Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​បើក​បុក​ម៉ូតូ ស្លាប់​បុរស​ម្នាក់ រួច​គេចខ្លួន​បាត់​ទាំងយប់​

spot_img

​​បាត់ដំបង​៖ បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​តាម​ដងផ្លូវ ក៏​ស្រាប់តែ​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក បាន​រេ​ចង្កូត មក​បុក​ទាំង​កម្រោល​បុរស​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ហើយ​បាន​បើក​គេចខ្លួន​បាត់​ទាំងយប់ នៅ​ម៉ោង ៧ យប់ ថ្ងៃទី ២៦ ខែ​មេសា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧ ត្រង់​ចំណុច​វាល​បឹង​ត្រាវ ក្នុងភូមិ​ក្រពើ​កើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង​។ រថយន្ត​មិន​ស្គាល់​ម៉ាក និង​ម៉ូតូ បើកបរ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា ។​

​ករណី​គ្រោះថ្នាក់​ចរាចរ គេ​សង្ស័យថា នៅ​មុនពេល​កើតហេតុ គឺ​អាច​មាន​រថយន្ត​មួយ​គ្រឿង​ដែល​គេ​មិន​ស្គាល់​ម៉ាក បាន​បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត លុះ​ទៅដល់​ត្រង់​ចំណុច​ខាងលើ គឺ​រថយន្ត​នេះ​អាច​ប្រើប្រាស់​ល្បឿន​លឿន រេ​ចង្កូត​ទៅ​បុក​នឹង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ដែល​បើកបរ​ដោយ​ឈ្មោះ វណ្ណ សុផល ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​បល្ល័ង្គ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង បណ្តាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×