Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វាយប្រហារ​ដោយ​កូនកាំបិត​នៅ​សាលា​ចិន ស្លាប់​សិស្ស អស់ ៧​នាក់​

spot_img

​​កូនសិស្ស​យ៉ាងហោចណាស់​ចំនួន ៧​នាក់​បាន​ស្លាប់ និង ១២​នាក់​ផ្សេង​ទៀត​រងរបួស ក្នុង​ការវាយប្រហារ​ដោយ​កូនកាំបិត នៅ​សាលា​អនុវិទ្យាល័យ​មួយកន្លែង ក្នុង​ខេត្ត Shaanxi province កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​ទីភ្នាក់ងា​រសារ​ព៌តមាន​ចិន ​Xinhua​។​

​បន្ទាប់​ពី​មាន​ការចាក់សម្លាប់​សិស្សសាលា ជនសង្ស័យ​ម្នាក់ ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន ខណៈ​ដែល​​ការស៊ើបអង្កេត​កំពុង​បន្ត​។​

​សូមបញ្ជាក់​ថា ការវាយប្រហារ​ដោយ​កាំបិត​នៅក្នុង​ប្រទេស​ចិន​កើតមានឡើង​ជា​ញឹកញាប់ រហូតដល់​​រដ្ឋាភិបាល​ចិន​តន្ត្រី​ឲ្យ​ប្រជាពលរដ្ឋ​ខ្លួន ចុះឈ្មោះ​ជាមួយ​នឹង​រដ្ឋ នៅ​ពេល​ពួកគេ​ទិញ​កាំបិទ​ធំៗ​។​

​កាលពី​ឆ្នាំមុន ក៏​មាន​ការវាយប្រហារ​ដោយ​កាំបិត​ផងដែរ ដោយ​បុរស​ម្នាក់​បាន​ឡើង​ជញ្ជាំង​សាលា​​មត្តេយ្យ និង​បាន​វាយប្រហារ​លើ​សិស្ស​ចំនួន ១១​នាក់ ប៉ុន្តែ​ពួកគេ​មិន​មាន​របួស​ធ្ងន់ធ្ង​ររ​ហូ​តដល់​​ប៉ះពាល់​ជីវិត​នោះទេ​។​

​ចំណែក​នៅក្នុង​ឆ្នាំ​ឍ ២០១៦ ក៏​មាន​បុរស​ម្នាក់​ដែរ​បាន​ចាក់​ក្មេងៗ​ចំនួន ១០​នាក់ មុន​ពេល​ចាក់​សម្លាប់​ខ្លួនឯង​៕ សុភ័ក្ត្រ​

spot_img
×