Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក លឹម សុខា​រស្មី ៖ ភ្នាក់ងារ​សន្តិសុខ​ឯកជន​មាន​តួនាទី​ជា​កម្លាំង​ជំនួយ ដ៏​សំខាន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​

spot_img

​​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក លឹម សុខា​រស្មី​បាន​អះអាងថា វិស័យ​សន្តិសុខ​ឯកជន គឺជា​វិស័យ​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ទ្រព្យសម្បត្តិ សុវត្ថិភាព អាយុជីវិត ជូន​ប្រជាពលរដ្ឋ​អ្នកវិនិយោគ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ហើយ​មិនតែប៉ុណ្ណោះ​ពួកគេ មាន​តួនាទី​ជា​កម្លាំង​ជំនួយ ដ៏​សំខាន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ខណៈ​កងកម្លាំង​សមត្ថកិច្ច​មិន​បាន​ដាក់​គ្រប់​ទីកន្លែង ។​

​ក្នុង​កម្មវិធី បិទ​វគ្គ​បណ្តុះបណ្តាល​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្តិសុខ​ឯកជន លើក​ទី​៣ នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៨​នេះ លោក​ឧត្តមសេនីយ៍ឯក លឹម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិ​ឯកជន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ថ្លែងថា ក្រុមហ៊ុន​សន្តិសុខ​ទាំងអស់ ត្រូវតែ​ជ្រាប់​គ្រប់​គ្នា​ថា សន្តិសុខ​ឯកជន​ពុំមែន​មាន​តួរ​នាទី​ត្រឹមតែ​ជា​អ្នកការពារ ទ្រព្យសម្បត្តិ​ឯកជន ឬក៏​សហគ្រាស​គ្រឹះស្ថាន​ឯកជន​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​កាតព្វកិច្ច​ចូលរួម​ការពារ​សាធារណៈ​សន្តិសុខ សង្គម និង​អាយុជីវិត របស់​ប្រជាពលរដ្ឋ​ផងដែរ ជា​ពិសេស​មាន​តួនាទី​ជា​កម្លាំង​ជំនួយ​ដ៏​សំខាន់ ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ។​

​លោក​ឧត្តមសេនីយ៍ឯកប្រ​ធា​ននាយកដ្ឋាន​គ្រប់គ្រង​សន្ដិ​ឯកជន បាន​បន្តទៀតថា ប្រទេស​កម្ពុជា​មាន​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់ សម្ដេច​តេជោ ហ៊ុន សែន ធ្វើឲ្យ​ប្រទេស​ជាតិ​យើង ទទួលបាន​សុខសន្តិភាព​ស្ថេរភាព​សង្គម ។ ហេតុនេះ​បាន​ធ្វើ​ឲ្យ​ទាក់ទាញ​អ្នកវិនិយោគ​ជាច្រើន មក​បណ្តាក់​ទន់​ស្ទើរ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​សន្តិសុខ​ឯកជន គឺជា​វិស័យ​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ទ្រព្យសម្បត្តិ សុវត្ថិភាព អាយុជីវិត ជូន​ប្រជាពលរដ្ឋ​អ្នកវិនិយោគ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​ផង ។ ហេតុដូច្នេះ​ហើយ​ទើប​រាជរដ្ឋាភិបាល​ជា​ពិសេស​ក្រសួង​មហាផ្ទៃ តែងតែ​យកចិត្តទុកដាក់​ជំរុញ និង​លើកទឹកចិត្ត​ដល់​វិស័យ​សន្តិសុខ​ឯកជន នៅក្នុង​ប្រទេស​កម្ពុជា ឲ្យទទួល​បាន​ទំនុកចិត្ត​ក្នុង​ការប្រកប​អាជីវកម្ម​របស់​ខ្លួន ដោយ​សុខ​ស្ថេរភាព និង​និត្យានុកូលភាព​។ ដោយយោង​តាម​ស្មារតី​សេចក្តីណែនាំ របស់​ក្រសួង​មហាផ្ទៃ និង​ពិនិត្យឃើញថា ភ្នាក់ងារ​សន្តិសុខ​ឯកជន បាន​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុង​ការថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ទ្រព្យសម្បត្តិ​សុវត្ថិភាព អាយុជីវិត ជូន​ប្រជាព​ក​រដ្ឋ អ្នកវិនិយោគ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​។​

​លោក​បន្តថា “​ការបើក​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​មិនមែន​មើលងាយ​សមត្ថភាព​ដល់​បងប្អូន ដែល​ជា​សន្តិសុខ​ឯកជន​នោះ​ទេ គឺ​ធ្វើឡើង​ដើម្បី​បង្កើន​សមត្ថភាព​ដល់​ពួកគេ បន្ថែម​ទៀត​ទាំង​ជំនាញ​ការពារ និង​គ្រប់គ្រង​ស្ថានភាព​ផ្សេង​ដែល​កើតឡើង ដោយ​យក​ថា​ហេតុ​ណាមួយ​” ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×