Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិត្តភក្តិ​ស៊ី​មិត្តភក្តិ ចាក់​ប្លន់​យក​ម៉ូតូ និង​ទូរស័ព្ទ​

spot_img

​​ក្រុង​ប៉ោយប៉ែត ៖ ករណី​មិត្តភក្តិ​ចាក់​ប្លន់​មិត្ត គឺ​បង្ក​ដោយ​ជនសង្ស័យ​មាន​គ្នា​២​នាក់ បានធ្វើ​សកម្មភាព​ចាក់​នឹង​កាំបិត​ចុង​ស្រួច​ត្រូវ​ជនរងគ្រោះ ចំ​បំពង់ក បណ្តាលឲ្យ​រងរបួស​ធ្ងន់​ធ្ង​រ ហើយ​ត្រូវបាន​បញ្ជូន​សង្គ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ស្រុក​មង្គលបុរី ។​

​អំពើ​ប្លន់​នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​២៣ នៅត្រង់​ចំណុច​ម្ដុំ​ភ្នំ​១០០ ខាងជើង​ដើម​ស្រល់​ផ្កាយ​៥ ស្ថិតក្នុង​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ឡាង សុ​ចិន្តា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ​កន្លែងកើត ហេតុ​ខាងលើ ត្រូវ​បាន​ជនសង្ស័យ​ជា​មិត្តភក្តិ​នឹង​គ្នា ធ្វើ​សកម្មភាព​ចាក់​ប្លន់​យក ម៉ូតូ និង​ទូរស័ព្ទ បាន​បណ្តាលឲ្យ​រង​របួស​ដាច់​សរសៃ​បំពង់ក​ធ្ងន់ធ្ងរ កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​មង្គល​បុរី ។ ជនសង្ស័យ​ទាំង​២​នាក់ ១-​ឈ្មោះ លីន ភេទ​ប្រុស អាយុ ២២​ឆ្នាំ និង​២-​ឈ្មោះ ណាក់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ជិត​ផ្ទះ​ជនរងគ្រោះ និង​ជា​មិត្ត ភក្តិ​នឹង​គ្នា ។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​តាម​ឃាត់ខ្លួន​យក​មក​ផ្តន្ទាទោស​តាមច្បាប់ ។​

ជនរងគ្រោះ បាត់បង់​ម៉ូតូ​ម៉ាក MSX ពណ៌​ស ផលិត​ឆ្នាំ​២០១៥ ស្លាក​លេខ ប​.​ជ 1N 6287 ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×