Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ រឿង​ប៉ុនប៉ង​រំលោភ ក្រោយ​បញ្ចប់​ការផឹកស៊ី ហើយ​ដេក​ស្ទាបអង្អែល​មួយ​យប់​

spot_img

​ភ្នំពេញ​ ៖ ​ជនសង្ស័យ​ជា​កម្មករ​រោងចក្រ ជាប់ចោទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​កម្មការិនី​រោងចក្រ ត្រូវបាន​នគ​បាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០១៨​នេះ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​ច្បាប់​។​

​សមត្ថកិច្ច​នគ​បាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានបញ្ជាក់​ថា ជនសង្ស័យ​មាន​ឈ្មោះ ម៉ម កល្យាណ អាយុ​២៦​ឆ្នាំ មុខរបរ កម្មក​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៥៩ ជាន់​ទី​១ ភូមិ​ដំណាក់​ត្រ​យឹង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ល​.​ស​.​ម ភេទ​ស្រី អាយុ ២៣​ឆ្នាំ មុខរបរ កម្មការិនី​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ព្រៃ​ស្ពឺ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ យោងតាម​ពាក្យបណ្តឹង​ស្ត្រី​រងគ្រោះ សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ ម៉ម កល្យាណ កាលពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៨ ។ ក្នុង​ពាក្យបណ្ដឹង​របស់​ស្ត្រី​រងគ្រោះ​បាន សរសេរថា នៅ​យប់​ថ្ងៃកើតហេតុ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៨ នាង​បាន​ទៅ​ផឹកស៊ី​នៅ​បន្ទប់​ជួល​របស់​ជនសង្ស័យ​ដោយ​មាន​គ្នា ៤​នាក់ (​ស្រី​២​នាក់ និង​ប្រុស​២)​។​

នៅពេល​ផឹកស្រា​បៀរ​ត្រូវបាន​បញ្ចប់ មិត្តភក្តិ​២​នាក់​ទៀត ដែល​ជា​សង្សារ​នឹង​គ្នា បាននាំគ្នា​ទៅ​ដេក​ជាមួយ​គ្នា នៅ​បន្ទប់​ជួល​របស់​គេ​បាត់ទៅ ចំណែក​រូប​នាង​ត្រូវបាន​ជនសង្ស័យ ដែល​ធ្លាប់​ស្គាល់​គ្នា​និង​ផឹកស៊ី​ជាមួយ​គ្នា បាន​ចាប់​រុញ​នាង​ចូល​ក្នុង​បន្ទប់​វិញ ហើយ​ដេក​ជាមួយគ្នា ឱប​ថើប​និង​ស្ទាបអង្អែល​មួយ​យប់​ទល់​ភ្លឺ ដោយ​គ្មាន​បាន ធ្វើ​អ្វីៗ​ដល់​ចំណុច​ស៊ីជម្រៅ​នោះទេ​។

លុះ​ព្រឹក​ឡើង នាង​ក៏​ទៅ​បន្ទប់​ជួល​របស់​នាង​វិញ ហើយ​នៅ​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៨ នាង​ក៏​ដាក់ពាក្យ​ប្តឹង​ជនសង្ស័យ ទើប​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ ទៅ​សាកសួរ​និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×