ​ឃើញ​សមត្ថកិច្ច​ចុះ​ឆែកឆេរ​ផលិ​ត​ផល ដេ​ត ម៉ាលី​ណា ក៏​មាន​មតិមហាជន​មួយចំនួន​លើកឡើ​ង​ថា អតីត​ស្វាមី ឌួង ឆាយ ជា​អ្នកធ្វើ…

spot_img

កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ម្សិលមិញនេះ នៅលើបណ្តាញសង្គមពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងតែម្តង បន្ទាប់ពីបានឃើញព័ត៌មានករណី សុខៗស្រាប់តែកម្លាំងជំនាញគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសំអាងផលិតផល DMLN ដែលគេស្គាល់ថាជារបស់អ្នកនាង ដេត ម៉ាលីណា (អតីតភរិយាលោក ឌួង ឆាយ) ដែលមានទីតាំងក្បែរវត្តអង្គតាម៉ិញ ផ្លូវលេខដោនថោន៧ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

សូមបញ្ជាក់ថា ការចុះបង្ក្រាបនេះ ត្រូវបានធ្វើឡើង គឺក្រោយសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ដែលកន្លងមកបានប្រើប្រាស់ផលិតផល ធ្វើឲ្យប៉ះពាល់ដល់រាងកាយនិងស្បែកជាដើម។ តែទោះយ៉ាងណា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ ត្រូវបានដឹងថា សមត្ថកិច្ចពុំបានធ្វើការដកហូតសម្ភារៈវត្ថុតាងណាមួយនោះទេ ដោយក្រោយចូលពិនិត្យឆែកឆេររួច សមត្ថកិច្ចក៏បានដកកម្លាំងទៅវិញផងដែរ។

តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺក្រោយករណីដ៏មិននឹកស្មាននេះបានកើតឡើង ទៅលើអ្នកនាង ដេត ម៉ាលីណា ស្រាប់តែគេបានឃើញអ្នកលេងបណ្តាញសង្គមមួយចំនួន បានធ្វើការចោទប្រកាន់ថា រឿងនេះជាគឺជាការរៀបចំឡើងដោយអតីតម៉ែក្មេក និងស្វាមីរបស់អ្នកនាងលោក ឌួង ឆាយ តែម្តង។ ជាក់ស្តែង ក្នុងនោះ អ្នកលេងហ្វេសប៊ុកបានធ្វើការលើកឡើងបែបនេះថា «អាឆៃក្នុងនាមឯងជាឪពុករបស់គេ ហេតុអីឯងសាហាយ៉ាងនេះ ទោះបីខ្មោចក៏មើលដឹងដែរ ឯងតាមចងកម្មចងពារនាង ដេត ម៉ាលីណា ធ្វើអី ឯងត្រូវមើលខ្លួនឯងសាហាវរបៀបណា ដើវ៉ៃមនុស្សពេញប្រទេស វ៉ៃប្រពន្ធធ្វើបាបកូន តើឯងជាមនុស្ស ឬជាសត្វអ្វីទៅ ទាំងម៉ែ ទាំងកូនបង្កើត វឹកវរពេញប្រទេស អាតិឆ្ឆាននេះ សូមបងប្អូនមីងមាយាយតាជួយពិចារណាផង អានេះវាតាមចងកម្មចងពៀរអតីតប្រពន្ធវារកអ្វីនិយាយមិនត្រូវទេ, ឱព្រះអើយ គ្រាន់តែមើលក៏ដឹងថាជាអំពើរបស់អាឆៃ និងម៉ែរបស់វាដែរ លើកគោកពេកហើយ លោកសមត្ថកិច្ចអើយ»។

ពិតណាស់ ការលើកឡើងបែបនេះរបស់មតិមហាជន គឺអាចដោយសារតែគេបានដឹងថា លោក ឌួង ឆាយ តែងបានវាយធ្វេីបានអតីតភរិយា ជាច្រេីនលេីកច្រេីនសារ ទោះបីជាបែកគ្នាហេីយក្តី ហាក់បីដូចជានៅតែតាមធ្វេីបាប អ្នកនាង ដេត ម៉ាលីណា ដោយមិនឲ្យសុខសោះឡើយ។

តែទោះជាយ៉ាងណា ទាំងនេះគឺគ្រាន់តែជាការបញ្ចេញមតិរបស់អ្នកលេងបណ្តាញសង្គមប៉ុណ្ណោះ ហើយរឿងពិត ឬយ៉ាងណា គឺមានតែស្វាមីខ្លួនផ្ទាល់លោក ឌួង ឆាយ ចេញមកធ្វើការបកស្រាយទេ។

តែយ៉ាងណាមិញ បើតាមការកត់សំគាល់ គឺមួយរយៈចុងក្រោយនេះ យើងក៏សង្កេតឃើញថា លោក​ឌួង ឆាយ ពិតរីកមុខសប្បាយចិត្តខ្លាំងណាស់ និងរួមទាំងម្តាយបង្កើតផងដែរ​ក្រោយពីអ្នកនាង ដេត ម៉ាលីណា បានយល់ព្រមអនុញ្ញាតឲ្យយកកូនៗទៅលេងជាមួយ ក្នុងលក្ខខណ្ឌបានតែថ្ងៃចុងសប្តាហ៍ប៉ុណ្ណោះ។ ប៉ុន្តែ នៅមានរឿងរ៉ាវអ្វីផ្សេងៗ ដែលអាចនឹងកើតឡើងទៀត ក៏យើងមិនដឹងនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×