Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាស សុខសោភា សម័យនេះហើយ អ្នកច្រៀងគ្មានផលិតកម្ម ក៏អាចក្លាយជាតារាល្បីបានដែរ

spot_img

ភ្នំពេញ ៖ ដូចការសម្គាល់ឃើញ មានអ្នកចម្រៀងមួយចំនួន បានខូវើ បទចម្រៀងពីដើមហើយច្នៃខ្លួនឯង ក៏អាចធ្វើឱ្យក្លាយជាតារា ដ៏គួរឲ្យចាប់អារម្មណ៍ នៅលើបណ្តាញសង្គម និងប្រព័ន្ឋផ្សព្វផ្សាយផ្សេងៗទៀតផងដែរ, តួយ៉ាងដូចកញ្ញា មេម៉ាយ ចាយរាង រត្ន័ រចនា និង កញ្ញា សុន ស្រីណុន ម្ចាស់បទ សុំទឹកមួយផ្តិល ជាដើម។

ចំណុចនេះ បានធ្វើឱ្យកំពូលតារាចម្រៀង មាស សុខសោភា យល់ស្រប ក្នុងពេលដែល អ្នកនាងកត់សម្គាល់ ឃើញចំណុចទាំងអស់នេះ បានកើតឡើងរួចទៅហើយផងដែរ។

មាស សុខសោភា ធ្លាប់ប្រាប់ថាសម័យនេះទៅហើយ ទោះជាច្រៀង គ្មានផលិតកម្មក៏តារា នៅតែអាចល្បីបានដែរ។ នាងថា ចង់ ទៅទីណា ដែលមានសិទ្ធិសេរីភាពច្រៀង ដោយគ្មានកុងត្រា តែពេលខ្លះក៏អាចកុងត្រាបានដែរ ព្រោះធ្វើទៅតាមកាលៈទេសៈ ព្រោះ មុនចូលរាម អាជីព ចម្រៀង របស់នាងធ្លាប់កុងត្រាតែម្ដងគត់នោះ គឺការច្រៀង នៅសាន់ដេដែលមានរយៈ ពេល១ឆ្នាំគឺកាល ពីឆ្នាំ២០១០-២០១១ ក្រៅពីនេះនាងមិនធ្លាប់ច្រៀងកុងត្រា ជាមួយផលិតកម្មណាទាំងអស់។ មាស សុខសោភា បានតាំងចិត្តថា នៅឆ្នាំ២០២២ នេះនាងនឹងបញ្ចេញឲ្យអស់ស្នៀតទាំងឡាយ ដែលមិនធ្លាប់មានពីមុនមកតាមរយៈការឈជើងនៅរាម ។ ការប្រកាសបែបនេះ ធ្វើឲ្យផលិតកម្ម៣ដែលចាំត្រងយកនាង ក្នុងនោះមានដូចជាហង្សមាស,Galaxy និងថោន ត្រូវដក ខ្លួនថយទៅវិញ ព្រោះពេលនេះសោភា កាន់តែលូកដៃជ្រៅរកស៊ីធំជាមួយថៅកែផលិតកម្ម របស់ខ្លួនដោយមិន អាចរើខ្លួនចេញរួចឡើយ។

គេចាំថា សោភាធ្វើឲ្យគេផ្អើលមួយឆុរ ដោយសារ តែគេឃើញយុវជនម្នាក់ នាងបានប្រកៀកនៅក្បែរកាយ ហើយប្រុសក្មេងរូបនោះ ថែមទាំងលើកសរសើរ សោភា ថាម៉ាក់។ ប្រការនេះកាន់តែមាន ការចោទសួរដេញដោលគ្នា ហើយជារឿងទី២ ដែលសោភា បង្ហាញឡើងខណៈ មុននេះ នាង បង្ហាញនិងធ្លាយរូបរៀបការ។

មាស សុខសោភា ក្រោយចេញរូបភាពការបែបសែនព្រេននោះ មកស្រាប់ តែមានគេទម្លាយថាតាមពិត នាងមានកូនប្រុស អាយុ១៤ឆ្នាំម្នាក់ទៅហើយ។ ការធ្លាយចេញរូបភាពយុវវ័យម្នាក់ ដែលមានមុខមាត់ស្រដៀងសោភា ហើយពីមុនបុរសនោះ ហៅសោភា ថា”Idol”តែ ពេលនេះហៅថា”ម៉ាក់ៗ” នោះនាំឲ្យមានការជជែកគ្នា ច្រើននៅលើ បណ្ដាញសង្គមដោយខ្លះថា សោ ភា យកកូនតាំងពីមុនរៀបការ និងខ្លះទៀតថាទើបចេញរូបភាពការ មិន ទាន់បាន១ខែផង ឥឡូវសោភាមានកូនកំលោះបាត់…។

សុខសោភា ប៊ិះតែធ្វើឲ្យនាងរង ការរិះគន់ថែមទៀតជុំវិញ ការសង្ស័យថាមានកូនតាំងពីមុនមានប្ដីនេះ ប៉ុន្ដែភ្លាមៗនោះបុរសម្នាក់ ដែល ជិតស្និទ្ធ សោភា ហើយមានឈ្មោះអាខោនហ្វេសបុកថាTino Jessy នោះបានអះអាងថា យុវជនដែលមានហ្វេសបុកឈ្មោះថា Bovee Hundley នោះមិនមែនជាកូនរបស់សោភានោះទេ តែជាក្មួយរបស់នាង និងសូមកុំឲ្យទស្សនិកជនមានការយល់ច្រឡំ ទៀតអី។ ការចេញមុខការពារសុខ សោភាបែបនេះ ធ្វើឲ្យនាងគេចផុតពីការរិះគន់ស្រោចខ្លួនមកលើតារាចម្រៀងរាមរូបនេះ ព្រោះ រឿងរៀបការ លួចលាក់មិនទាន់ស្ងាត់ផង ស្រាប់តែឥឡូវធ្លាយចេញរឿង មានកូនកំលោះទៅទៀត។

នៅមានការតាមដានមួយទៀត គឺបទចម្រៀងដែល នាងមាននៅរាមថាតើ ឆ្នាំថ្មីនេះ សោភា មានបទផ្ទុះឲ្យគេមើលឃើញទៀតទេ ដោយសារតែស្ងាត់ជាច្រើនខែមកហើយ។ សោភាបែរជាបំបុកលើផ្នែកជំនួញលើ អនឡាញច្រើនជាងក្រោយចាប់ដៃគូជាមួយ ស្រីអូនសម្រស់ធម្មជាតិ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×