Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​កូរ៉េខាងត្បូង អាច​ក្លាយជា​បេក្ខភាព​នៃ​ពានរង្វាន់​ណូបែល​សន្តិភាព​

spot_img

​ពលរដ្ឋ​កូរ៉េខាងត្បូង​ជាច្រើន កំពុង​រៀបចំ​យុទ្ធនាការ​អន​ឡាញ​មួយ ដើម្បី​អំពាវនាវ​ស្នើសុំ​ដាក់​បេក្ខភាព​ប្រធានាធិបតី Moon Jae-in សម្រាប់​ណូបែល​សន្តិភាព​ឆ្នាំក្រោយ បន្ទាប់​ពី​លទ្ធផល​វិជ្ជមាន​នៃ​ជំនួប​កំពូល​កូរ៉េ​ទាំង​ពីរ​ត្រូវបាន​បញ្ចប់ -​នេះ​បើ​តាម Korea Times ។​

ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in លើក​កែវ​ជូនពរ​ប្តី​ប្រពន្ធ​លោក​គីម​ជុង​អ៊ុន ក្នុង​ពិធី​ជប់លៀង​ម្សិលមិញ​នេះ​។​

​អ្នកតំណាងរាស្ត្រ Chun Jung-bae បាន​សរសេ​រលើ Twitter ថា ខ្ញុំ​សង្ឃឹមថា​លោក Moon នឹង​ទទួលបាន​រង្វាន់​ណូបែល​សន្តិភាព ក្រោយ​សន្និសីទ​កំពូល​អន្តរ​កូរ៉េ​ទទួលបាន​ជោគជ័​យ យ៉ាង​ត្រចះត្រចង់ ។

​ទទឹម​នោះ​ទីភ្នាក់ងារ​ព័ត៌មាន​ធំៗ ក្នុងនោះ​មាន BBC ក៏​បាន​ព្យាករណ៍​ថា លោក​មូន អាច​ជា​ជ័យលាភី​នៃ​ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ ២០១៩ ។​

​ចំណែក​អ្នក​តំណាងរាស្ត្រ​កូរ៉េខាងត្បូង Roh Hoe-chan ដែល​ជា​មេដឹកនាំ​គណបក្ស​ស្តាំនិយម​ថ្លែងថា ៖ ពានរង្វាន់​នេះ​គប្បី​ត្រូវបាន​ចែករំលែក​ជូនទៅ​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន និង​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ផងដែរ ។

​គួររំលឹកថា អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង Kim Dae-Jung បាន​ទទួលពាន​រង្វាន់​សន្តិភាព​នៅ​ឆ្នាំ ២០០០ ព្រោះតែ​កិច្ចប្រឹងប្រែង​ក្នុង​ការកែសម្រួល​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង ។ ដំណើរការ​ស្នើ​បេក្ខភាព​ពានរង្វាន់​ណូបែល​សន្តិភាព​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី ៣១ ខែ​មករា រៀងរាល់ឆ្នាំ ហើយ​លទ្ធផល​នឹង​ប្រកាស​ផ្សាយ​នៅក្នុង​អំឡុង​ខែ​តុលា ឆ្នាំ​ដដែល ៕ សូ​យ​ន​

​ដំណើរ​ប្រព្រឹត្តទៅ​នៃ​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​រវាង​កូរ៉េ​ខាងត្បូង និង​កូរ៉េខាងជើង បង្ហាញ​ជា​ឃ្លីប និង​រូបភាព​។​

spot_img
×