Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី បង្កើត​ប្រព័ន្ធ​ទូរស័ព្ទ​លេខ​១២៩៩ សម្រាប់​ទទួល​ព័ត៌មាន ទាន់​ហេតុការណ៍​២៤​ម៉ោង​

spot_img

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បង្កើត​ប្រព័ន្ធ​ទូរស័ព្ទ​មួយ​ខ្សែ​ដែលមាន​លេខ​១២៩៩ សម្រាប់​ទទួល​ព័ត៌មាន​ទាន់​ហេតុការណ៍​ដែល​កើតឡើង​ក្នុង​រាជធានី​ភ្នំពេញ ដែល​លេខ​ទូរស័ព្ទ​នេះ​មិនមាន​ការបង់ប្រាក់​នៅពេល​ធ្វើការ​ទំនាក់ទំនង​ហៅចូល​គ្រប់​ប្រព័ន្ធ​។​

​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣១​ខែតុលា​ឆ្នាំ​២០១៧​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវបាន​ពង្រីក​ព្រំប្រទល់​រដ្ឋបាល ពី​៣៧៥​គីឡូម៉ែត្រ​ការ៉េ រហូតដល់​៦៩២,៦៤​គីឡូម៉ែត្រ​ការ៉េ ជាហេតុ​ធ្វើ​ឲ្យ​វិសាលភាព​នៃ​ការគ្រប់គ្រង​រដ្ឋបាល ការទទួល​ពាក្យបណ្តឹង សំណូមពរ និង​តម្រូវ​ការចាំបាច់​ចំពោះមុខ​ដែល​កើតឡើង​ក្នុង​ជីវភាព​ប្រចាំថ្ងៃ របស់​ប្រជាពលរដ្ឋ ជាពិសេស​អ្នករស់នៅ​ជុំវិញ​ជាយ​រាជធានី​ភ្នំពេញ នៅ​មិនទាន់បាន​ល្អប្រសើរ​ឡើយ​។​

​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ឲ្យ​បាន​ទាន់ពេលវេលា​នូវ​បញ្ហា​ចាំបាច់​នានា ពិសេស​សម្រាប់​ទទួល​ព័ត៌មាន​ទាន់​ហេតុការណ៍ ងាយស្រួល​ក្នុងការ​ដោះស្រាយ​សភាពការណ៍​ដែល​កើតមាន​បន្ទាន់ៗ ទាក់ទង​នឹង​អំពើចោរកម្ម លួច ឆក់ ប្លន់ ជួញដូរ​គ្រឿងញៀន សណ្តាប់ធ្នាប់​ចរាចរណ៍ សណ្តាប់ធ្នាប់​សាធារណៈ បាតុភាព​នានា និង​សំណូមពរ​ស្នើសុំ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ឬ​សង្គ្រោះ ព្រមទាំង​សុវត្ថិភាព​សង្គម​ក្នុង​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ បង្កើត​ប្រព័ន្ធ​ទូរស័ព្ទ​មួយ​ខ្សែ​ដែលមាន​លេខ​១២៩៩ សម្រាប់​ទទួល​ព័ត៌មាន​ទាន់​ហេតុការណ៍​ដែល​កើតឡើង​ក្នុង​រាជធានី​ភ្នំពេញ ដែល​លេខ​ទូរស័ព្ទ​នេះ​មិនមាន​ការបង់ប្រាក់​នៅពេល​ធ្វើការ​ទំនាក់ទំនង​ហៅចូល​គ្រប់​ប្រព័ន្ធ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ផ្តល់ព័ត៌មាន​ទាន់​ហេតុការណ៍ នានា ២៤​ម៉ោង ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕ ដោយ​៖​កូ​ឡាប​

spot_img
×