Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លាំង​បាត់​! ខឹង​អ្នកលក់​គ្រឿង​អ​ល​ង្ក​ការធ្វើ​រឿង​មួយ​នេះ​ដាក់ នាង​នេះ​ដក​លុយ​គប់​លើ​ផ្ទៃមុខ​គ្មាន​ញញើត និង​ស្រែក​«​ដឹង​យើង​ជា​កូន​នរណា​ទេ​…»

spot_img

​​វីដេអូ​មួយ​ដែល​ថត​ដោយ​អ្នកដើរ​ផ្សារ បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​អ្នកមាន​ចិត្ត​ឆេវឆាវ​ម្នាក់ បាន​ស្រែក​ដាក់​អ្នកលក់​គ្រឿងអលង្ការ និង​បន្ទាប់មក បាន​ដក​លុយ​ពី​ក្នុង​កាបូប គប់​ទៅលើ​ផ្ទៃមុខ​របស់​នាង​ទាំង​ដុំៗ ដោយ​គ្មាន​ញញើត​ដៃ និង​កោតខ្លាច​នរណាម្នាក់​ឡើយ ។ ដែល​ទង្វើ​ដ៏​កោងកាច​របស់​នាង បានធ្វើ​ឲ្យ​គេ​រិះគន់​យ៉ាងខ្លាំង​តែម្តង ។​

​បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ស្ត្រី​អ្នកមាន​រូបនោះ ចង់​មើល​ខ្សែក​១​ខ្សែ ប៉ុន្តែ នារី​អ្នកលក់​ត្រូវធ្វើ​តាមច្បាប់​របស់​ហាង ដែល​មិន​អនុញ្ញាត​ឲ្យ​ដក​គ្រឿងអលង្ការ​ចេញពី​ក្នុង​ទូកញ្ចក់​ទេ ព្រោះ​វា​អាច​ប្រឈម​ការ​លួច​ឆក់ ។ ហេតុការណ៍​នេះ​ត្រូវបាន​ដឹងថា​បានកើត​ឡើង​នៅក្នុង​ទី​២៥ ខែកញ្ញា ស្ថិតនៅ​ហាង​គ្រឿងអលង្ការ​មួយកន្លែង នៅក្នុង​ខេត្ត Handan ភាគ​ឦ​សាន្ត​នៃ​ប្រទេស​ចិន ។​

​គេ​បាន​ជឿជាក់ថា ស្ត្រី​អតិថិ​ជននេះ​មិន​យល់​អំពី​ក្បួនច្បាប់​របស់​ហាង ហេតុនេះ នាង​ក៏​ផ្ទុះ​កំហឹង និង​ចាប់ផ្តើម​ស្រែក​អ្នក​នារី​អ្នកលក់​ដោយនិយាយ​ថា​៖ «​នាង​ស្មានថា​ខ្ញុំ​អត់លុយ​ទិញ​វា​មែន​ទេ​?» ហើយ​ស្ត្រី​នេះ​ក៏ត្រូវ​បានលឺ​និយាយទៀតថា​៖ «​តើ​នាង​ដឹងថា​ឪពុក​ខ្ញុំ​គាត់​ជា​អ្នកណា​ទេ​?» ។​

​ទោះយ៉ាងណា នារី​អ្នកលក់​រងគ្រោះ​នៅតែ​រក្សា​ភាពស្ងប់ស្ងាត់ និង​ញញឹម​ជំនួស​ភាពអាម៉ាស​នេះ ។ ប៉ុន្តែ ឥរិយាបទ​ដ៏​កោងកាច​របស់​ស្ត្រី​អ្នកមាន​រូបនេះ បានធ្វើ​ឲ្យ​ទើសទាល់​ដល់​អតិថិជន​ស្រី​ម្នាក់ទៀត ចូលមក​អន្តរាគមន៍ ។​

​ទន្ទឹម​នោះ​ផងដែរ អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន បាន​ជជីក​សួរថា តើ​ឪពុក​របស់​ស្ត្រី​រូបនេះ​ជា​នរណា បានជា​នាង​នេះ​ខ្លាំង​ដៃ​ម្លេះ​? ប៉ុន្តែ ព័ត៌មាន​ទាក់ទង​នឹង​ស្ត្រី​បញ្ចេញ​កំហឹង​នេះ​ពុំ​ត្រូវបាន​បង្ហាញ​ឲ្យ​ដឹង​នោះទេ ៕ ចន្ទី​

spot_img
×