Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្ដហោះចម្បាំងមីយ៉ាន់ម៉ា ទម្លាក់គ្រា.ប់បែ.កកម្ទេ.ចមន្ទីរពេទ្យ របស់ជនជាតិភាគតិច

spot_img

រដ្ឋធានីណៃពិដោរ ៖ យន្ដហោះចម្បាំង២គ្រឿងរបស់កងទ័ពអាកាសមីយ៉ាន់ម៉ា បានទម្លាក់គ្រា.ប់បែ.ក កម្ទេ.ចមន្ទីរពេទ្យមួយកន្លែង ដែលគ្រប់គ្រងដោយក្រុមប្រដាប់អា.វុធរបស់ជនជាតិភាគតិច នៅក្នុងទីក្រុង Papun រដ្ឋការ៉ែន នាភាគអាគ្នេយ៍ ប្រទេសអាស៊ានមួយនេះ កាលពីព្រឹក ថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២។

បើតាមសារព័ត៌មាន Irrawaddy របស់ប្រទេសមីយ៉ាន់ម៉ា បានផ្សាយ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ថា មន្ទីរពេទ្យដែលរងការវា.យប្រ.ហារនោះ ត្រូវបានគេស្គាល់ ឈ្មោះតាមភាសាការ៉ែន «ជាមន្ទីរពេទ្យ Mutraw» ។ មន្ទីរពេទ្យនោះ បានប្រតិបត្ដិការ ដោយកងពលតូចលេខ៥ របស់កងទ័ពរំដោះជាតិការ៉ែន (ហៅកាត់ KNLA) ជាក្រុមប្រដាប់អាវុធរបស់ KNU ហើយក៏ជាតំបន់គ្រប់គ្រង ដោយក្រុមប្រដាប់អា.វុធរបស់ជនជាតិភាគតិច។

លោក Padoh Mahn Mahn អ្នកនាំពាក្យ សហភាពជាតិការ៉ែន ប្រចាំនៅទីក្រុង Papun បានបញ្ជាក់ថា កងទ័ពអាកាស នៃរបបសឹកមីយ៉ាន់ម៉ា កាលពីថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ បានប្រើប្រាស់យន្ដហោះចម្បាំង២គ្រឿង មកទម្លាក់គ្រា.ប់បែ.កកម្ទេ.ចអគារមន្ទីរពេទ្យ នៅក្នុងសហគមន៍ Wakadae ។ ប៉ុន្ដែទោះជាយ៉ាងណា នៅក្នុងហេតុការណ៍នោះ មិនបានបង្កឲ្យមានអ្នកស្លា.ប់ ឬរងរបួស និងខូចខាតសម្ភារអ្វីនោះឡើយ ដោយសារ អ្នកជំងឺ និង សម្ភារវេជ្ជសាស្រ្ដទាំងអស់ ត្រូវបានបញ្ជូន ចេញពីមន្ទីរពេទ្យ កាលពីសប្ដាហ៍មុន៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×