Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុម​“​គ្រួសារ​តារា​កម្ពុជា​” ជាច្រើន​ដួង​រំ​លេច ឈុត​សម័យ​លង្វែក​

spot_img

​ភ្នំពេញ​- តារា​ស្រី​-​ប្រុស ជាច្រើន​ដួង​រួមគ្នា តុបតែង​បែប​បុរាណ សម័យ​លង្វែក យ៉ាង​ស្រស់ស្អាត និង​​បានបង្ហាញ​សម្លៀកបំពាក់​ខ្មែរ សម័យ​លង្វែក ក្នុង​ឱកាស​ចូលរួម បើកសម្ពោធ​ហាង​កាហ្វេ​ដ៏​ល្បីឈ្មោះ​​នៅ​ប្រទេស​ថៃ «Inthanin» នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០១៨​នេះ តាម​បណ្ដោយ​ផ្លូវ​ប៉ាស្ទ័រ​​ខាងជើង​ផ្សារ​បឹង​កេងកង ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​។​

​នៅក្នុង​កម្មវិធី​ទាំងមូល គេ​សង្កេតឃើញថា តារា​ល្បីៗ​របស់​ប្រទេស​កម្ពុជា បាន​រៀបចំ​តែ​តុ​ប​តែ​ងខ្លួន​យ៉ាង​ស្រស់ស្អាតជា​សម្លៀក​បំពាក់​ ប្រពៃណី​ខ្មែរ ពោល​គឺ​បាន​ឆ្លុះបញ្ចាំង ពី​របៀបរបប​រស់នៅ ក្នុង​សម័យ​លង្វែក​​ដោយ​តារា​នី​មួយៗ បាន​សម្ដែង​នូវ​ក្ដីរំភើប​រីករាយ​យ៉ាងខ្លាំង ពេលដែល​ខ្លួន​បាន​គ្រង​ឈុត​នេះ​ខណៈ​ដែល​សម្លៀកបំពាក់​ទាំងអស់ ត្រូវបាន​ផ្ដល់ជូន និង​សម្រិតសម្រាំង​យ៉ាង​ពិសេស​ពី​សាស្ត្រាចារ្យ​​ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

​ជាមួយគ្នានេះ ស្ទើរតែ​មិន​នឹកស្មាន​ដល់​ដែល​ហាង​ថ្មី ទើបតែ​រំ​លេចឡើង ស្រាប់តែ​បង្កើត​គោល​គំនិត​ឲ្យ​តារា​ខ្មែរ​និង​តារា​មកពី​ប្រទេស​ថៃ គ្រង​ឈុត​សម្លៀក​បំពាក់ តាម​លំ​អាន​ប្រពៃណីជាតិ​រៀងៗ​ខ្លួន តាម​សម័យកាល​។ ​​កម្មវិធី​ពេញ​មួយ​ព្រឹក​នេះ បាន​ធ្វើឲ្យ​មហាជន​ដែល​ជិះ​ឡាន​ម៉ូតូ​កាត់​នោះ ងាក​មើល​ច្រើន​កុះករ​​រិត​តែ​ញាំ​ង​ឲ្យ​ទាក់ទាញ ស្រប​ពេល​ឃើញ​មាន​តារា​ជាច្រើន​នាក់ មក​ផ្តុំគ្នា​យ៉ាង​ណែន​ពេញ​ផ្ទៃ​ហាង​។

​សូមបញ្ជាក់​ថា ហាង​កាហ្វេ «Inthanin» បាន​បើក​ដំបូង កាលពី​១២​ឆ្នាំមុន ហើយ​រហូត​មកដល់ពេលនេះ​​មាន​ចំនួន​ជាង​៥០០​សាខា នៅក្នុង​ប្រទេស​ថៃ​។ មកដល់​ថ្ងៃនេះ ក្រុមហ៊ុន Bangchak Corportion Plc និង​ក្រុមហ៊ុន​ Bangchak Retail បាន​ត្រៀម​ខ្លួន​រួចរាល់ ដើម្បី​ពាំនាំ​ម៉ាក «​អ៊ី​ន​ថៈ​នី​ន​» កាហ្វេ​ដែល​មាន​គុណភាព​ខ្ពស់​​របស់​ប្រទេស​ថៃ ចូលទៅ​ក្នុង​ទីផ្សារ​ពិភពលោក ដោយ​ចាប់ផ្ដើម​ពី​ប្រទេស​ជិតខាង​​និង​មាន​អត្រា​រីកលូតលាស់​នៃ​សេដ្ឋកិច្ច ដោយ​មាន​គម្រោង​ពង្រីក​សាខា នៅក្នុង​ប្រទេស​កម្ពុជា​​ឲ្យបាន​ប្រមាណ​១០០​សាខា ក្នុង​ពេល​ឆាប់ៗ​នេះ​៕ ដោយ​-​គីម​ស្រីរ័ត្ន​

spot_img
×