Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៨ ខែ​មេសា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ល្អ​ណាស់ គ្រប់យ៉ាង​រីកចម្រើន​ដោយ​គ្មាន​ឧបសគ្គ ។ លុយកាក់ ធូរធារ មាន​អ្នក​ជួយ​ទំនុកបម្រុង​ជា​លុយកាក ។ មនោសញ្ចេតនា ល្អប្រសើរ កក់ក្តៅ ៕

​ឆ្នាំ​ឆ្លូវ ៖ ការងារ មិន​បាន​ប្រសើរ ជួប​ការលំបាក​ច្រើន ។ លុយកាក់ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការចេញ​រកលុយ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ៕

​ឆ្នាំ​ខាល ៖ ការងារ ធ្វើ​អ្វី​ត្រូវ​សន្សឹមៗ កុំ​ប្រញាប់ប្រញាល់​ទើប​អ្នក​មិន​ជួប​រឿង​ស្តាយក្រោយ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ មិន​ត្រូវ​ជឿ​សម្តី​អ្នកដទៃ​ជ្រុល ។ មនោសញ្ចេតនា គួរ​មាន​ពេលវេលា​ឲ្យបាន​ច្រើន សម្រាប់​គូស្នេហ៍ ៕

​ឆ្នាំ​ថោះ ៖ ការងារ មុន​ធ្វើការ​សម្រេចចិត្ត​ក្នុង​រឿង​អ្វីមួយ គួរ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់ បញ្ចៀស​កើត​មាន​កំហុស​ដោយ​អ​ចេតនា ។ លុយកាក់ ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​ការស្វែងរក​ឱកាស​រក​ប្រាក់ ។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ជាង​ចំពោះ​មនុស្ស​ជា​ទីស្រឡាញ់ ៕

​ឆ្នាំ​រោង ៖ ការងារ គ្រប់យ៉ាង​មិន​សម្រេច​តាម​បំណង មានរឿង​រំខាន​ចិត្ត​ច្រើន ។ លុយកាក់ មិន​ត្រូវ​បញ្ចេញ​ប្រាក់​វិនិយោគ ។ មនោសញ្ចេតនា សុខចិត្ត​ភាព​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា ៕

​ឆ្នាំ​ម្សាញ់ ៖ ការងារ មិនល្អ ជួប​ការលំបាក​ច្រើន ត្រូវ​នឹងនរ​ដោះស្រាយ​លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា មាន​ដំណឹង​ល្អ​អំពី​ការវិនិយោគ ។ មនោសញ្ចេតនា គួរ​ប្រយ័ត្នប្រយែង​ពាក្យសម្តី បញ្ចៀស​ធ្វើឲ្យ​របួស​ផ្លូវចិ​ត្ត​គូស្នេហ៍ ៕

​ឆ្នាំ​មមី ៖ ការងារ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​យ៉ាង​រលូន ជោគជ័យ ។ លុយកាក់ កាក់កប មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ៕

​ឆ្នាំ​មមែ ៖ ការងារ ត្រូវ​ប្រមូលផ្តុំ ផ្ចង់​ស្មារតី​បំពេញ​ការងារ​របស់​ខ្លួន​ឲ្យបាន​ល្អ កុំ​លូកលាន់​កិច្ចការ​អ្នកដទៃ ។ លុយកាក់ រីកចម្រើន មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា សប្បាយរីករាយ ល្អូកល្អឺ​ននឹង​គ្នា ៕

​ឆ្នាំ​វក ៖ ការងារ ប្រយ័ត្ន​មាន​អ្នក​ចង់​ផ្តួល​រំលំ​អ្នក​ក្រោយខ្នង ។ លុយកាក់ ស្ថិរភាព មាន​បន្ថែម​ខ្ទង់​ចំណេញ​ពី​ការវិនិយោគ ។ មនោសញ្ចេតនា កុំឲ្យ​ការងារ​ឥទ្ធិពល​ដល់​រឿងម​នោ​ញ្ចេ​ត​នា​របស់​អ្នក ៕

​ឆ្នាំ​រកា ៖ ការងារ មិនល្អ មាន​សម្ពាធ ការលំបាក​ច្រើន ។ លុយកាក់ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការបញ្ចេញ​ទុន​រកស៊ី ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ដល់​សុខភាព​របស់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ៕

​ឆ្នាំចរ ៖ ការងារ មិន​ស្ថិរភាព អាច​នឹង​ត្រូវ​ប្តូរ​ទីតាំង​ឬ​ទៅ​បេសកកម្ម​ឆ្ងាយ ។ លុយកាក់ ចំណូល​មិន​នឹងនរ ចាយវាយ​ត្រូវ​ចេះ​សន្សំសំចៃ​។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​នៅ​ក្បែរ ៕

​ឆ្នាំ​កុរ ៖ ការងារ រីកចម្រើន​គួរ​ជាទី​គាប់ចិត្ត ។ លុយកាក់ ប្រយ័ត្ន​ក្នុង​ការគ្រប់គ្រង​លុយកាក់ បញ្ចៀស​ធ្លាក់​ក្នុងស្ថានភាព​ត្រូវ “​ក្ស័យធន​”​។ មនោសញ្ចេតនា គួរ​បង្កើត​ភាព​រ៉ូមែ​ន​ទិក​ផ្អែមល្ហែម​ខ្លះ ទើប​មនោសញ្ចេតនា​របស់​អ្នកនិង​គូស្នេហ៍​នៅ​រឹងមាំ​យូរអង្វែង ៕​

spot_img
×