Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​យក iPhone 8 មក​ចោះ​ប្រហោង​លេង នឹកស្មាន​ថា​ឆ្កួត តែ​ដល់​ក្លាយជា​ផលិតផល​យកទៅលក់​ថែមទាំង​បាន​ចំណេញ​ទើប​ដឹង​ថា​អស្ចារ្យ​មែន​! (​មាន​វីដេអូ​)

spot_img

​ការយក iPhone ចាស់ៗ​មក​ធ្វើជា​ចិញ្ចៀន មិនសូវ​ស្តាយ ប៉ុន្តែ​នេះ​ជា iPhone 8 ដែល​ទើប​ត្រូវបាន​គេ​ដាក់​លក់ រួច​យកមក​ធ្វើបែបនេះ តើ​អាច​ចំណេញ​បាន​ដែរឬទេ​?

​ប្រសិនបើ​អ្នក​សង្ស័យថា នេះ​ពុំមែន​ជា iPhone 8 នោះ​អាច​មើលឃើញ​ស្រទាប់​ប្រេះ​ខាងក្រៅ​មួយ​ជាន់​ទៀត ដែល​មាន​ចំពោះ iPhone 8/8 Plus/X ប៉ុណ្ណោះ ។​

​ទន្ទឹម​នឹង​បច្ចេកទេស​ព្រមទាំង​បរិក្ខារ​សម្រាប់​បម្រើឲ្យ​ការផលិត​បន្តិចម្តងៗ វា​ចាប់ផ្តើម​ចេញ​រូបរាង​ជា​ផលិតផល​។​

 

​នេះឯង​គឺជា​ផលិតផល​ច្នៃប្រឌិត​របស់​ក្រុមហ៊ុន Patrick Adair Designs ផលិតផល​របស់​ក្រុមហ៊ុន​នេះ​គឺជា​ប្រភេទ​ចិញ្ចៀន​ដ៏​ចម្លែក​បំផុត គ្មាន​អ្នកណា​មាន​។​

​តាម​គេហទំព័រ​របស់​ក្រុមហ៊ុន​នេះ​ឲ្យដឹងថា តម្លៃ​ជា​មធ្យម​នៃ​ចិញ្ចៀន​មួយ​គឺ​ប្រមាណ​៣០០​ដុល្លារ ប៉ុន្តែ​បើ​អ្នក​ចង់​កុម្មង់​ទិញ ក៏​ធ្វើឲ្យ​បាន​តាម​ចិត្ត​ចង់ វា​អាច​មាន​តម្លៃ​ដល់​ទៅ ១.០០០​ដុល្លារ​ប៉ុណ្ណោះ​៕ ចន្ទ្រា​

spot_img
×