Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វះកាត់​រួច ទើប​ដឹងថា ច្រឡំ​… ធំ​តែ​ម្តង​

spot_img

​វេជ្ជបណ្ឌិត​នៅ​ឥណ្ឌា​ត្រូវបាន​មន្ទីរពេទ្យ​បណ្តេញចេញ​បន្ទាប់ពី​ធ្វើ​ការវះកាត់​ជើង ច្រឡំ​អ្នកជំងឺ ។​

​តាម Asiaone វេជ្ជបណ្ឌិត​រូបនេះ បាន​ចោះ​រន្ធ​នៅ​ឆ្អឹង​ជើង​ខាងស្តាំ​របស់​អ្នកជំងឺ ឈ្មោះ Vijendra Tyagi រួច​ចាប់​ខ្ចៅ​ទៅលើ​ឆ្អឹង ទើប​ដឹងថា​ខ្លួន​បាន​វះកាត់​ច្រឡំ​អ្នកជំងឺ ។ តាម​នោះ​លោក Tyagi បាន​ចូល​មន្ទីរពេទ្យ​បាន​រងរបួស​នៅ​ក្បាល​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​មួយ​កាលពី​សប្តាហ៍​មុន ។ វេជ្ជបណ្ឌិត​រូបនេះ​បាន​ច្រឡំ​រូបលោក​ជា​មួយ​អ្នកជំងឺ​ដែល​បាក់​ជើង​តម្រូវ​ឲ្យ​វះកាត់​ដើម្បី​ព្យាបាល​ស្នាម​ប្រេះ​ឆ្អឹង​ជើង ដែល​លោក Tyagi ពុំ​មានរ​បួស​អ្វី​បន្តិច​សោះ​នៅ​ជើង ។​

​នាយក​មន្ទីរពេទ្យ Ajay Bahi និាយប្រាប់ AFP ថា អ្នកជំងឺ​ត្រូវបាន​ចាក់​ថ្នាំ​សន្លប់ ហេតុ​នេះ​ពុំ​អាច​ជំទាស់​នឹង​ការភ័ន្តច្រឡំ​បែបនេះ​បានឡើយ ។ ឈ្មោះ​របស់​វេជ្ជបណ្ឌិត​ដែល​បាន​វះកាត់​អ្នកជំងឺ​ច្រឡំ​ពុំ​ត្រូវបាន​គេ​ទម្លាយ​ប្រាប់​ឡើយ ដោយ​គ្រាន់តែ​និយាយថា វេជ្ជបណ្ឌិត​រូបនេះ​បានដឹង​ខុស ហើយ​សុំ​ទោស ប៉ុន្តែ​មន្ទីរពេទ្យ​ពុំ​អាច​លើកលែង ព្រោះ​កំហុសឆ្គង​ធ្ងន់ធ្ងរ​បែប​នេះ​ឡើយ ។ គេ​បាន​បញ្ឈប់​ការងារ ចំណែក​លោក Tyagi វិញ ទើបតែ​ត្រូវបាន​ចាកចេញ​ពី​មន្ទីរពេទ្យ ព្រោះ​ការ​ស្វាន​រន្ធ​នៅ​ជើង បង្ខំ​ឲ្យ​លោក​បន្ត​សម្រាក​បន្ថែម​១​សប្តាហ៍​ទៀត​។​

​ទង្វើ​គ្មាន​ការទទួលខុសត្រូវ​បែបនេះ ពុំមែន​ជា​រឿង​កម្រ​ឡើយ នៅ​ឥណ្ឌា ហើយ​ពេល​ខ្លះ​បាន​បណ្តាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់ ជាអាទិ៍​កាលពី​សប្តាហ៍​មុន​វេជ្ជបណ្ឌិត ២​រូប ត្រូវបាន​ចាប់ខ្លួន ក្រោយ​ពី​គេ​រកឃើញ​ថា អ្នក​ទាំង​ពីរ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ខុស​ចំពោះ​អ្នកជំងឺ​ម្នាក់ អាយុ ៥១​ឆ្នាំ ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់ ។ កំហុស​នេះ​បាន​ធ្វើឲ្យ​អ្នកជំងឺ​គាំងបេះដូង បន្ទាប់មក​ក៏​ស្លាប់បាត់​ទៅ ។ លើសពីនេះ​ទៀត នៅ​សប្តាហ៍​មុន​ដដែល មាន​ស្ត្រី​វ័យ ៣០​ឆ្នាំ​ម្នាក់ បាន​កើតរោគ​ឈឺពោះ ហើយ​ត្រូវ​គេ​បញ្ជូន​ច្រឡំ​ទៅកាន់​កន្លែង​លាង​ឈាម ។ ក្រោយពេល​ដឹងថា មាន​ការភ័ន្តច្រឡំ វេជ្ជបណ្ឌិត​ព្យាបាល​ប្រឹងប្រែង​ផ្លាស់ប្តូរ​ឯកសារ​ប៉ង​លាក់បាំង​កំហុសឆ្គង​ខ្លួន ប៉ុន្តែ​បាន​គេ​រក​ឃើញ​ហើយ​បញ្ឈប់​ពី​ការងារ ៕ សូ​យ​ន​

spot_img
×