Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧប្បទ្ទវហេតុ​នៅ​កោះកុង សមត្ថកិច្ច​ឃើញ​សព​៥​នាក់​នៅ​ក្នុង​រថយន្ត Lexus

spot_img

​កោះកុង ៖ ក្នុង​ឧប្បទ្ទវហេតុ គ្រោះថ្នាក់ រថយន្ដ Lexus470 បុក​ជាមួយ​រថយន្ដ​ដឹក​សាំង​ក្រុមហ៊ុន PTT បាន​រក​ឃើញ​សព​ជនរងគ្រោះ​៥​នាក់​នៅ​ក្នុង​រថយន្ដ Lexus ចំណែក​អ្នកបើករថយន្ត​ដឹក​សាំង​ពីរ​នាក់​របួស​ផងដែរ​។​

​លោក​វរសេនីយ៍ទោ អ៊ុំ សោភ័ណ្ឌ នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​កោះកុង បានឲ្យដឹង​ថា​មាន​មនុស្ស​៥​នាក់​បាន​ស្លាប់​នៅក្នុង​រថយន្ត​ឡិច​ស៊ី​ស និង​២​នាក់​ទៀត​រងរបួស​ធ្ងន់ ក្រោយពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​ដឹក​ប្រេង​ក្រុមហ៊ុន PTT បុក​ជាមួយ​រថយន្ត​ឡិច​ស៊ី​ល RX470 បណ្ដាលឲ្យ​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៨​នេះ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤២-១៤៣ ត្រង់​ចំណុច​ចម្ការ​ឈ្មោះ ដន ស្ថិតក្នុង​ភូមិ​អូរ​ជ្រៅ ឃុំ​បឹង​ព្រា​វ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង​។​

​លោក​នាយរង​ការិយាល័យ​បាន​បន្តថា មុនពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស ពណ៌​ទឹកមាស មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ បាន​បុក​ជាមួយ​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន PTT ពាក់​ស្លាក​លេខ ភ្នំពេញ 4A-1215 មាន​ទិសដៅ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ បណ្ដាលឲ្យ​ផ្ទុះ​ឆេះ​ភ្លើង​យ៉ាង​សន្ធោសន្ធៅ​។​

ក្រោយ​កើតហេតុ កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់ការ​ស​និ្ត​សុខ​៤០២ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រែអំបិល បាន​ចុះ​ទៅ​ជួយ​សម្រួល​ចរាចរណ៍​នៅ​កនែ្លងកើតហេតុ ដោយ​យក​ឡានទឹក​ចំនួន​២​គ្រឿង (​ស្រុក​កំពង់សីលា និង​ស្រុក​ស្រែអំបិល​) មក​ជួយ​បាញ់​ពន្លត់ភ្លើង​កំពុងតែ​ឆេះ ឲ្យបាន​រលត់​ទាំងស្រុង​។​

​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​បាន​បញ្ជា​ឲ្យកម្លាំង​នគរបាល​ស្រុក​កំពង់សីលា សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ស្រែអំបិល បានឲ្យដឹងថា បន្ទាប់​ពី​ការ​កាត់​គ្រោង​ដែក​របស់​រថយន្ដ ដើម្បី​យក​សព​ជនរងគ្រោះ​ចេញ​ក្រៅ រក​ឃើញ​សព​ជនរងគ្រោះ​៥​នាក់ ក្នុងនោះ​អាច​មាន​ស្ដ្រី​ផង​ដែរ ព្រោះ​ឃើញ​មាន​កងដៃ​នៅ​លើ​សាកសព​។ សព​ក្នុង​រថយន្ដ Lexus470 អាច​ជា​គ្រួសារ​នឹង​គ្នា ប៉ុន្ដែ​ពេល​នេះ​មិនទាន់​បាន​ស្គាល់​អត្ដ​សញ្ញាណ​នៅឡើយ​ទេ ដោយ​ជំ​ហ៊ាន​ដំបូង​គ្រាន់តែ​ដឹងថា ជនរងគ្រោះ​ជា​អ្នកបើក​រថយន្ដ​រស់នៅ ខេត្ត​ព្រះសីហនុ និង​ជា​មន្ដ្រីរាជការ​នៅ​ខេត្ត​កំពត​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

     

spot_img
×