Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភារកិច្ច​ចម្បង​របស់​គណៈ​វិស្វករ​កម្ពុជា គឺ​ប្រមូលផ្តុំ​វិស្វករ​គ្រប់​មុខ​ជំនាញ​វិជ្ជាជីវៈ​វិស័យ​វិស្វកម្ម​

spot_img

​​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​បញ្ជាក់ថា ភារកិច្ច​ចម្បង​របស់​គណៈ​វិស្វករ​កម្ពុជា គឺ​ប្រមូលផ្តុំ​វិស្វករ​គ្រប់​មុខ​ជំនាញ​វិជ្ជាជីវៈ​វិស័យ​វិស្វកម្ម​ដែល​បាន​មក​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា និង​ទទួលបាន​ការអប់រំ​បណ្តុះបណ្តាល​បន្ថែម ដើម្បី​ឲ្យមាន​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ​ប្រកប​ដោយ​បទពិសោធន៍​ខ្ពស់ រក្សាបាន​នូវ​ភាពថ្លៃថ្នូរ​រួមចំណែក​លើក​ស្ទួយ​អត្តសញ្ញាណ​ជាតិ ចូលរួម​កសាង​និង​អភិវឌ្ឍ​ប្រទេសជាតិ និង​ចូលរួម​ប្រកួតប្រជែង​ទីផ្សារ​ការងារ​ពលកម្ម​វិស័យ​វិស្វកម្ម​ក្នុងពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​ក្នុង​ប្រទេស តំបន់ និង​សាកលលោក​។​

​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា អញ្ជើញ បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ផែនការ​ការងារ​ឆ្នាំ​២០១៨ អាណត្តិ​ទី​២ របស់​គណៈ​វិស្វករ​កម្ពុជា នៅ​ទីស្ដីការក្រសួង ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​មេសា ឆ្នាំ​២០១៨​។​

​លោក​រដ្ឋមន្ត្រី មានប្រសាសន៍​លើកឡើង​ថា គណៈ​វិស្វករ​កម្ពុជា ដែល​រាជរដ្ឋាភិបាល​បង្កើត​ឡើង​មាន​សារសំខាន់​ណាស់ ក្នុង​ការចូលរួម​បណ្តុះ បណ្តាល​ធនធាន​បញ្ញវន្ត តាម​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​។ ស្របតាម​កិច្ចព្រមព្រៀង​រវាង​សមាគម​ប្រជាជាតិ​អាស៊ី​អគ្នេ​យ៍នៃប្រទេស​ទាំង​១០ ដែល​បាន ចុះហត្ថលេខា​ទទួល​ស្គាល់​គ្នា​ទៅវិញទៅមក​លើ​សេវា​វិស្វកម្ម​នៅ​ទី​ក្រុងកូឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី កាលពី ថ្ងៃទី ០៩ ខែ​ធ្នូ ឆ្នាំ​២០០៥​។​

​ក្នុង​យុគសម័យ​ភាវូបនីយកម្ម​ក្នុង​តំបន់ និង​សាកលលោក​ប្រកប​ដោយ​វិទ្យាសាស្ត្រ​បច្ចេកទេស​ជឿនលឿន ធនធាន​មនុស្ស​នៃ​ប្រទេស​នីមួយៗ​ត្រូវតែ​មាន​សមត្ថភាព​ខ្ពស់​សម្រាប់​កសាង និង​អភិវឌ្ឍ​ប្រទេស រៀងៗ​ខ្លួន ឲ្យ​កាន់តែ​ប្រសើរ​និង​អាច​ចូលរួម​ប្រកួតប្រជែង​ទីផ្សារពលកម្ម​លើ​សេវាកម្ម​ផ្សេងៗ​ទៀតផង​។ កិច្ចព្រមព្រៀង​ទទួល​ស្គាល់​គ្នា​ទៅវិញទៅមក​លើ​សេវា​វិស្វកម្ម​ជា​ផ្នែក​នៃ​សមាហរណកម្ម​សហគម​ន៍​សេដ្ឋ កិច្ច​ក្នុង​តំបន់​អាស៊ាន​លើ​ធនធានមនុស្ស​ក្នុង​វិស័យ​វិស្វកម្ម បើ​វិស្វករ​យើង​មិន​មាន​សមត្ថភាព​ខ្ពស់ គ្មាន​បទពិសោធន៍​គ្រប់គ្រាន់​ទេ អាច​បាត់បង់​ការងារ​ឱកាស​សម្រាប់​ការប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​សាកលលោក​។ ហេតុនេះ វិស្វករ​ជាតិ​យើង​ត្រូវតែ​លើកកម្ពស់​សមត្ថភាព និង​បំពេញ​នូវ​លក្ខខណ្ឌ​នានា ដើម្បី​ទទួល​គោរមងារ​ជា​វិស្វករ​អាជីព​ឆ្នើម​អាស៊ាន​ហើយ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​១០​ទទួលស្គាល់​ជា​ផ្លូវកា​រហើយ វិស្វករ​អាច​ទៅ​ធ្វើការ​ស្របច្បាប់​នៅ​ក្នុង​តំបន់​អាស៊ាន​បាន​។​

ការចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា ជា​បុព្វ​ល័ក្ខខ័ណ្ឌ​ដែល​វិស្វករ​ត្រូវតែ​មក​ចុះបញ្ជី និង​អាច​ទទួល​គោរម​ងារ ជា​វិស្វករ​អាជីព​ជាតិ​វិស្វករ​អាស៊ាន និង​វិស្វករ​អាជីព​ឆ្នើម​អាស៊ាន​។​

​លោក មាន​ជំនឿ​ជឿជាក់ថា គណៈ​វិស្វករ​កម្ពុជា​នឹង​ខិតខំ​បន្ត​អនុវត្ត​នូវ​ភារកិច្ច​របស់​ខ្លួន​ឲ្យបាន​ល្អ​បន្ត​ទៀត​ទៅ​អនាគត​បាន​កាន់តែ​ប្រសើរ ពិសេស​ក្នុង​ការប្រមូលផ្តុំ​គ្រប់គ្រង​វិស្វករ​គ្រប់​មុខ​ជំនាញ​វិជ្ជាជីវៈ​វិស្វកម្ម និង បន្ត​អប់រំ​បណ្តុះបណ្តាល​ទទួលបាន​នូវ​គោរមងារ​ជា​វិស្វករ​អាជីព​ជាតិ និង​វិស្វករ​អន្តរជាតិ​ឲ្យបាន​កាន់តែ​ច្រើន​នាក់ ដើម្បី​លើកស្ទួយ​ធនធានមនុស្ស​ឲ្យមាន​មុខជំនាញ​វិជ្ជាជីវៈ​បច្ចេក​ទេស​ពិតប្រាកដ ឆ្លើយតប​នឹង​យុទ្ធសាស្ត្រ ចតុកោណ​របស់​រាជរដ្ឋាភិបាល​ក្នុងកា​រកសាង​និង​អភិវឌ្ឍ​ធនធានមនុស្ស និង​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ពលកម្ម នាពេល​បច្ចុប្បន្ន​។​

​ដើម្បី​រួមចំណែក​ក្នុង​ការអនុវត្ត​ភារកិច្ច​ក្នុង​ឆ្នាំ​បន្ត​ខាងមុខ​​លោក​រដ្ឋមន្ត្រី​បាន​ផ្តល់​ជា​គំនិត​ដល់ គណៈ​វិស្វករ​កម្ពុជា​​មួយចំនួន​ដូច​ខាងក្រោម​៖​គណៈ​វិស្វករ​កម្ពុជា​ត្រូវ​បន្ត​ផ្សព្វផ្សាយ​ខ្លឹមសារ​ព្រះរាជក្រឹត្យ​ស្តីពី​ការបង្កើត​គណៈ​វិស្វករ​កម្ពុជា និង​គុណប្រយោជន៍​នៃ​ការចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា​ឲ្យបាន​ទូលំទូលាយ​។ គណៈ​វិស្វករ​កម្ពុជា​ត្រូវ​សហការ​ជាមួយ​គ្រឹះស្ថានឧត្តមសិក្សា​នានា ព្រមទាំង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​កំណត់​កម្មវិធីសិក្សា វគ្គ​បំប៉ន​ជំនាញ​វិស័យ​វិស្វកម្ម​ឲ្យបាន​សមស្រ​បដូច​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។ គណៈ​វិស្វករ​កម្ពុជា​ត្រូវ​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​-​ស្ថាប័នរដ្ឋ និង​រាជធានី​-​ខេត្ត ក្រុមហ៊ុន ដើម្បី ជំរុញ​ឲ្យ​វិស្វ​ករដែល​ធ្វើការ​នៅ​អង្គភាព​របស់​ខ្លួន​បាន​មក​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា​ដើម្បី​បំពេញ​ភាពស្របច្បាប់​ឲ្យបាន​គ្រប់​គ្នា​។ គណៈ​វិស្វករ​កម្ពុជា​ត្រូវ​ខិតខំ​សិក្សា​ស្រាវជ្រាវ​ឯកភាព ដើម្បី​កសាង​ឯកសារ​គតិយុត្ត សម្រាប់​គ្រប់គ្រង វិស្វករ​ជាតិ​និង​អន្តរជាតិ ស្រប​តាម​គោលការណ៍​អាស៊ាន​។ គណៈ​វិស្វករ​កម្ពុជា​ត្រូវខិតខំ​យកចិត្តទុកដាក់​កសាង​ក្រុមប្រឹក្សា​គណៈ​វិស្វករ​រាជធានី​-​ខេត្ត ឲ្យបាន​គ្រប់ ចំនួន​នៅ​ទូទាំង​ប្រទេស​។​

​ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ផ្តល់​ជា​កិត្តិយស​ចែក​វិញ្ញាបនបត្រ​ដល់ វិស្វករ​អាជីព​ឆ្នើម​អាស៊ាន វិស្វករ​អាស៊ាន​នៃ​អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន វិស្វករ​អាជីព និង​យុវ​វិស្វករ​អាស៊ាន សរុប​ទាំងអស់​ចំនួន​៧៩​នាក់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×