Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើលជំទាវកូរ៉េខាងជើង និងកូរ៉េខាងត្បូង កាន់ដៃគ្នាត្រសងបណ្តើរគ្នាចូលក្នុងពិធីជប់លៀងពេលរាត្រី

spot_img

ជំទាវទី១ នៃប្រទេសទាំងពីរ បានជួបមុខគ្នា និងជជែកគ្នាយ៉ាងស្និទ្ធស្នាល ក្នុងពិធីជប់លៀង ដើម្បីជូនពរជោគជ័យនៃ សន្និសីទអន្តរ កូរ៉េ។

ជំទាវទី ១ កូរ៉េខាងត្បូង និងជំទាវទី១ កូរ៉េខាងជើងបណ្តើរគ្នាចូលក្នុងពិធីជប់លៀងពេលរាត្រី

មុនពេលចាប់ផ្តើមពិធីជប់លៀងពេលរាត្រី ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jea-in និងជំទាវ Kim Jung-sook បានសន្ទាគ្នាជាមួយលោកគីម ជុងអ៊ុន និងជំទាវ Ri Sol-Ju ។ នេះជាលើកដំបូងហើយដែលជំទាវទាំងពីរបានជួបមុខគ្នា​ ។

អ្នកស្រី Ri បាននិយាយជាមួយអ្នកស្រី Kim ថា ក្រោយពេលប្រជុំកាលពីព្រឹកមិញនេះ ប្តីរបស់ខ្ញុំបានប្រាប់ខ្ញុំថា គាត់បានជជែកគ្នាយ៉ាងស្និទ្ធស្នាលជាមួយប្រធានាធិបតី Moon ដោយសារតែរឿងនេះ ខ្ញុំពិតជារីករាយណាស់ ។

ជំទាវទី១កូរ៉េខាងត្បូង (ឆ្វេង) កាន់ដៃជំទាវទី ១ កូរ៉េខាងជើងបណ្តើគ្នាទៅក្នុងពិធីជប់លៀង

ជំទាវទាំងពីរកាន់ដៃគ្នាដើរចូលក្នុងពិធីជប់លៀង គេឃើញជំទាវទី១ ទាំងពីសន្ទាគ្នារហូត ។ មុននោះមានការលើកឡើងជាច្រើនថា អ្នកស្រី Ri នឹងពុំបានមកចូលរួមឡើយ ព្រោះគេពុំឃើញមានវត្តមានលោកស្រី និងស្វាមីដើរឆ្លងកាត់ព្រំដែន ។ អ្នកស្រីពិតជាទាក់ទាញអារម្មណ៍យ៉ាងពិសេសចំពោះមជ្ឈដ្ឋានអ្នកសារព័ត៌មានគ្រាបង្ហាញមុខ។

អ្នកស្រី Ri អង្គុយជិតស្វាមីក្នុងពិធីជប់លៀង

ពិធីលាងសោយភោជអបអរសន្និសីទអន្តរកូរ៉េ ភាគីកូរ៉េខាងត្បូមានសមាសភាព៣៤នាក់ ហើយភាគីកូរ៉េខាងជើង ២៦នាក់ ។

គ្មានអ្វីសម្រាប់និយាយលើសពីនេះទេ អបអរជោគជ័យនៃជំនួបកំពូលកូរ៉េទាំងពីរជាបងប្អូន ៕ ចន្ទ្រា

spot_img
×