Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុក​ម្តាយ​មួ​យ រក្សា​សព​កូនស្រី​ក្នុង​ផ្ទះ​ជាង ២ ខែ ព្រោះ​ជឿ​ថា​នាង​នឹង​រស់​ឡើ​ងវិញ ហើយ​ចុងក្រោយ​ក៏​មានរឿង​នេះ​កើ​ត​ឡើង…

spot_img

ការបាត់បង់មនុស្សជា​ទីស្រឡាញ់​គឺជា​រឿងដ៏ឈឺចាប់បំផុតមួយ​ សម្រាប់មិនថាសមាជិកក្រុមគ្រួសារអ្នកណា​នោះឡើយ។ ហើយជាមួយទុក្ខសោកបន្ទាប់ពីការបាត់បង់នេះ គឺពួកគេពិតជាពិបាកទទួលយកបានណាស់។

ដោយឡែក ករណីថ្មីៗនេះ របស់ប្តីប្រពន្ធមួយនៅប្រទេសឥណ្ឌូណេស៊ី បានកំពុងធ្វើឲ្យអ្នកប្រើប្រាស់អុិនធើរណេត មានការរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីបានដឹងថា ប្តីប្រពន្ធនេះបានរក្សាទុកសពកូនស្រីរបស់ពួកគេ នៅក្នុងផ្ទះអស់រយៈពេលជាង ២ ខែ ព្រោះតែជឿថា កូនស្រីរបស់ពួកគេនឹងរស់ឡើងវិញ។

តែទោះយ៉ាងណា បន្ទាប់ពីដឹងថាមានរឿងខុសប្រក្រតី អ្នកស្រុកនៅភូមិ Plakaran ភាគកណ្តាល Java បានសម្រេចចិត្តទៅពិនិត្យផ្ទះប្តីប្រពន្ធនោះ ហើយក៏រកឃើញសាកសពក្មេងស្រីជំទង់ម្នាក់ ដែលត្រូវបានរក្សាទុកក្នុងផ្ទះរបស់ពួកគេជាច្រើនខែ បន្ទាប់ពីនាងស្លាប់។

ប្តីប្រពន្ធនោះ បានប្រាប់ឲ្យដឹងថា ពួកគាត់ពុំជឿថាកូនស្រីអាយុ ១៤ ឆ្នាំ របស់ពួកគេ បានទទួលមរណភាពដោយសារជំងឺរបេង បន្ទាប់ពីត្រូវបានធ្វើរោគវិនិច្ឆ័យ ៦ ខែមុន នោះឡើយ ដោយពួកគេជឿជាក់ថា កូនស្រីនឹងអាចរស់ឡើងវិញ។

ប្រជាពលរដ្ឋបាននិយាយថា ការព្យាយាមបញ្ចុះបញ្ចូលឪពុកម្តាយនេះឱ្យបញ្ចុះសពកូនស្រី គឺជាកិច្ចការដ៏លំបាកមួយ ដោយពួកគេមិនអាចឱ្យយកសពកូនស្រីទៅណាបានទេ ព្រោះតែដោយសារទំហំនៃក្តីស្រឡាញ់ដ៏ធំធេងបំផុត ដែលមានចំពោះកូនស្រីជាទីស្រឡាញ់របស់ពួកគេ។

តែទោះបីជាយ៉ាងណា បន្ទាប់ពីមេដឹកនាំសាសនារបស់រដ្ឋ Ustaz Zaenuri បានមកពន្យល់អំពីច្បាប់សាសនា បន្ទាប់មកពួកគេបានឈានដល់ការព្រមព្រៀងគ្នា ហើយសម្រេចចិត្តឲ្យបញ្ចុះសពកូនស្រី នៅឯទីបញ្ចុះសពមួយកន្លែង ស្ថិតនៅជិតផ្ទះរបស់ពួកគេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×