Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខុទ្ទកាល័យ​សម្តេច​ហេង សំរិន ប្រកាស​ថ្កោលទោស និង​បដិសេធ ចំពោះ​សកម្មភាព​របស់​ឈ្មោះ អាំ ផល្លី​ន និង​ឈ្មោះ ហ៊ាង គន្ធី អតីត​ទីប្រឹក្សា​សម្តេច ហេង សំរិន

spot_img

​​ភ្នំពេញ​៖ ខុទ្ទកាល័យ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​ថ្ងៃ​សុក្រ ទី​២៧ ខែ​មេសា ឆ្នាំ​២០១៨។ សេចក្តីប្រកាស​ព័ត៌មាន ប្រកាស​ថ្កោលទោស និង​បដិសេធ ចំពោះ​សកម្មភាព​របស់​ឈ្មោះ អាំ ផល្លី​ន និង​ឈ្មោះ ហ៊ាង គន្ធី អតីត​ទីប្រឹក្សា​សម្តេច ហេង សំរិន ដែល​បាន​យកឈ្មោះ​ថ្នាក់​ដឹកនាំ​ទៅ​ប្រើប្រាស់ ក្នុង​គ្រប់​ទង្វើ​ទុច្ចរិត​ទាំងឡាយ ដែល​នាំឲ្យ​ប៉ះពាល់​កិត្តិយស​ថ្នាក់ដឹកនាំ​។​

​សេចក្តីប្រកាស​ព័ត៌មាន បានបញ្ជាក់​ថា “​ខុទ្ទកាល័យ​សូម​ប្រកាស​ថ្កោលទោស និង​បដិសេធ ចំពោះ​សកម្មភាព​របស់​ឈ្មោះ អាំ ផល្លី​ន និង​ឈ្មោះ ហ៊ាង គន្ធី ដែល​បាន​យកឈ្មោះ​ថ្នាក់​ដឹកនាំ​ទៅ​ប្រើប្រាស់ ក្នុង​គ្រប់​ទង្វើ​ទុច្ចរិត​ទាំងឡាយ ដែល​នាំឲ្យ​ប៉ះពាល់​កិត្តិយស​ថ្នាក់ដឹកនាំ និង​សូម​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច មេត្តា​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន ឲ្យបាន​តឹងរ៉ឹង​បំផុត​”​។​

​ក្រោយ​ខុទ្ទកាល័យ​សម្តេច​ពញា​ចក្រី ហេង សំរិន ចេញ​សេចក្តីប្រកាស​ពី​អ្នក​យក​ឈ្មោះ​ថ្នាក់ដឹកនាំ​ទៅប្រើ​នោះ លោក អាំ ផល្លី​ន និង​ភរិយា ហ៊ាង គន្ធា នៅ​ល្ងាច​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០១៨​នេះ បាន​ចេញមុខ​អះអាង​ថា ចាប់តាំងពី​រូបលោក និង​ភរិយា បាន​លាឈប់​ទីប្រឹក្សា​សម្ដេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា រហូតមកដល់​ពេលនេះ មិន​ដែល​យក​ងារ ជា​ទីប្រឹក្សា​នោះ ទៅ​ប្រើប្រាស់ ឬ​គំរាមកំហែង​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​ម្ដង​ណា​នោះឡើយ​។​

​លោក អាំ ផល្លី​ន និង​ភរិយា បញ្ជាក់ទៀតថា លោក និង​ក្រុមគ្រួសារ បាន​ទៅ​ទិញ​ដី​ពី​ប្រជាពលរដ្ឋ នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត គ្រាន់​តែ​ដើម្បី​ធ្វើ​កសិកម្ម​ជា​លក្ខណៈ​គ្រូ​សារ​តែប៉ុណ្ណោះ ហើយ​ការ​ធ្វើ​កសិកម្ម​ជាមួយ​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​នោះ ក៏​គ្មាន​ទំនាស់​អ្វី​កើតឡើង​ទេ ម្យ៉ាង​មាន​ការសហការ និង​មាន​ការគាំទ្រ​ពី​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ព្រមទាំង​សមត្ថកិច្ច​នានា​ផង​ដែរ​។​

​សូមជម្រាបថា ការចេញមុខ​បកស្រាយ​បែបនេះ បន្ទាប់​ពី​ខុទ្ទកាល័យ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីប្រកាស​មួយ ដោយ​ស្នើ​ឲ្យ​សម្ថកិច្ច​ចាត់ការ​តាម​ផ្លូវ​ច្បាប់​លើ លោក អាំ ផល្លី​ន និង​លោកស្រី ហ៊ាង គន្ធី ដែល​បាន​យកឈ្មោះ​ថ្នាក់​ដឹកនាំ ទៅ​ប្រើប្រាស់​។​

​លោក អាំ ផល្លី​ន និង​លោកស្រី ហ៊ាង គន្ធា ដែល​តែងតែ​ដើរ​ប្រាប់​មហាជន​ថា ខ្លួន​ជា​ទីប្រឹក្សា របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋភា​ជាតិ​នោះ​។​

​សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៨ កន្លងទៅនេះ លោក អាំ ផល្លី​ន និង​អ្នកស្រី ហ៊ាង គន្ធី ដែល​អួតខ្លួន​ជា​ទីប្រឹក្សា​សម្តេច​ពញា​ចក្រី ហេង សំរិន បាន​ជួល​កម្មករ​ប្រមាណ​ជាង ២០​នាក់ ទៅ​កាប់​បំផ្លាញ​ផលដំណាំ​ប្រជាពលរដ្ឋ ស្ថិតក្នុង​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត​។ ចំពោះ​ដំណាំ​ដែល​បាន​ក្រុម​លោក អាំ ផល្លី​ន និង​ប្រពន្ធ​កាប់បំផ្លាញ​មានដូចជា ស្វាយ ខ្នុរ និង​ចេក​អស់​ជាច្រើន​ដើម និង​វាយបំផ្លាញ​ឡ​ដុត​ធ្យូង​ដែល​ពលរដ្ឋ​ប្រកប​របរ​ចិញ្ចឹមជីវិត ព្រមទាំង​ដុតបំផ្លាញ​ផ្ទះស្បូវ​មួយ​ខ្នង​ទៀតផង​។​

​បន្ទាប់ពី​មាន​រឿងអាស្រូវ​ទំនាស់​ដីធ្លី ជាមួយ​ប្រជាពលរដ្ឋ ក្នុង​តំបន់​ខាងលើ ពលរដ្ឋ​បាន​ប្តឹង​ទៅ​កាន់​អាជ្ញាធរ​គ្រប់​លំដាប់​ថា្នក់​នៅ​ខេត្ត​កំពត ដើម្បី​ជូ​យ​អន្តរា​គម​ដោះស្រាយ ប៉ុន្តែ​ហាក់​គ្មាម​លទ្ធផល​អ្វី​ទាល់តែសោះ​រហូត​ធ្លាយ​រឿងរ៉ាវ​ថា ឈ្មោះ អាំ ផល្លី​ន និង​លោកស្រី ហ៊ាង គន្ធា បាន​យកឈ្មោះ​ថ្នាក់ដឹកនាំ​ទៅ​ប្រើប្រាស់ ក្នុង​អំពើ​ទុច្ចរិត​ទើប ខុទ្ទកាល័យ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋភា ចេញ​សេចក្តីប្រកាស​ព័ត៌មាន​បដិសេធ និង​ស្នើសុំ​ដល់​អាជ្ញាធរ​មាន​វិធានការ​ផ្លូវ​លើ​បុគ្គល​ខិលខូច​ទាំង​នេះ​ឲ្យបាន​តឹងរឹង​បំផុត​។​

​តាម​ប្រភព​ព័ត៌មាន អ្នក​ធ្លាប់​ស្គាល់​លោក អាំ ផល្លី​ន បាន​ប្រាប់ថា លោក អាំ ផល្លី​ន ពី​មុខ​ជា​មន្ត្រី​យោធា​ភូមិភាគ​៣ ដែល​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។ បន្ទាប់មក​លោក​មាន​ទំនាក់​សេ​ហ្នា​ជាមួយ​លោកស្រី ហ៊ាន គន្ធា រួម​បាន​ក្លាយ​ជា​ប្តី​-​ប្រពន្ធ​គ្នា កាល​នោះ​បុគ្គល​នេះ​ដើរ​អួតខ្លួន​ប្រាប់​មិត្តភក្តិ ព្រមទាំង​អ្នក​ធ្លាប់​ស្គាល់​ខ្លួន​មាន​ងារ​ជា​ឯកឧត្តម​ទីប្រឹក្សា​សម្តេច ហេង សំរិន រួម​មក​បាន​ផ្ទេរចេញ​ពី​ភូមិភាគ​៣​។ ក្រោយមក​ទៀត​ស្រាប់តែ​លោក អាំ ផល្លី​ន មាន​ដីធ្លី​នៅ​ស្រុក​ឈូក ខេត្ត​កំពត និង​ក្លាយខ្លួនជា​ម្ចាស់​រមណីយដ្ឋាន​ទឹកធម្មជាតិ​មួយ​ដែល​មានឈ្មោះ​ថា អន្លុង​ក្មេង​លេង ព្រំប្រទល់​ខេត្ត​កពង់​ស្ពឺ និង​កំពត ម្តុំ​តំបន់​អភិវឌ្ឍន៍​យោធិន​ពិការ ៣១៧​។​

​ពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត អះអាងថា ទីប្រឹក្សា​សម្តេច ហេង សំរិន​និង​បក្ខពួក បាន​បន្ត​គំរាមកំហែង និង​បំផ្លិចបំផ្លាញ​ដំណាំ និង​ផ្ទះសម្បែង​របស់​ពួកគាត់ ដោយ​គ្មាន​ការជួយ​អន្តរាគមន៍​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​នៅ​ទីនោះ​ឡើយ​។ បញ្ហា​នេះ​បាន​រុញច្រាន​ពួកគាត់ ឱ្យ​បង្ខំចិត្ត​គេចខ្លួន​ចេញ​ពី​ដី​ដែល​ធ្លាប់​កាន់កាប់ ដើម្បី​រក​កន្លែង​មាន​សុវត្ថិភាព​។​

​ករណី​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ភូមិ​ព្រៃ​ពាយ និង​ក្រុម​លោក អាំ ផល្លី​ន ដែល​តាំងខ្លួន​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច ហេង សំរិន គឺ​ជា​ទំនាស់ ដ៏​រ៉ាំរ៉ៃ​ដែល​អូសបន្លាយ​ពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ជា​ញឹកញាប់ ក្រុម​លោក អាំ ផល្លី​ន តែងតែ​ប្រើ​អំពើហិង្សា ដុត​បំផ្លាញផ្​
​ទះ​សម្បែង និង​កាប់​បំផ្លាញ​ផលដំណាំ​ពលរដ្ឋ ដោយ​គ្មាន​ការចេញមុខ​ធ្វើ​អន្តរាគមន៍​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​ឡើយ បើ​ទោះបីជា​ក្រុម​ពលរដ្ឋ​បាន​ស្វះស្វែង​រក​អន្តរាគមន៍​ទៅ​ក្រុម​អាជ្ញាធរ បូក​រួម​ទាំង​ស្ថាប័ន​តុលាការខេត្ត​កំពត​យ៉ាងណាក្តី​។ ផ្ទុយទៅវិញ ពលរដ្ឋ​មួយចំនួន​បែរ​ជា​រង​ការប្ដឹង​បក​ពី​ក្រុម​ឈ្មួញ​ដី​ទាំងនោះ​ទៅវិញ ខណៈ​ពួកគាត់​គឺជា​ជនរងគ្រោះ​នៃ​អំពើហិង្សា​នោះ​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×