Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ម្នាក់​បាន​ស្លាប់ និង​រងរបួស​២​នាក់ បណ្តាលឲ្យ​ដួល​រលំ​ផ្ទះ​១៩​ខ្នង របើក​៨០​ខ្នង​ដោយសារ​គ្រោះថ្នាក់​ធម្មជាតិ​នៅ​ស្រុក​ស្វាយជ្រំ​

spot_img

​ស្វាយរៀង​ ៖ ឃុំ​ចំនួន​៧ ក្នុង​ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង បាន​ជួប​គ្រោះធម្មជាតិ ដោយសារ​ភ្លៀង​ផ្គរ​លាយឡំ និង​ខ្យល់​កន្ត្រាក់ បណ្តាលឲ្យ​ផ្ទះ របស់​ប្រជាពលរដ្ឋ​ចំនួន​១៩​ខ្នង ត្រូវ​បំផ្លាញ​ស្ទើរ​ទាំងស្រុង និង​៨០​ខ្នង រង​ការខូចខាត របើក​ដំបូល និង​មនុស្ស​ម្នាក់ បាន​ស្លាប់​និង​មនុស្ស​២​នាក់​រងរបួស នៅក្នុង​ហេតុការណ៍​ដ៏​អាក្រក់​នេះ​ផង​ដែរ​។​

​ហេតុការណ៍​ដ៏​អាក្រក់​នេះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៨​នេះ ស្ថិត​នៅក្នុង​ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង​។​បើ​តាម​មន្ត្រី​សាលា​ស្រុក​ស្វាយជ្រំ បានឲ្យដឹងថា នៅ​ល្ងាច​ថ្ងៃទី​២៧ ខែ​មេសា​នេះ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​រលាយ ទៅ​និង​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​រំលំ​ផ្ទះ​ប្រជាពលរដ្ឋ​មាន​ដូចខាងក្រោម​៖

១.ឃុំ​ពោធិ​រាជ រលំ​០២​ខ្នង របើក​ដំបូល​០៧​ខ្នង  ។ ២. ឃុំ​ធ្លក រលំ​០៣​ខ្នង របើក​ដំបូល​៣៤​ខ្នង ។ ៣.ឃុំ​ស្វាយ​យា រលំ​០៤​ខ្នង របើក​ដំបូល​០៤​ខ្នង។ ៤.ឃុំ​គោក​ព្រីង រលំ​០៣​ខ្នង របើក​ដំបូល​០៨​ខ្នង​។ ៥.ឃុំ​អង្គ​តា​សូ រលំ​០១​ខ្នង  ឃុំ​ស្វាយ​អង្គ រលំ​០៦​ខ្នង របើក​ដំបូល​២៥​ខ្នង​។​

​ប្រភព​ដដែល បាន​បន្តទៀតថា នៅក្នុង​ហេតុការណ៍​នេះដែរ បណ្តាលឲ្យ​ស្លាប់​លោកយាយ​ម្នាក់ អាយុ​៨៥​ឆ្នាំ ម្នាក់​របួស​មនុស្ស​០២​នាក់ ងាប់​គោ​០១​ក្បាលខូច​ម៉ូតូ​០៣​គឿង គោយន្ត​០១​គ្រឿង និង​កង់​០១​គ្រឿង​។ ដូច​អ្វី​ដែលក្រសួង​ធនធានទឹក បាន​ជូនដំណឹង នា​ពេល​កន្លង​ទៅ សូម​បងប្អូន​មេត្តា​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះធម្មជាតិ​៕ ​វ៉ៃកូ​

spot_img
×