Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលជម្រះបណ្តឹង បុរសជាប់ចោទគ្រឿងញៀនម្នាក់ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន៩ កញ្ចប់ នៅខេត្តស្វាយរៀង !

spot_img

ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៩ ខែ មករា ឆ្នាំឆ្នាំ ២០២២ បានបើកសវនាការ ជំនុំជំរះលើបណ្ដឹងសារទុក្ខរបស់ជនជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស ប្រព្រឹត្ត កាលពីអំឡុង ឆ្នាំ ២០១៨ នៅចំណុចភូមិ បាវិត ឃុំបាវិតលើ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

លោកជំទាវ គិម សត្ថាវី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃសាលាកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទ មាន ឈ្មោះ រស់ សម្បត្តិ ហៅ កាត់ ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ លាងម៉ូតូ ។

ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី ១៣ ខែ កុម្ភៈឆ្នាំ ២០១៩ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ៥ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ១០ លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ ក្រោមការចោទប្រកាន់ពីបទ : ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ តែបានប្តឹងជំទាស់មកកាន់សាលាឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកដដែល។ គាត់ ក៏ប្តឹងសាទុក្ខ មកតុលាការកំពូលទៀត។

ជនជាប់ចោទ ឈ្មោះ រស់ សម្បត្តិ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០១៨ នៅភូមិបាវិត ឃុំបាវិតលើ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលជំនាញ ដកហូតបានគ្រឿងញៀនប្រភេទមេតំហ្វតាមីន ចំនួន ៩ បព្ចាប់ ទម្ងន់ ៤៣, ៩១ ក្រាម ។
សំណុំរឿងក្តីនេះ, តុលាការកំពូលបានលើកពេល ប្រកាសសាលដីកា នៅព្រឹកថ្ងៃទី ២៦ ខែ មករាឆ្នាំ ២០២២ ខាងមុខនេះ៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

spot_img
×