Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ត្រៀម​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​ (មានវីដេអូ)

spot_img

​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង នឹង​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​មួយ​ជា​ផ្លូវការ បញ្ចប់​សង្គ្រាម​នៅ​ចុងឆ្នាំ​នេះ ។ ព័ត៌មាន​ខាងលើ​ត្រូវបាន​ប្រទេស​ទាំង​ពីរ​លើក​ឡើង​ក្នុង​សេចក្តីថ្លែងការណ៍​រួម បន្ទាប់​ពី​សន្និសីទ​កំពូល​អន្តរ​កូរ៉េ​ថ្ងៃទី ២៧ ខែ​មេសា ឆ្នាំ ២០១៨។​

​ឯកសារ​នេះ មាន​ចំណងជើង​ថា “Panmunjom ដើម្បី​សន្តិភាព ភាពរុងរឿង និង​ឯកភាព​លើ​ឧបទ្វីប​កូរ៉​” ត្រូវបាន​ប្រកាស​ជា​សាធារណៈ ក្រោយ​កិច្ចចរចា​១​ថ្ងៃ ព្រមទាំង​ការផ្លាស់ប្តូរ​យោបល់​ដោយឡែក អូសបន្លាយ​រយៈពេល ៣០​នាទី រវាង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន និង​ប្រធានាធិបតី​កូរ៉េខាងត្បូង មូន ចា​អ៊ី​ន ។​

​សេចក្តីថ្លែងការណ៍ Panmunjom លើក​ឡើង​ច្បាស់ៗ​ថា ៖ “​មេដឹកនាំ​ទាំង​ពីរ​ប្រកាស​ជា​ផ្លូវការ​ថា នឹង​ពុំ​មាន​សង្គ្រាម​លើ​ឧបទ្វីប​កូរ៉េ ហើយ​យុគ្គសម័យ​សន្តិភាព​ថ្មី​មួយ​បានចាប់ផ្តើម​” ៕ សូ​យ​ន​

spot_img
×