Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើល​ទាំង​តា​អាចារ្យ ទាំង​អ្នកភ្លេង! ស្លា.ប់​មួយយប់មួយថ្ងៃ​ទៅ​ហើយ ដល់ពេល​លើកសព​មក​ចំ​អាស់​ទឹក ស្រាប់តែ… (វីដេអូ)

spot_img

មនុស្សយើងស្លាប់ហើយរស់ឡើងវិញ គឺពិតជារឿងដ៏កម្រមានណាស់ អ្នកខ្លះផុតដង្ហើមបាត់ទៅហើយ តែពីរបីថ្ងៃក្រោយមក ក៏ល្បីថាបានដឹងខ្លួនវិញក៏មាន ខណៈអ្នកខ្លះទៀតស្លាប់មិនទាន់បានមួយយប់ផង​ក៏យកទៅដុត ឬក៏បញ្ចុះ ពេលរៀបបញ្ចុះដឹងខ្លួនវិញក៍មាន។

ជាក់ស្តែងៗ ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង និងស្ទើរតែមិនគួរឲ្យជឿ ខណៈដែលបានលឺថា ស្រ្តីចំណាស់ម្នាក់បានស្លាប់១យប់១ថ្ងៃហើយ បែរជានៅមានជីវិតរស់ឡើងវិញ។

តែយ៉ាងណាមិញ ទន្ទឹមនឹងការស្លាប់បែររស់ឡើងវិញនេះផងដែរ ក៏ត្រូវបានមនុស្សមួយចំនួន ដែលធ្លាប់ជួបករណីបែបនេះ បានបញ្ជាក់ថា នេះគេហៅថាភ្លឹក មិនមែនស្លាប់ទេ។ នេះបើតាមគណនីឈ្មោះ ឡុញ ផានី បានចែករំលែកឲ្យដឹងថា «បើគាត់ភ្លឹកមិនទាន់ដឹងខ្លួនមិនទាន់បើកភ្នែក យកគាត់ទៅពេទ្យទៅ ម្តាយខ្ញុំគាត់មិនដឹងខ្លួន5យប់ យកទៅពេទ្យ តែពេទ្យគេអោយយើងផ្តិតមេដៃថាយើងមិនប្តឹងផ្តល់គេ ពេលមានរឿងកើតឡើង ហើយម៉ែខ្ញុំក៏ដឹងខ្លួនមកវិញ»។ រីឯគណនីឈ្មោះ សុខ គន្ធា ក៏បានឲ្យដឹងឡើងបះសក់ថា បើយាយខ្ញុំស្លាប់ពេលយកសពទៅបញ្ជុះគាត់ដឹងខ្លួនស្រែកអោយគេជួយផ្អើលទាំងអាចារ្យផ្អើលទាំងអ្នកសែងសពរត់ជាន់ជើងគ្នា.គាត់រស់នៅសព្វថ្ងៃទេ។

តែទោះយ៉ាងណា ស្រ្តីចំណាស់នោះដែលល្បីថាស្លាប់រស់វិញ នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ក្រោយមក ត្រូវបានគេបញ្ជាក់ថា គាត់បានស្លាប់បាត់ហើយ។ នេះបើតាមគណនីហ្វេសប៊ុកមួយឈ្មោះ ម៉េន ឌីណា បានបញ្ជាក់ក្នុងខមិនយ៉ាងដូច្នេះថា «គាត់ស្លាប់បាត់ហើយកូនគាត់នៅភូមិជាមួយខ្ញុំទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×