Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅចាំ​ទេ! ស្ត្រី​ជំនួញ​ថៃ ដែល​ធ្លាប់​ប្រកាស​ស្វែងរក​ប្រុស​ក្មេង មាន​សមត្ថភាព «លង់​ស្នេហ៍» ជាមួយ​ខ្លួន២៨ដង​ក្នុង១ថ្ងៃ ពេលនេះ​​គាត់​កំពុង​រស់នៅ​បែ​ប​ណា?

spot_img

ជឿជាក់ថាប្រិយមិត្តជាច្រើននៅចាំបានហើយ កាលពីអំឡុងឆ្នាំ ២០១៧ ស្ត្រីជំនួញជនជាតិថៃ Leena Jungjunja បានបង្កឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមតែម្តង បន្ទាប់ពីបានចេញមុខអះអាងថា នឹងជ្រើសរើសស្វាមីទី៩ ដែលមានសមត្ថភាព “លង់ស្នេហ៍” ជាមួយខ្លួន ២៨ ដងក្នុងមួយថ្ងៃ។

នៅ​ពេលនោះ បុរសរាប់ពាន់នាក់​បានចុះ​ឈ្មោះ​ចូលរួមក្នុងការជ្រើសរើសស្វាមីរបស់អ្នកស្រី លីណា។ តែទោះយ៉ាងណា នៅពេលនេះ ៥ឆ្នាំក្រោយ តើយក្សស្រី លីណា ជុងជុនចា កំពុងរស់នៅជីវិតបែបណា?។

អ្នកស្រី លីណា ដែលត្រូវបានគេចាត់ទុកថាជាតួអង្គមួយទាក់ទិននឹងរឿងដ៏រន្ធត់នៅក្នុងប្រទេសថៃ ប៉ុន្មានឆ្នាំមុននេះ បានបញ្ចេញសកម្មភាព និងសេចក្តីថ្លែងការណ៍ដ៏អស្ចារ្យជាច្រើនជុំវិញជីវិតស្នេហារបស់ខ្លួន។ អ្នកស្រី លីណា ជាស្ត្រីដែលមានទេពកោសល្យ និងមានធនធានក្នុងអាជីពជាច្រើន ដោយបានសាងទ្រព្យសម្បត្តិដែលផ្តល់ទំនុកចិត្តដល់គាត់ក្នុងការកំណត់ស្តង់ដារខ្ពស់សម្រាប់ដៃគូរបស់គាត់។

ក្នុងការផ្តល់ព័ត៌មានអំពីខ្លួនឯង​អ្នកស្រី លីណា បង្ហាញថា​ជា​អ្នកជំនួញជោគជ័យ មានទ្រព្យធន មានទំនុកចិត្តមិនខ្លាចញញើតឡើយ។ គាត់តែងតែ​បង្ហាញពីតម្រូវការដ៏ខ្លាំង​ក្នុងជីវិតស្នេហា ដោយប្រាថ្នា​ចង់បានដៃគូពិត ហើយមិនឈប់ស្វែងរកឡើយ​រហូតដល់រកឃើញគូដែលត្រូវចិត្ត​។

អ្នកស្រី លីណា មានកូន២នាក់ជាមួយប្តីដំបូង ប៉ុន្តែក្រោយបែកបាក់គ្នា គាត់ក៏សម្រេចចិត្តស្វែងរកដៃគូជីវិតដែលសមរម្យ។ ស្រី្តវ័យ ៦៣ ឆ្នាំរូបនេះមានជំនឿ​លើ​ស្នេហា​ច្រើន តែងតែ​ចូលចិត្តណាត់ជួបបុរសដែលក្មេងជាងខ្លួន ប្រៀបដូចជាកូន ឬក្មួយអុីចឹង ហើយជឿជាក់ថា ខ្លួនស័ក្តិសមនឹងគូស្នេហ៍វ័យក្មេង។

អ្នកស្រី លីណា មិនខ្លាចក្នុងការទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយនោះទេ ដោយបានប្រកាសជាសាធារណៈពីជីវិតស្នេហាដ៏សម្បូរបែបរបស់គាត់ និងតែងតែត្រៀមខ្លួនចែករំលែកដោយមោទនភាពអំពីទំនាក់ទំនងស្នេហា។ រឿងនេះបានធ្វើឱ្យគាត់ប្រឈមមុខនឹងការរិះគន់ និងការចំអកយ៉ាងច្រើនពីសហគមន៍អនឡាញ។

អ្នកស្រី លី ណា ត្រូវបានសារព័ត៌មានអន្តរជាតិស្គាល់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ខណៈដែលគាត់បានប្រកាសស្វែងរកស្វាមីទី៩។ ស្ដង់ដារ​ដែលគាត់កំណត់​ធ្វើ​ឱ្យមនុស្សជា​ច្រើនមិនគួរឱ្យជឿ ដោយគាត់ជ្រើសរើសបុរសម្នាក់ចូលក្នុងជីវិតរបស់គាត់ គឺត្រូវតែមានអាយុក្រោម ២៥ ឆ្នាំ កម្ពស់ជាង ១,៨ ម៉ែត្រ ទម្ងន់តិចជាង ៧០គីឡូក្រាម មានផ្នត់ពោះ ៦ កង់ ហើយអាច “លង់ស្នេហ៍” ជាមួយគាត់បានដល់ទៅ ២៨ ដង ក្នុងមួយថ្ងៃ។

មនុស្សជាច្រើនបានគិតថា អ្នកស្រី លីណា គ្រាន់តែចង់ទាក់ទាញការចាប់អារម្មណ៍ក្នុងគោលបំណងខ្លះ ប៉ុន្តែមិនមែនទេ ការជ្រើសរើសស្វាមី “ស៊ីអារម្មណ៍” នៅពេលនោះ បែរជាក្លាយជាការពិតទៅវិញ។ អ្វីដែលគេនឹកស្មានមិនដល់នោះ គឺមានបុរសរាប់ពាន់នាក់បានចុះឈ្មោះចូលរួម។ មានពេលមួយ​ដែលមនុស្សមិនអាចបញ្ឈប់ការនិយាយ​អំពីគាត់ និងជីវិតឯកជនដ៏ “សម្បូរ” របស់គាត់។

ឆ្លងកាត់ការប្រឹងប្រែងស្វែងរកប្តីទី​៩ អ្នកនាង លី​ណា ធ្លាប់មានទំនាក់ទំនងស្នេហា​យូរអង្វែង​ជាមួយបុរសម្នាក់ឈ្មោះ Rangsee Saransiriborriruk ។ ប៉ុន្តែ​ មិនប៉ុន្មាន ពួកគេក៏បានបែកគ្នា បន្ទាប់ស៊ើបស្វែងយល់ចិត្តគ្នា​ស៊ីជម្រៅ​ប្រហែលមួយខែប៉ុណ្ណោះ។

បន្ទាប់ពីការជ្រើសរើសដ៏ច្របូកច្របល់ ប៉ុន្តែមិនទទួលបានលទ្ធផលជាទីគាប់ចិត្ត អ្នកស្រី លីណា បានបន្តដំណើរស្វែងរកបុរសវ័យពាក់ណ្តាលអាយុទៀត។ នៅឆ្នាំ ២០១៩ គាត់បានរៀបការជាមួយប្តីទី១៤ ប៉ុន្តែ តាមរយៈរឿងស្នេហា និងរៀបការរហ័សនោះ អ្នកស្រី លីណា ដឹងថាខ្លួនបានខាតបង់សេដ្ឋកិច្ចជាច្រើន ប៉ុន្តែនៅតែមិនអាចស្វែងរកស្នេហាស្មោះ និងស្នេហាពិតបានឡើយ មិនដូចការរំពឹងទុកសោះ។

រយៈពេល២ឆ្នាំមកនេះ រឿងស្នេហារបស់ អ្នកស្រី លីណា ហាក់មានការស្ងប់ស្ងាត់ ខណៈគាត់លែងមានសេចក្តីថ្លែងការណ៍គួរភ្ញាក់ផ្អើលដូចមុនទៀតហើយ។ មហាជនក៏មិនឃើញ​គាត់ផ្សព្វផ្សាយរឿងស្នេហា​ថ្មីជា​សាធារណៈ​នោះដែរ។ ជាក់ស្តែង នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ អ្នកស្រី លីណា បានបង្ហើបថា ជំងឺរាតត្បាត Covid-19 បានធ្វើឲ្យអាជីវកម្មរបស់អ្នកស្រីជួបការលំបាក និងបរាជ័យជាច្រើន។

អ្នកស្រីបានរៀបរាប់ក្នុងទឹកមុខក្រៀមក្រំថា គាត់បានដឹងយ៉ាងច្បាស់ថា បុរសដែលមករកគាត់ពីមុនៗ​គឺដោយសារតែ​ពួកគេ​ចង់កេងចំណេញពីគាត់ប៉ុណ្ណោះ។ ស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ននៅពេលនេះ មិនអនុញ្ញាតឱ្យគាត់បន្តសាងកំហុសស្នេហាបន្ថែមទៀតទេ។

ឆ្លងកាត់ទំនាក់ទំនងស្នេហាបរាជ័យជាច្រើន ដែលមិននាំមកនូវអ្វីល្អ អ្នកស្រី លីណា ពេលនេះបានសម្រេចចិត្តរស់នៅក្នុងជីវិតឯកជនជាងមុន ស្រលាញ់ខ្លួនឯង មិនមែនទុកឲ្យខ្លួនឯងរស់នៅមិនទាន់ពេញវ័យដូចពីមុននោះទេ។ អ្នកស្រីអះអាងថា ចាប់ពីពេលនេះ​ទៅ អ្នកស្រីនឹងរៀនលេងសើចជាមួយខ្លួនឯង ជាជាងការបន្តទំនាក់ទំនងជាន់គ្នា ដែលនាំតែ​ការខាតបង់ជា​ញឹកញាប់ប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×