Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​មែន​! បុរស​ជប៉ុន​ម្នាក់​សម្លាប់ មនុស្ស​៩​នាក់ ក្លាសេ​សាកសព​ទុក​ដើម្បី​បំបាត់​ភ​ស្ថុ​តាង​

spot_img

ប៉ូលីស​នៅក្នុង​ប្រទេស​ជប៉ុន​បាន​ចាប់​បុរស​ម្នាក់​អាយុ ២៧​ឆ្នាំ បន្ទាប់ពី​ពួកគេ​បាន​រកឃើញ​បំណែក សាកសព​មនុស្ស​ចំនួន ៩​នាក់​នៅក្នុង​ផ្ទះរ​បស់ជនស​ង្ស័​យ ស្ថិតក្នុង​តំបន់​ហ្សា​ម៉ា (Zama) ក្បែរ​ទីក្រុង​តូ​ក្យូ​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារ​ព៌​ត មាន​អង់គ្លេស​នៅ​រសៀល​ថ្ងៃនេះ​។​

​ដំបូង​ប៉ូលីស​បាន​រកឃើញ​ក្បាលមនុស្ស​ចំនួន ២​ដែល​លាក់ទុក​ក្នុង​ធុង​ក្លាសេ នៅ​ខាងក្រៅ​ផ្ទះ​របស់​ជនសង្ស័យ ដែល​គេ​ស្គាល់​ឈ្មោះថា Takahiro Shiraishi ខណៈពេល​ប៉ូលីស​កំពុងធ្វើការ​ស៊ើបអង្កេត​ករណី​បាត់​ខ្លួន​របស់​ស្ត្រី​ម្នាក់​។​

​ប៉ូលីស​បាន​រកឃើញ​បំណែក​សាកសព​របស់​ម​នុស្ស​ស្រី​ចំនួន​៨​នាក់ និង​ប្រុស ១​នាក់ ដែល​សាកសព​ខ្លះ​មាន​សភាព​ស្អុយរលួយ​ទៅហើយ​។

​ជនសង្ស័យ​បាន​ប្រាប់​ប៉ូលីស​ថា គាត់​បានសម្លាប់​ពួកគេ ហើយ​ចាត់ចែង​ក្លាសេ​សាកសព​ទុក​ដើម្បី​បំបាត់​ភ​ស្ថុ​តាង​។​

​នៅពេល​ជាមួយគ្នានេះដែរ អ្នកជិតខាងរ​បស់ជនស​ង្ស័​យ បាន​និយាយថា គាត់​បាន​ចាប់​ផើ្ត​ម​ធំក្លិន​ចំឡែក​ពី​ផ្ទះ​របស់​ជនសង្ស័យ ចាប់តាំងពី​ជន​នោះបាន​រើ​មក​នៅក្នុង​តំបន់​នោះ​កាលពី​ខែសីហា​មក​។​

​ការរកឃើញ​ដ៍​ភ្ញាក់ផ្អើល​របស់​ប៉ូលីស​កើតឡើង ខណៈដែល​ពួកគេ​កំពុង​ស្វែងរក​ស្ត្រី​វ័យ ២៣​ឆ្នាំ​ម្នាក់​ដែល​បាន​បាត់​ខ្លួន​ចាប់តាំងពី​ថ្ងៃទី ២១ ខែតុលា​មក​។​

​អ្នកស៊ើប​អង្កេត​បានរ​ក​ឃើញថា ជនសង្ស័យ​បាន​ទាក់ទង​ជាមួយនឹង​ស្ត្រី​ដែល​បាត់​ខ្លួន ក្រោយពេល​ស្ត្រី​នោះបាន​សរសេរ​នៅលើ​អន​ឡាយ​ថា នាង​ចង់​ធ្វើអត្តឃាត​៕ សុភ័ក្ត្រ​

 

spot_img
×