Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចោរ​ចូល​លួច​ទូដែក យក​លុយ​នឹង​ទ្រព្យសម្បត្តិ​ជាង​១០​ម៉ឺន​ដុល្លារ ក្រោយ​ពិធីមង្គលការ​បញ្ចប់​

spot_img

ភ្នំពេញ ៖ លុយ ៣​ម៉ឺន​ដុល្លារ​នឹង​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ជា​ច្រើន​ត្រូវ​ជនសង្ស័យ​ចាក់​ចូល​បន្ទប់​លួច​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ត្រង់​ចំណុច​ផ្ទះ​លេខ​៤២ ផ្លូវ​បេតុង​ព្រៃ​ស ស្ថិតនៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​លោក​ឈឹម ប៊ុន​រ័ត្ន អធិការ អធិការរង​ខណ្ឌ​ដង្កោ​បានឲ្យដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ ចេង ផាន់ ហៅ រ៉ា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​យោធា មាន​ទីលំនៅ​ផ្ទះ​លេខ​៤២ ផ្លូវ​បេតុង​ព្រៃ​ស ស្ថិតនៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​សម្ភារៈ​បាត់បង់​៖ លុយ​ដុល្លារ​ចំនួន​៣៨.០០០​ដុល្លារ​, លុយ​ខ្មែរ​ចំនួន​៤០០.០០០​រៀល​, ទូរស័ព្ទដៃ​ម៉ាក​Iphone 6S មួយគ្រឿង​, ចិញ្ចៀនពេជ្រ​៦​វង់ តម្លៃ​៣០.០០០​ដុល្លារ​, នាឡិកា​ពេជ្រ​មួយ តម្លៃ​៦.០០០​ដុល្លារ​, ខ្សែ​ផ្លាក​ទីន​៥​ឈុត​ចំនួន​១០០.០០០​ដុល្លារ​, កាតគ្រី​ម៉ូតូ​, កាតគ្រី​រថយន្ត​, ប្លង់ដី​, សៀវភៅ​ធនាគារ​, កាត​អេ​ធី​អឹម និង ឯកសារ​ផ្សេងៗ​មួយចំនួនទៀត​។​

​លោក​អធិការរង​បន្តថា កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៨ ជនរងគ្រោះ បាន​រៀបចំ​មង្គលការ​កូន នៅផ្ទះ​លេខ​៤២ ផ្លូវ​បេតុង​ព្រៃ​ស ស្ថិតនៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ លុះដល់​វេលា​ម៉ោង​០០​និង​១៥​នាទី ឈានចូល​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៨ កម្មវិធី​មង្គលការ​បានបញ្ចប់ រួច​ជនរងគ្រោះ និង​ប្រពន្ធ បាន​ឡើង​ទៅលើ​ឡៅតឿ រៀបចំ​ងូតទឹក ហើយ​បាន​ទុក​លុយ និង​សម្ភារៈ​ខាងលើ មួយចំនួន​បាន​ទុក​ក្នុង​ទូដែក​ក្រោម​តុ និង​មួយចំនួនទៀត ទុក​នៅ​លើ​តុ​ក្នុង​បន្ទប់ រួច​ជនរងគ្រោះ​និង​ប្រពន្ធ​បាន​ចាក់​គន្លឹះទ្វារ​ចូល​ដេក​លង់លក់ រហូតដល់​វេលា​ម៉ោង​៥​និង ៣០​នាទី ថ្ងៃ​ខែ​ឆ្នាំ​ដដែល ស្រាប់តែ​ឮ​សំឡេង​ស្រែក​ឆោឡោ​ថា បាត់​កាបូប​លុយ រួច​ជនរងគ្រោះ​ភ្ញាក់ឡើង​មើល​ក្នុង​បន្ទប់ ស្រាប់តែ​បាត់​ទូ​ដែក និង​សម្ភារៈ​លើ​តុ​ខាងលើ​ទាំងអស់ ។ បន្ទាប់មក ជនរងគ្រោះ​ក៏​បាន​ចេញពី​បន្ទប់​ដើរ​មើល​តាម​បន្ទប់​ផ្សេងទៀត បានឃើញ​មាន​សភាព​រើកកាយ រួច​ជនរងគ្រោះ ក៏​បាន​ទូរស័ព្ទ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃ​ស​អោយជួយ​អន្តរាគមន៍ សមត្ថកិច្ច​យើង​ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ រួច​បាន​រាយការណ៍​ទៅ​ការិយាល័យ​បច្ចេកទេស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​មក​ធ្វើ​កោសល្យវិច័យ​ស្នាម​ក្រយ៉ៅ​ដៃ​នៅ​កន្លែងកើតហេតុ និង​បាន​រាយការណ៍​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​មក​សហការ​ជួយ​ធ្វើការ​ស្រាវជ្រាវ​បន្ត​។ បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​ជនល្មើស​យកមក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×