Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គំរូ​ណាស់! អ្នក​ដឹកទំនិញ​ម្នាក់ ឆ្លៀត​ឈប់​ម៉ូតូ​បិទ​ចរាចរណ៍ ដើម្បី​ជួយ​បុរស​ពិការ​វ័យ​ចំណាស់​ឆ្លង​ផ្លូវ ខណៈ​រថយន្ត​ក៏​រង់ចាំ​តាម​សម្រួ​ល

spot_img

អ្នកជិះម៉ូតូដឹកឥវ៉ាន់ Shopee វ័យក្មេងម្នាក់ ​បានទទួលការកោតសរសើរជាខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គម ចំពោះទង្វើដ៏គំរូរបស់គាត់ ឈប់ម៉ូតូជួយដឹកដៃបុរសជាជនពិការចំណាស់ម្នាក់ ឆ្លងផ្លូវ ស្ថិតនៅម្តុំផ្លូវភ្លើងស្តុបមួយកន្លែង ក្នុងប្រទេសម៉ាឡេស៊ី កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២​ កន្លងទៅថ្មីៗនេះ។

អ្នកលេងបណ្តាញសង្គមម្នាក់មានឈ្មោះ Michelle ដែលស្ថិតនៅក្នុងរថយន្ត ក្នុងចំណោមរថយន្តជាច្រើនគ្រឿងទៀត នៅខាងក្រោយអ្នកដឹកឥវ៉ាន់នោះ បានចែករំលែករៀបរាប់ទាំងក្តីរំភើបថា «ខ្ញុំកំពុងបើកឡាន នៅពេលនោះ ខ្ញុំបានឮមិត្តប្រុសរបស់ខ្ញុំលាន់មាត់ថា ‘OMG, បុរសម្នាក់នេះអីក៏ល្អម្ល៉េះ! នោះ​ហើយ​ជា​ពេលដែលខ្ញុំបានកត់សម្គាល់ឃើញអ្នកដឹកជញ្ជូនជាយុវជនម្នាក់ កំពុងតែជួយបុរសពិការភ្នែកវ័យចំណាស់ម្នាក់​ដើរឆ្លងកាត់ផ្លូវ»។

នាងក៏បានបញ្ជាក់ថា អ្វីដែលធ្វើ​ឲ្យចិត្តនាងកក់ក្ដៅនោះ គឺថាឥរិយាបទរបស់រថយន្តពីរបីគ្រឿង ដែលជាប់គាំងក្នុងគន្លង បានបង្ហាញការអត់ធ្មត់ រង់ចាំទាំងញញឹម ដើម្បីឲ្យអ្នកដឹកទំនិញនោះ ជួយបុរសពិការបានឆ្លងផ្លូវដោយសុវត្ថិភាព។

នេះជាសកម្មភាពនៃទង្វើដ៏គំរូមួយ របស់អ្នកដឹកជញ្ជូនឥវ៉ាន់ម្នាក់នោះ ដែលបង្ហាញពីការគិតខ្វល់របស់គាត់ចំពោះអ្នកដទៃ ព្រោះគាត់សុខចិត្តឆ្លៀតពេលវេលារវល់របស់គាត់ ដើម្បីជួយបុរសពិការភ្នែកបានឆ្លងផ្លូវ កុំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។

Michelle បន្តថា «យើងទាំងអស់គ្នាដឹងហើយថា វាតានតឹងប៉ុណ្ណាក្នុងការងារជាអ្នកដឹកជញ្ជូនទំនិញ ជាពិសេសនៅពេលដែលពួកគេប្រញាប់ ដើម្បីបញ្ចប់ការបញ្ជាទិញរបស់ពួកគេ។ ដូច្នេះ ខ្ញុំសូមសរសើរបុរសម្នាក់នេះ​ណាស់​ដែលបានជួយពូចាស់នោះ!។ នេះក៏បានបង្ហាញថា ការជួយសមាជិកសហគមន៍របស់យើង តែងតែជាអាទិភាព»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×