Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គប្បី​យល់ដឹង និង​ប្រុងប្រយ័ត្ន​ចំពោះ “​ក្តាម​មុខខ្មោច​” ដ៏​ពិសពុល បច្ចុប្បន្ន​គេ​ពិនិត្យ​ឃើញ​មាន​នៅ​តំបន់​ឆ្នេរសមុទ្រ​ទីក្រុង​ដា​ណាំង រហូត​ដល់​វង់​តាវ ប្រទេស​វៀតណាម​

spot_img

​ក្តាម​មុខខ្មោច​គឺជា​អម្បូរ​ក្តាម​សមុទ្រ​មានឈ្មោះ​វិទ្យាសាស្ត្រ​ថា Zosimus aeneus ។​

​ក្តាម​មុខខ្មោច​គឺជា​អម្បូរ​ក្តាម​មួយ​ដែល​ពុល​រស់នៅ​តំបន់​សមុទ្រ​ក្តៅ ។ បច្ចុប្បន្ន​អម្បូរ​ក្តាម​នេះ​ត្រូវបាន​គេ​រកឃើញ​វត្តមាន​នៅ​តំបន់​សមុទ្រ​ពី​ដា​ណាំង​ដល់​វង់​តាវ ប្រទេស​វៀតណាម​។​

​ក្តាម​មុខខ្មោច​ច្រើន​លាក់ខ្លួន​នៅ​តំបន់​ក្រហែង​ថ្ម ក្បែរ​ច្រាំង ហើយ​មាន​ចរន្ត​ទឹកជោរ​នាច​មិន​ខ្លាំង ប្រភេទ​សារធាតុពុល​នៅក្នុង​ក្តាម​មុខ​ខ្មោច​នេះ​គឺ Saxitonin ។ សារធាតុពុល​នេះ​មាន​នៅក្នុង​សាច់ និង​ពង​របស់​វា ហើយ​ប្រមូលផ្តុំ​ច្រើន​បំផុត​នៅក្នុង​សា​ច់នៃ​ដង្កៀប និង​ជើង ។​

​ត្រឹមតែ​១​ស្លាបព្រា​កាហ្វេ នៃ​សាច់​របស់​ក្តាម​នេះ អាច​បណ្តាលឲ្យ​ស្លាប់​បាន ។​

​រឿង​ដែល​សំខាន់​នោះ​គឺ​មកទល់ពេលនេះ​នៅ​ពុំទាន់​មាន​ឱសថ​ប្រឆាំង​ជាតិពុល Saxitonin នៅឡើយ​ទេ ។​

​ក្រៅពី​នោះ​សាច់​របស់​ក្តាម​មុខខ្មោច​នៅមាន​ផ្ទុក​សារធាតុពុល​សរសៃប្រសាទ​ផ្សេងទៀត neurotoxin, tetrodotoxin

​អាស្រ័យ​ហេតុ​នេះ​ប្រសិន​បងប្អូន​ណា​ឃើញ​ក្តាម​នេះ​គប្បី​ចៀស​ចេញ​ឆ្ងាយ​ដាច់ខាត​កុំ​យក​វា​ធ្វើ​ជា​អាហារ​ឲ្យសោះ ៕ ចន្ទ្រា​

spot_img
×