Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស បញ្ជាក់​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ឧបទ្វីប​កូរ៉េ ក្នុង​ការដោះស្រាយ​ទំនាក់ទំនង​ខាង​ក្រៅ​របស់​អាស៊ាន​

spot_img

​ភ្នំពេញ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​អំពី​លទ្ធផល នៃ​កិច្ចប្រជុំ​ត្រៀម​រៀបចំ សម្រាប់​កិច្ចប្រជុំ​កំពូល អាស៊ាន​លើ​ក​ទី​៣២ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២៧ ខែ មេសា ឆ្នាំ​២០១៨ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ព្រមទាំង​រដ្ឋមន្ត្រីការបរទេស នៃ​ប្រទេស​សមាជិក​អាស៊ាន បានចាប់ផ្ដើម​កិច្ចប្រជុំ​លើក​ទី​២១ របស់​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ នៅ​សាធារណរដ្ឋ​សិង្ហ​បុរី ។

​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន (AMM) ក្នុង​កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស បាន​ពិភាក្សា​អំពី​ការកសាង​សហគមន៍​អាស៊ាន និង​ទំនាក់ទំនង​ខាង​ក្រៅ​របស់​អាស៊ាន និង​បាន​ផ្លាស់ប្តូរ​ទស្សនៈ​អំពី​ការអភិវឌ្ឍ​តំបន់​និង​អន្តរជាតិ​។​

​នៅក្នុង​បទ​អន្តរាគមន៍​ស្តីពី​ការកសាង​សហគមន៍​អាស៊ាន លោក​ប្រាក់ សុខុន បាន​លើកឡើង​អំពី​ភាព​មិន​ច្បាស់​ជា​សកល និង​និន្នាការ​កើនឡើង​នៃ​ការ​គាំពារ​និយម​ជុំវិញ​ពិភពលោក ហើយ​នឹង​លទ្ធភាព​កើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​។ លោក បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ផលប៉ះពាល់​នៃ​បញ្ហា​ទាំង​នោះ​ចំពោះ​ការកសាង​សហគមន៍​អាស៊ាន និង​បាន​ផ្តល់​គំនិត​មួយ​ចំនួន សម្រាប់​ការឆ្លើយតប​ទៅ​នឹង​ការកើនឡើង​នៃ​ការ​គាំពារ​និយម ដូចជា​អាស៊ាន ត្រូវ​មាន​ភាពចាំបាច់​ក្នុង​ការរក្សា​ភាពរឹងមាំ​សេដ្ឋកិច្ច និង​វិបុលភាព ការកសាង​សហគមន៍​អាស៊ាន​ត្រូវតែ​ទទួលយក​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤ អាស៊ាន​មាន​ភាបចាំបាច់​បន្ត​ដោះស្រាយ​គម្លាត​អភិវឌ្ឍន៍​រវាង​សមាជិក​អាស៊ាន​ចាស់ និង​ថ្មី ថ្វី​ត្បិត​តែ​គម្លាត​នេះ​បាន​ខិត​ជិត​បន្តិច​ម្តងៗ នៅពេល​ដែល​ប្រទេស​កម្ពុជា ឡាវ ម៉​យ៉ាន់​ម៉ា និង​វៀតណាម មាន​អត្រា​កំណើន​សេដ្ឋកិច្ច​ថេរ​ក៏ដោយ​។​

​ក្នុង​ការដោះស្រាយ​ទំនាក់ទំនង​ខាង​ក្រៅ​របស់​អាស៊ាន លោក​ប្រាក់ សុខុន បាន​ថ្លែងថា ទំនាក់ទំនង​ង​តានតឹង​រវាង​គូប្រជែង​មហាអំណាច នឹង​ធ្វើឲ្យមាន​ការលំបាក​ដល់​ប្រទេស​អាស៊ាន​ក្នុង​ការជ្រើសរើស​មិត្ត​។ លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​សន្ទុះ​វិជ្ជមាន ក្នុង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន និង​ជប៉ុន ដែល​អាច​នាំមក​នូវ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​បូក​បី និង​ជោគជ័យ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន ជាមួយ​ឥណ្ឌា និង​ជាមួយ​អូស្ត្រាលី ដែល​ជា​ចំណុចរួម​ជា​វិជ្ជមាន​សម្រាប់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ខាងក្រៅ​។​

​ចំពោះ​បញ្ហា​ឧបទ្វីប​កូរ៉េ លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា “​ការវិវឌ្ឍ​នាពេល​ថ្មីៗ គឺ​មាន​ការចាប់អារម្មណ៍ លើកទឹកចិត្ត និង​មិន​ដែល​កើត​មាន​សោះ​នៅលើ​ឧបទ្វីប​កូរ៉េ ក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​នេះ​” ហើយ​ការវិវឌ្ឍ​នេះ គឺជា​ការប្រើ​ប្រែង​អត់​ឈប់​ឈរ​របស់​ប្រធានាធិបតី ម៉ូ​ន ជេ​អីន នៅ​ក្នុង​កិច្ច​ស្វះស្វែង​របស់គាត់ ស្តីពី “​គំនិត​ផ្តួចផ្តើម​បែ​ឡាំង​” ។ លោក​ទេសរដ្ឋមន្ត្រី យល់ឃើញថា កិច្ចប្រជុំ​កំពូល​ចិន​-​សាធារណរដ្ឋ​ប្រជា​មាន​និត​ប្រជាធិបតេយ្យ​កូរ៉េ នៅ​ទីក្រុង​ប៉េកាំង គឺជា​ការ​ទម្លុះ​ទំលាយ​ភាពទាល់ច្រក​ដ៏​សំខាន់​មួយ​។ ក្នុងឋានៈ​ជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ កម្ពុជា​ផ្តល់​សារសំខាន់​ចំពោះ​ដំណោះស្រាយ​នយោបាយ​នៅ​ឧបទ្វីប​កូរ៉េ​និង​ក្នុង​ការថែរក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ នៅក្នុង​តំបន់​។​

​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង លោក​ប្រាក់ សុខុន បាន​គូសបញ្ជាក់ថា “​រយៈ​កាលពី​ឆ្នាំ​កន្លងទៅ កិច្ចប្រឹងប្រែង​ក្នុង​ការកសាង​ភាពជឿជាក់ និង​ទំនុកចិត្ត បាន​នាំ​មក​ឲ្យ​យើង​នូវ​សមិទ្ធផល​ដ៏​សំខាន់ ៖ ការបញ្ចប់​ក្របខ័ណ្ឌ​ការងារ​សម្រាប់​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ការចាប់ផ្តើម​ជា​ផ្លូវការ​នូវ​កិច្ច​ពិគ្រោះ​យោបល់​ប្រកប​ដោយ​ខ្លឹមសារ​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

​ខាងក្រោម​នេះ​ជា​លទ្ធផល នៃ​កិច្ចប្រជុំ​ត្រៀម​រៀបចំ សម្រាប់​កិច្ចប្រជុំ​កំពូល អាស៊ាន​លើ​ក​ទី​៣២ ដែល​ប្រកាស​ដោយ​ក្រសួងការបរទេស​ ៖

spot_img
×