Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​ត្រាំ​កាត់បន្ថយ​ទីតាំង សម្រាប់​រៀបចំ​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង​

spot_img

AFP/Reuters ចុះ​ផ្សាយ​ព័ត៌មាន​ថ្ងៃទី ២៧ ខែ​មេសា ឲ្យដឹងថា ប្រធានាធិបតី​ត្រាំ បាន​ថ្លែង​បញ្ជាក់ថា “​មានតែ ២ ឬ ៣” គោលដៅ​ដែល​កំពុង​ត្រូវបាន​យកមក​ពិនិត្យ​ថ្លឹងថ្លែង​សម្រាប់​រៀបចំ​ជំនួប​កំពូល​ខាង​មុខ​រវាង​លោក និង​មេដឹកនាំ​កូរ៉េខាងជើង​គីម​ជុង​អ៊ុន ដែល​ចំនួន​ទីតាំង​នេះ​ត្រូវបាន​កាត់បន្ថយ​ប្រៀប​ទៅ​នឹង​ការ​ថ្លែង​មួយ​ថ្ងៃ​មុន​ថា មាន​ទីតាំង ៥ ត្រូវបាន​យកមក​ធ្វើការ​ធ្វើ​ជ្រើសរើស ។​

ប្រធានាធិបតី​ដូណាល់ ត្រាំ​

​ក្រៅពី​នោះ​លោក​ត្រាំ ក៏​បាន​សង្កត់ធ្ងន់ថា ប្រសិនបើ​សភាពការណ៍​ជាក់ស្តែង​មាន​ការប្រែប្រួល ដោយ​កូរ៉េ​ខាងជើង​អាច​នឹង​មិន​យល់ព្រម​អំពី​ដំណោះស្រាយ​ណាមួយ នោះ​លោក​នឹង​ចាកចេញ​ពី​បន្ទប់​ប្រជុំ ។​

​គួររំលឹកថា កាលពី​ថ្ងៃ ២៤ ខែ​មេសា ថ្លែង​ក្នុង​ពិធី​ទទួល​បដិសណ្ឋារកិច្ច​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ Angela Merkel នៅ​សេត​វិមាន លោក​ត្រាំ បានប្រកាសថា កំពុង​ធ្វើការ​ថ្លឹងថ្លែង​លើ​ទីតាំង ៣ ឬ ៤ និង​អាច ៥ សម្រាប់​រៀបចំ​ជំនួប​ជាមួយ​លោក​គីម ជុង​អ៊ុន ៕ សូ​យ​ន​

spot_img
×