Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយ Share ឪពុកម្តាយ​សូម​ប្រុងប្រយ័ត្ន ជាពិសេស​សុវត្ថិភាព​កូន​តូចៗ ព្រោះ​ពុំ​នឹកស្មាន​«​ទ្វារ​ដែក​រុញ​»​ប្រភេទ​នេះ​អាច​បង្ក​គ្រោះថ្នាក់​ដ៏​រន្ធត់​បែបនេះ​ទេ​

spot_img

​ក្មេងៗ​នៅតាម​ជនបទ​ស្រុកស្រែ តែង​នាំគ្នា​ឡើង​តោង​លេង ជាពិសេស ពេញចិត្ត​ខ្លាំង​ជាមួយ​ទីកន្លែង​ដែល​ផ្តល់នូវ​ការ​ជិះ​យ៉ាង​សប្បាយ ។ ប៉ុន្តែ ពុំមែន​ទីកន្លែង​នោះ សុទ្ធតែ​សុវត្ថិភាព​ទាំងស្រុង​នោះទេ វា​ក៏​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ពួកគេ​ដោយ​ចៃដន្យ​ផងដែរ ។​

​ជាក់ស្តែង វីដេអូ​ថ្មី​មួយ​ដែល​ត្រូវបាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម កាលពី​ថ្ងៃទី​២៧ ខែមេសា បានបង្ហាញ​ឲ្យ​ឃើញ​កូន​ក្មេងប្រុស​ស្រី​២​នាក់ នាំគ្នា​ឡើង​ជិះ​លើ​ទ្វារ​ដែក​រុញរបងផ្ទះ ប៉ុន្តែ ចៃដន្យ នៅពេលដែល​ពួកគេ​ឡើង​ជិះ​រុញ​ចុះ​រុញ​ឡើង ស្រាប់តែ​វា​បាន​ដួល​រំលំ​សង្កត់​លើ​ពួកគេ​ទាំង​កម្រោល​គួរ​ឲ្យ​ស្លុតរន្ធត់​បំផុត ។​

​ប៉ុន្តែ សំណាង​ហើយ ដែល​ឪពុកម្តាយ និង​ពូ​មីង​របស់​ពួកគេ កំពុង​ជុំៗ​នៅ​ទីនោះ កុំ​អី​មិន​ថា​ពួកគេ​នឹង​ទៅជា​យ៉ាងណាទេ ។​

​យោងតាម​ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៥ ខែមេសា នៅក្នុង​ប្រទេស​វៀតណាម ៕ ចន្ទី

spot_img
×