Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ក្មេង​អ​នីតិ​ជន​៣​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

spot_img

​​ភ្នំពេញ​៖ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទួលគោក​បាន​ឃាត់ខ្លួន ក្មេងប្រុស​អ​និតិ​ជន​(​ក្មេង​មិន​ទាន់​គ្រប់​អាយុ​) ៣​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រួម និង​ដកហូត​បាន​ក្រាម​ពណ៌​ស​ថ្លា ៧០​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​) ដែល​ត្រូវបាន​ជន​អគតិ​មួយចំនួន បាន​ប្រើ​ឲ្យ​រូបគេ លក់​គ្រឿងញៀន ដើម្បី​បំភាន់​ភ្នែក​ពី​សមត្ថកិច្ច យក​លុយ​មក​ខ្លួន ដែល​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​អនាគត​របស់​ក្មេងៗ​។​

​អាវុធហត្ថ​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ក្មេងៗ ទាំង ៣​នាក់ នេះ ត្រូវបាន​កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌទួលគោក នៅវេលា​ម៉ោង​១១:៥០​នាទី ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០១៨ ឃាត់ខ្លួន​បាន នៅ​ចំណុច ប្លុក​រោងចក្រ​ឆ្នាំង ភូមិ​២៣ ផ្លូវ​រថភ្លើង សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ និង​បញ្ជូន​មក​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើ​ការសួរនាំ ហើយ​បាន​ប្រគល់​រូបគេ​ទាំង ៣​នាក់ ទៅឲ្យ​មន្ទីរ​សង្គមកិច្ច​ជា​អ្នក​គ្រប់គ្រង​វិញ​។ ពួកគេ​ទាំង ៣​នាក់ មាន​៖ ឈ្មោះ ទ្រី ឆាត ភេទ​ប្រុស អាយុ ១២​ឆ្នាំ ឈ្មោះ ទ្រី ណាត ភេទ​ប្រុស អាយុ ១០​ឆ្នាំ ឈ្មោះ ស្រ៊ុន វិត ភេទ​ប្រុស អាយុ ១២​ឆ្នាំ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×