Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្គាល់​អត្ដ​សញ្ញាណ​ចំនួន​៤​នាក់​នៅ​ក្នុង​រថយន្ដ Lexus470 ដែល​បុក​ជាមួយ​រថយន្ដ​ដឹក​សាំង​ក្រុមហ៊ុន PTT នៅ​ស្រុក​ស្រែអំបិល​

spot_img

​ខេត្ត​កោះកុង ៖ ស្គាល់​អត្ដ​សញ្ញាណ​ចំនួន​៤​នាក់​នៅ​ក្នុង​រថយន្ដ Lexus470 ដែល​បុក​ជាមួយ​រថយន្ដ​ដឹក​សាំង​ក្រុមហ៊ុន PTT នៅ​ស្រុក​ស្រែអំបិល​នៅ​រសៀល ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០១៨​នេះ​យោងតាម​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង បានឲ្យដឹង។​

ក្នុងនោះ​ទី​១​ជនរងគ្រោះ​ជា​អ្នកបើកបរ ឈ្មោះ ធេង ដា​វុន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​កំពត​, ទី​២៖​ឈ្មោះ យ៉ា ភេទ​ប្រុស​, ទី​៣៖​ឈ្មោះ ដា​រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​, ទី​៤៖​ឈ្មោះ ឈឹម រដ្ឋា ភេទ​ស្រី អាយុ​២១​ឆ្នាំ ដែល​ពួកគេ​រស់នៅ​ខេត្ត​ព្រះសីហនុ ដោយឡែក​សព​ម្នាក់ទៀត មិនទាន់​ត្រូវបាន​ស្គាល់​ឈ្មោះ​នៅ​ឡើយ​ទេ​។​

គួរបញ្ជាក់​ថា​៖​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​កំពង់សីលា សហការ​ជាមួយ កម្លាំង​នគរបាល​ស្រុក​ស្រែអំបិល បាន​កាត់​គ្រោង​ដែក​របស់​រថយន្ដ ដើម្បី​យក​សព​ជនរងគ្រោះ​ចេញ​ក្រៅ រក​ឃើញ​សព​ជនរងគ្រោះ​៥​នាក់​។​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ ៧៖៣០​នាទី​ព្រឹក​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០១៨ ចន្លោះ​គីឡូម៉ែត្រ ១៤១-១៤២ លើ​ផ្លូវជាតិ​លេខ​៤ ស្ថិតនៅក្នុង​ភូមិ​អូរ​ជ្រៅ ឃុំ​បឹង​ព្រា​វ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង រវាង​រថយន្ត Lexus-470 មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះ​ទៅ​ភ្នំពេញ លុះដល់​ចំណុច​ខាងលើ ក៏​បាន​បុក​នឹង​រថយន្ត​ដឹក​ប្រេង របស់​ក្រុមហ៊ុន PTT បណ្ដាលឲ្យ​ផ្ទុះ​ឆេះ​រថយន្ត​ទាំង​ពីរ​គ្រឿង​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×