Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡាករ​ចំណុះ​ទូក​ឈ្មោះ​ក្តាមប្រៃ ខេត្តកំពង់ឆ្នាំង ម្នាក់​គាំងបេះដូង​ស្លាប់​ពេល​អុំ​សាក ល្បង​មុនពេល​ចេញដំណើរ​ទៅកាន់​រាជធានី​ភ្នំពេញ​

spot_img

កំពង់ឆ្នាំង ៖ កីឡាករ​ចំណុះ​ទូក​ឈ្មោះ​ក្តាមប្រៃ​ម្នាក់​បាន​គាំងបេះដូង​ស្លាប់ ពេល​អុំ​សាកល្បង​មុន​ចេញដំណើរ​ទៅកាន់​រាជធានី​ភ្នំពេញ​។ ហេតុការណ៍​នេះ​បង្ករ​អោយមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៧ នៅ​កន្លែង​ប្រារព្វ​ពិធី​មុខ​វត្ត​កំពង់ត្រឡាច​ក្រោម​។ ជនរងគ្រោះ​ឈ្មោះ​ចាប ពៅ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​កីឡាករ​ចំណុះ​ទូក​ឈ្មោះ​ក្តាមប្រៃ នៅ​ភូមិ​កំពង់​ក្តា ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។ គ្រូពេទ្យ​បានអោយដឹងថា ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​គាំងបេះដូង​។​

​ប្រភព​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា កាលពី​ព្រឹក​ថ្ងៃទី​៣១ តុលា អាជ្ញាធរខេត្ត​កំពង់ឆ្នាំង បានរៀបចំ​ធ្វើ​ពិធី​សំណេះសំណាល​ជាមួយ​កីឡាករ​កីឡា​ការ​នី និង អុំ​សាកល្បង មុនពេល​ចេញដំណើរ​ទៅ​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​នៅ​រាជធានី​ភ្នំពេញ​។ ប្រភព​បាន​អោយដឹងទៀតថា នៅក្នុងពេល​អុំ​សាកល្បង​នោះ​ទូក​ឈ្មោះ​ក្តាមប្រៃ​បាន​អុំ​ឡើងទៅ​ដើមទី​ឆ្លងកាត់​ពីមុខ​វេទិកា​រគ​ណះ​អធិបតី បាន​ប្រហែល​៥០​ម៉ែត្រ​ស្រាប់តែ​កីឡាករ​ឈ្មោះ​ចាប ពៅ មាន​អា​ការៈមិន​ស្រួល​និង​បាន​ដួល​នៅលើ​ទូក ហើយ​ក្រុមគ្រូពេទ្យ​ដែល​នៅ​ប្រចាំការ​ទីនោះ​បាន​ចុះទៅ​ជួយសង្គ្រោះ​ភ្លាមៗ​ផងដែរ ប៉ុន្តែ​មិនអាច​ជួយ​បាន ៕​ ដោយ​៖ ចៅ សន​

spot_img
×