Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត Lexus470 បុក​ជាមួយ​រថយន្ត​ដឹក​សាំង​ឆេះ​សន្ធោសន្ធៅ​ស្លាប់​នៅ​ក្នុង​រថយន្ត​ជាច្រើន​នាក់​នៅលើ​ផ្លូវជាតិ​លេខ​៤ ស្រុក​ស្រែក​អំបិល​

spot_img

​​​កោះកុង ៖ យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​៥​ទៅ​៦​នាក់​បាន​ស្លាប់​នៅក្នុង​រថយន្ត ក្រោយពី​មាន​ហេតុការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ ដោយ​រថយន្ត Lexus470 បុក​ជាមួយ​រថយន្ត​ដឹក​សាំង​ឆេះ​សន្ធោសន្ធៅ​នោះ​។​

​សមត្ថកិច្ច​ស្រុក​ស្រែក​អំបិល ខេត្ត​កោះកុង បាន​ប្រាប់​អោយដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ ៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០១៨ ចន្លោះ​គីឡូម៉ែត្រ ១៤១-១៤២ លើ​ផ្លូវជាតិ​លេខ​៤ ស្ថិតនៅក្នុង​ភូមិ​អូរ​ជ្រៅ ឃុំ​បឹង​ព្រា​វ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង រវាង​រថយន្ត Lexus-470 មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះ​ទៅ​ភ្នំពេញ លុះដល់​ចំណុច​ខាងលើ ក៏​បាន​បុក​នឹង​រថយន្ត​ដឹក​ប្រេង របស់​ក្រុមហ៊ុន PTT បណ្ដាលឲ្យ​ផ្ទុះ​ឆេះ​រថយន្ត​ទាំង​ពីរ​គ្រឿង​តែ​ម្តង​។​

​ក្រោយពេល​កើតហេតុ​រថយន្ត​ពន្លត់​អគ្គីភ័យ​ជា​ច្រើន​គ្រឿង​បាន​មកជួយ​បាញ់​ពន្លត់​និង​គាស់​យក​សព​ជនរងគ្រោះ​ពី​៥​ទៅ​៦​នាក់ ដែល​ស្លាប់​នៅក្នុង​រថយន្ត Lexus-470 ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×