Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលខេត្តកំពត បន្តចុះបង្ក្រាបបទល្មើសគ្រឿងញៀនមានលទ្ធផលល្អ

spot_img

ខេត្តកំពត៖ កម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តកំពតកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១៣ និង៤៥នាទី បានបន្តចុះបង្ក្រាបបទល្មើសគ្រឿងញៀន ស្ថិតនៅភូមិថ្កូវឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដោយស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់។


យុទ្ធនាការនោះ កម្លាំងអន្តរាគមន៍ពិសេស(ឈុតខ្មៅ) បានសហការជាមួយកម្លាំងគ្រឿងញៀន របស់អធិការដ្ធាននគរបាលស្រុកកំពង់ត្រាច បានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀនបានមួយករណី។
សកម្មភាពនេះជាជំហ៊ានដំបូងកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យបានម្នាក់ មានឈ្មោះនាង រិទ្ធី ភេទប្រុសអាយុ ៣០ឆ្នាំ នៅភូមិលកឃុំឫស្សីស្រុកខាងលិចស្រុកកំពង់ត្រាចខេត្តកំពត។
វត្ថុតាង ដែលសមត្ថកិច្ចដកហូតបានមានថ្នាំញៀនចំនួន ២កញ្ចប់តូច។
ជាបន្តមកទៀត កម្លាំងនគរបាល ក៏បន្តស្រាវជ្រាវមុខសញ្ញាពាក់ពន្ធហូតដល់ម៉ោង ១៤ និង០៥នាទី កម្លាំងសមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់បន្ថែមទៀតរួមមាន៖ ឈ្មោះស៊ីវ សុភាពភេទស្រីអាយុ ៣៣ឆ្នាំ នៅភូមិថ្កូវឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ពត និងឈ្មោះ ប៊ូយ ជីវហៀវ ភេទប្រុសអាយុ ២៨ឆ្នាំ នៅភូមិថាច់ដុងឃុំមីឌឹកស្រុកទីរួមខេត្តហាទៀង ខេត្តគៀងយ៉ាង(ជនជាតិវៀតណាម)។
រីឯវត្ថុតាង ដកហូតបានមាន៖ ថ្នាំញៀនចំនួន ២០កញ្ចប់ (ធំ១កញ្ចប់)។ ជញ្ចីងថ្លឹងថ្នាំញៀន១(ធំ)។ ថង់សំរាប់ច្រកថ្នាំញៀន ៤ដុំធំ និងដាវសាំម៉ូរៃ ១ដើម។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង ៣នាក់ ទៅកាន់សាលាដំបូងខេត្តកំពត ដើម្បីបន្តនីតិវិធីច្បាប់៕ សមុទ្ររាម

spot_img
×