Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិន្នន័យ​មាន​ជិត​៣.០០០​ក្បាលដី នៅ​ភូមិ​ចំនួន​២ នា​សង្កាត់​អូរ​អំបិល​ត្រូវ​បិទ​ផ្សាយ​ជា​សាធារណ​:

spot_img

​បន្ទាយមានជ័យ ៖ ដីធ្លី​នៅ​ភូមិ​រោង​ម៉ាស៊ីន​និង​ភូមិ​អូរ​អំបិល​សរុប​២.៨២០​ក្បាលដី នា​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ត្រូវបាន​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណ​:​ជា​ប្រព័ន្ធ​នៃ​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ​បាន​វាស់​រួច ហើយ​ត្រូវដាក់​ទិន្នន័យ​អោយ​ម្ចាស់​ក្បាលដី​ផ្ទៀងផ្ទាត់​។ តទៅទៀត ពេល​ដីធ្លី​មាន​ប័ណ្ណ​សម្គាល់​អចលនវត្ថុ​(​ប្លង់រឹង​) ដី​នឹង​រឹងរឹត​តែមាន​សុ​វ​វត្ថិ​ភាព ផលិតភាព ឬ​មានន័យថា ដីលែង​បារម្ភ​មានទំនាស់ មានការ​រំលោភបំពាន់​យក​និង​ហាងឆេង​ដី​ក៏​ឡើងថ្លៃ​ផងដែរ​។​

​លោក វ៉ៃ កេង​លី អភិបាលក្រុង​សិរីសោភ័ណ​និយាយ​ក្នុង​ពិធី​កាលពី​ថ្ងៃទី​៣១​តុលា​ឆ្នាំ​២០១៧ នា​វត្ត​សុភមង្គល​សង្កាត់​អូរ​អំបិល​ថា​: កន្លងមក​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណ​:​ជា​ប្រព័ន្ធ​ពុំមាន​ទេ​នៅ​ក្រុង​សិរីសោភ័ណ គឺ​មានតែ​ចុះបញ្ជី​លក្ខណ​:​ដាច់​ដោយ​ដុំ ហើយ​ចុះ​បាន​ច្រើន​ដែរ​។ ប៉ុន្តែ​ឥឡូវ​កម្មវិធី​អនុវិស័យ​ដីធ្លី​(LASSP)​របស់​ក្រសួង​រៀបចំ​ដែនដី​នគ​រោ​ប​នីយកម្ម​និង​សំណង់​នៃ​រាជរដ្ឋាភិបាល​បានធ្វើ​រួច​នៅ​សង្កាត់​ទឹកថ្លា​រួចហើយៗ​បន្តធ្វើ​នៅ​សង្កាត់​អូរ​អំបិល​ដែល​នៅ​កណ្តាល​ក្រុង​ខ្លះ ជាយក្រុង​ខ្លះ​និង​បាន​បន្ត​ផ្លោះ​រំលង​ទៅធ្វើ​នៅ​សង្កាត់​ភ្នៀ​ត​ជា​ជនបទ​ស្រុកស្រែ​វាលទំនាប​។​

​លោក រ៉ូ បូរ៉ា អនុប្រធាន​ម​ន្ទិ​រ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ​និយាយថា :​ប​ច្ច​ប្បន្ន​ក្នុង​ខេត្ត មន្ទីរ​បានរៀបចំ​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណ​:​ជា​ប្រព័ន្ធ ចំនួន​៣​ក្រុម​ដែល​បាននិងកំពុង​ចុះបញ្ជី​ដីធ្លី​លក្ខណ​:​ជា​ប្រព័ន្ធ​នៅ​សង្កាត់​អូរ​អំបិល សង្កាត់​ភ្នៀ​ត​ក្រុង​សិរីសោភ័ណ​។ នៅ​ឃុំ​រា​ហាត់​ទឹក​ស្រុក​មង្គល​បូរី និង​នៅ​ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ​។​

​ការអនុវត្ត​ន័​ភូមិ​រោង​ម៉ាស៊ីន​៧៧៦​ក្បាលដី​និង​ភូមិ​អូរ​អំបិល​២.០៤៤​ក្បាល ដី​ឬ​សរុប​២.៨២០​ក្បាលដី ត្រូវបាន​ក្រុមការងារ​បាន​ចុះបញ្ជី​ចប់ ហើយ​ត្រូវ​បិទ​ផ្សាយ​ឯកសារ​វិនិច្ឆ័យ​ចុះបញ្ជី​មាន​លក្ខណ​:​ជា​ប្រព័ន្ធ​។ ក្នុង​នៅសល់​ដី​ទំនាស់ ដី​គ្មាន​ទិន្នន័យ​ដែល​មិនទាន់​ចុះបញ្ជី​បាន​មួយចំនួន​។ ដី​ទំនាស់​មួយចំនួន​ជា​ដី​ទំនាស់​រវាង​បង​ប្ងូ​ន​បង្កើត ដី​អតីត​បារ៉ែត ដី​ជាប់​ក្នុង​បណ្តឹង​បង្កក​ទប់ស្កាត់​នៅ​ធនាគារ​ជាដើម​។​

​សូម​រំលឹកថា ការចុះបញ្ជី​ដីធ្លី​បែបនេះ​នៅ​ខេត្តបន្ទាយមានជ័យ​ដំណើរការ​តាំងពី​ឆ្នាំ​២០១២ មក​ធ្វើបាន​៧៨.៣៥៥​ប័ណ្ណ​។ ពីមុន​ការចុះបញ្ជី​ដីធ្លី​នេះ ទទួល​ការគាំទ្រ​និង​ឧបត្ថម្ភ​ពី​ប្រទេស​និង​អង្គការ​មូលនិធិ​របស់​ដៃ​ស​គូ​អភិវឌ្ឍន៍​បរទេស​មាន​ប្រទេស​កាណាដា សហភាព​អឺរ៉ុប​ជាដើម​។ ហើយ​ចុង​ក្រោយនេះ គម្រោង​អនុវិស័យ​ដីធ្លី​នេះ គាំទ្រ ប្រើប្រាស​ថវិកាជាតិ​កម្ពុ​ជា​តែម្តង​។ លោក​អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ​និយាយថា ការចុះបញ្ជី​សុរិយោដី ដីធ្លី​ឬ​ហៅថា​ធ្វើ​ប្លង់ដី​ពេលនេះ​ដើម្បី​ធានា​នូវ​សិទ្ធិ​របស់​អ្នក​ធ្វើជា​ម្ចាស់​ឬ​កាន់កាប់​។​

​លោក អ៊ុំ រាត្រី និយាយ​បន្តថា​:​បើ​លោកអ្នក​បាន​ប្លង់ដី គឺអាច​យកទៅ​ធានា​ខ្ចីប្រាក់​។ វា​ក៏​ជា​ឯកសារ​សំអាង​រឹងមាំ​បើ​មាន​ជម្លោះ​ដី​។ ធ្វើអោយ​ប្រសើរឡើង​នៃ​ការផ្ទេរ​អចលនវត្ថុ​។ និង​អាច​បង្កើន​ហាងឆេង​ដីធ្លី​អោយ​កាន់តែ​ថ្លៃ​ផងដែរ​។​

​គួររំលឹកថា ការចុះបញ្ជី​នេះ​បាន​ប្លង់ដី ក៏​នឹង​ធ្វើអោយ​ដីធ្លី​មាន​សុវត្ថិភាព​ផ្លូវច្បាប់ គ្មាន​អ្នករំលោភ អ្នក​ប៉ះពាល់​។ លោក អភិបាលរង​ខេត្ត​បានលើកឡើង​ពី​ស្ថានភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខ​សន្តិភាព​និង​ការអភិវឌ្ឍន៍​រីកចម្រើន​របស់​មូលដ្ឋាន​ដល់​ថ្នាក់​ខេត្ត​និង​ប្រទេសជាតិ ៕ ដោយ : បន្ទាយ​

 

spot_img
×